តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

null

សញ្ញាទាំងនេះ​បង្ហាញ​ថា​អូនៗចង់​ញ៉ាំ​អាហារ​ ក្រៅតែពីបៅដោះ

    សញ្ញាទាំងនេះ​បង្ហាញ​ថា​អូនៗចង់​ញ៉ាំ​អាហារ​ ក្រៅតែពីបៅដោះ

    ការ​ស្វែង​រក​អាហារ​ដែល​មាន​សារធាតុ​ចិញ្ចឹម​ល្អ​សម្រាប់​ទារក​ គឺ​ជា​ការ​ដែល​លំបាក​មួយ ព្រោះ​ថា​ត្រូវ​ដូរ​ទៅ​តាម​អាយុ​របស់​កូន​​។ ប៉ា​ម៉ាក់​​ត្រូវ​ប្រុង​ប្រយ័ត្ន​ជានិច្ច​លើ​គ្រប់​ចំណុច​ទាំង​អស់​ហើយ​ធានា​ថា​គ្រប់​អាហារ​ដែល​ផ្ដល់​ឲ្យ​កូន​​គឺ​មាន​សារធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់​ ដែល​សម​ស្រប​ទៅ​តាម​អាយុ។ ប្រសិន​បើ​យើង​កំពុង​តែ​មាន​មន្ទិល​នោះ​ ​អត្ថបទ​មួយ​នេះ​គឺ​ពិត​ជា​ត្រូវ​ចំណុច​ខ្លឹម​តែ​ម្ដង។ សង្ឃឹម​ថា​អត្ថបទ​មួយ​នេះ​មាន​ព័ត៌មាន​គ្រប់​គ្រាន់​អាច​ជួយ​គ្នា​យើង​​កំណត់​បាន​ថា​អូនៗ​​អាចញ៉ាំ​​អាហារ​ផ្សេង​ក្រៅពី​ទឹក​ដោះ​បាន​ហើយ។

    ១. នៅ​ពេលណា​​ត្រូវចាប់​ផ្ដើម​​បញ្ចុក​អាហារ​​ដល់​កូន?

    អូនៗ​​អាច​ញ៉ាំ​អាហារ​​បាន​នៅ​ពេល​មាន​អាយុ​​៦​ខែឡើង​ទៅ​។ មុន​អាយុ​នេះ ​គឺ​មាន​តែ​ទឹក​ដោះ​ម្ដាយ​ និង​ម្សៅ​ទឹក​ដោះ​គោ​ទេ​ដែល​អាច​ផ្ដល់​នូវ​សារធាតុ​ចិញ្ចឹម​ និង​កាឡូរី​គ្រប់​គ្រាន់​សម្រាប់​កុមារ។ នៅ​ក្នុង​អំឡុង​ពេល​នោះ​គឺ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​អូនៗ​​នៅ​កំពុង​តែ​រីក​លូតលាស់​នៅ​ឡើយ​ ដូចនេះ​អាហារ​រឹង​ និង​ប្រភេទ​អាហារ​ផ្សេង​ទៀត​ គឺ​ហាម​ជា​ដាច់​ខាត។

    កូនចង់ញ់ាំ

    ២. តម្រុយ​ដែល​អូនៗ​​អាច​ចាប់​ផ្ដើម​ញ៉ាំ​អាហារ​រឹង​បាន

    ទោះ​ជា​យើង​​គិត​ថា​កូន​​អាច​សាក​អាហារ​ ក្រៅពី​ទឹក​ដោះ​​បាន​ក៏​ពិត​មែន​តែ​ត្រូវ​ចង​ចាំ​ថា​អូនៗ​នឹង​មិន​អាច​បង្ហាញ​សញ្ញា​ជាក់​លាក់​នោះ​ទេ​តែ​ខាង​ក្រោម​នេះ​ជា​តម្រុយ​ខ្លះ​ៗ​សម្រាប់​ប៉ាម៉ាក់​​៖

    • អូនៗ​អាច​មាន​លំនឹង​ក្បាល​និង​ក​ល្អ៖ នៅ​ពេល​នេះ​អូនៗ​អាច​មាន​សមត្ថភាព​ទប់​លំនឹង​ក​​បាន​ដោយ​ខ្លួន​ឯង​ដោយ​មិន​ចាំ​បាច់​មាន​ជំនួយ​ទៀត​ឡើយ។
    • លែង​មាន​ការ​ខ្ជាក់​អាហារ
    • អាច​អង្គុយ​ត្រង់​ខ្លួន​បាន​ដោយ​មិន​ត្រូវ​ការ​ជំនួយ​ពី​មនុស្ស​ធំ៖ អូនៗ​​ត្រូវ​តែ​អាច​អង្គុយ​បាន​របៀប​នេះ​ព្រោះ​ដើម្បី​ទំពា​និង​លេប​អាហារ​បាន​ល្អ។
    • ចលនា​ទំពា៖ នៅ​ពេល​ដែលអូនៗ​​លូតលាស់​ធំ​ទៅ​មាត់​និង​អណ្ដាត​របស់​គេ​ក៏​លូតលាស់​តំណាល​គ្នា​ដែរ។ ដូចនេះ​ហើយ​កុមារ​ត្រូវ​ចេះ​គ្រលៀស​អាហារ​ទៅ​ផ្នែក​ខាង​ក្រោយ​ដើម្បី​ងាយ​លេប​ចូល​ទៅ​ក្នុង​ពោះ​ទើប​ចាប់​ផ្ដើម​ផ្ដល់​ចំណី​​ក្រៅពី​ទឹក​ដោះ​​បាន​។
    • ​ឃ្លាន៖​ អូនៗ​ចាប់​ញ៉ាំ​ច្រើន​ឡើង​ៗ​ទោះ​បី​យើង​បញ្ចុក​អាហារ ​និង​បំបៅ​ដោះ​៨​ទៅ​១០​ដង​ក៏​ដោយ។
    • ចាប់​ផ្ដើម​ចេះ​ចង់​ញ៉ាំ​របស់​ផ្សេង​ៗ៖ ​យើង​​អាច​សម្គាល់​​ថា​ភ្នែក​របស់អូនៗ​​ចាប់​ផ្ដើម​ងាក​មើល​របស់​ដែល​យើង​​កំពុង​ញ៉ាំ​ហើយ​យក​ដៃ​ទាញ​ពី​មាត់​​យើង​​មក​ដាក់​ក្នុង​មាត់​ខ្លួន​ឯង​។

    ការ​ចាប់​ផ្ដើម​បញ្ចុក​អាហារ​រឹង​ដល់​កុមារ​​ គឺ​អាស្រ័យ​លើ​យើង ​និង​ចំណង់​របស់កូន​។ ប្រសិន​បើកូន​ចាប់​ផ្ដើម​ចង់​ចេះ​ញ៉ាំ​របស់​ផ្សេង​ៗ​លឿន​មុន​អាយុ​នោះ ​គួរ​ទាក់ទង​ទៅ​គ្រូពេទ្យ​ដើម្បី​ស្ដាប់​ដំបូន្មាន ​និង​ដឹង​ពី​ព័ត៌មាន​ផ្សេង​ៗ​បន្ថែម។

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    រយៈពេល​វដ្ដរដូវ

    (ថ្ងៃ)

    28

    វដ្ដរដូវ

    (ថ្ងៃ)

    7

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    Age-by-age guide to feeding your baby, http://www.babycenter.com/0_age-by-age-guide-to-feeding-your-baby_1400680.bc?page=1, Accessed November 22, 2016.

    Solid foods: How to get your baby started, http://www.mayoclinic.org/healthy-lifestyle/infant-and-toddler-health/in-depth/healthy-baby/art-20046200,  Accessed November 22, 2016.

    Introducing solids, http://www.babycenter.com/0_introducing-solids_113.bc,  Accessed November 22, 2016.

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ យ៉ានណែត ដាញែល កែសម្រួល​ចុងក្រោយ 18/01/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត