តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

null

អាលែកហ្ស៊ីទឹកដោះគោ​ និង​ការ​មិន​ស៊ាំ​នឹង​ជាតិ​ឡាក់​តូសលើទារក​

    អាលែកហ្ស៊ីទឹកដោះគោ​ និង​ការ​មិន​ស៊ាំ​នឹង​ជាតិ​ឡាក់​តូសលើទារក​

    យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​ចូលចិត្ត​ទឹកដោះគោ​ ហើយ​ពេល​ខ្លះ​ក៏​មាន​អាលែកហ្ស៊ី​កើត​ឡើង​​ផង​ដែរ​ ​ពិសេស​លើ​កុមារ​និង​ទារក​ (២​ទៅ​៣%​លើ​កុមារ)។ អាលែកហ្ស៊ី​ទឹកដោះគោ​លើ​កុមារ ​គឺ​បណ្ដាល​មក​ពី​ប្រតិកម្ម​ខ្លាំង​ជ្រុល​រវាង​ប្រូតេអ៊ីន ​និង​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​កុមារ។ ដូចនេះ​គ្នា​យើង​គួរ​ដឹង​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​អាលែកហ្សី​នេះ​ និង​វិធី​បង្ការ​កូន​របស់យើង​​ដូច​ខាង​ក្រោម៖

    ១. ភាព​ខុស​គ្នា​រវាង​អាលែកហ្ស៊ីទឹកដោះគោ ​និង​ការ​មិន​ស៊ាំ​នឹង​ជាតិ​ឡាក់​តូស

    មនុស្ស​ភាគ​ច្រើន​គិត​ថា​វា​ដូច​គ្នា​។ សូម​កុំ​យល់​ច្រឡំ។ អាលែកហ្ស៊ីទឹកដោះគោ​ គឺ​ជា​ប្រតិកម្ម​រវាង​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​កុមារ​ទៅ​នឹង​ប្រូតេអ៊ីន​របស់​ទឹកដោះគោ​។ នៅ​ពេល​ពេល​ប្រូតេអ៊ីន​ទឹកដោះគោ​ត្រូវ​បាន​ញ៉ាំ​ចូល​ទៅ​ហើយ​ វា​នឹង​បង្កើត​ជា​ប្រតិកម្ម​ដែល​លេច​ចេញ​ជា​កន្ទួល​រមាស់​ កន្ទាលត្រអាក ស្បែក​ឡើង​ក្រហម ​ហើម​មុខ​ ពិបាក​ដក​ដង្ហើម ថប់​ដង្ហើម​​ និង​បាត់​ស្មារតី​ជា​ដើម។ ពេល​ខ្លះ​ទៀត​ការអាលែកហ្ស៊ីនឹង​ចំណី​អាហារ​បែប​នេះ​អាច​ប៉ះពាល់​ដល់​ជីវិត​ទៀត​ផង។

    ចំណែក​ភាព​មិន​ស៊ាំ​នឹង​ជាតិ​ឡាក់​តូស​របស់​ទឹកដោះគោ​វិញ​ គឺ​គ្មាន​ទំនាក់ទំនង​ជាមួយ​ប្រព័ន្ធ​ភាព​ស៊ាំ​នោះ​ទេ។ មនុស្ស​ដែល​មាន​បញ្ហា​នេះ​គឺ​ដោយ​សារ​មាន​កង្វះ​អង់ស៊ីម​ដើម្បី​បំបែក​ជាតិ​ស្ករ​ក្នុង​ទឹកដោះគោ។ រួច​វា​នឹង​មាន​សញ្ញា​ដូចជា វិលមុខ ឈឺ​សាច់​ដុំ​ ហើម​ពោះ ​និង​រាក​ជាដើម។ វិបត្តិ​នេះ​ជា​កត្តា​ធ្វើ​ឲ្យ​មាន​ផល​រំខាន​ប៉ុន្តែ​មិន​បង្ក​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​នោះ​ទេ។

    រោគ​សញ្ញា​អាលែកហ្ស៊ី​ទឹកដោះគោ

    បន្ទាប់​ពី​ញ៉ាំ​ទឹកដោះគោ​ហើយ​កូនអាច​នឹង​មាន​អាលែកហ្ស៊ី​​ប្រសិន​បើ​មាន​សញ្ញា​ដូច​ខាង​ក្រោម​នេះ៖

    • កណ្តាស់
    • ពិបាក​ដក​ដង្ហើម
    • ក្អក
    • ស្អក​សំឡេង
    • តឹង​ណែន​បំពង់​ខ្យល់
    • ឈឺ​ពោះ​
    • ក្អួត
    • រាក
    • ហូរ​ទឹក​ភ្នែក​ព្រម​ទាំង​មាន​ហើម​និង​រមាស់
    • មុខ​ឡើង​ក្រហម
    • ចេញ​ចំណុច​ក្រហម​លើ​ស្បែក
    • ហើម
    • សំពាធឈាម​ធ្លាក់​ចុះ
    • ឈឺ​ក្បាល​ និង​អាច​ដល់​សន្លប់​ទៀត​ផង

    ដបទឹកដោះគោ

    ២. តើ​គ្រូពេទ្យ​ធ្វើ​រោគ​វិនិច្ឆ័យ​ដូច​ម្ដេច​ក្នុង​ករណី​អាលែកហ្ស៊ី​​​នេះ?

    ប៉ាម៉ាក់​​ត្រូវ​ស្វែង​រក​គ្រូពេទ្យ​ប្រសិន​បើ​កូន​អ្នក​មាន​សញ្ញា​ដូច​បាន​រៀបរាប់​ខាង​លើ។ គ្រូពេទ្យ​នឹង​សាក​សួរ​ព័ត៌មាន​បន្ថែម​ទៀត​ពី​កូន​របស់​យើង​​។ បន្ទាប់​ពី​ពិនិត្យ​រាងកាយ​រួច​ហើយ​អាច​នឹង​ត្រូវ​ធ្វើ​តេស្ត​លាមក​ និង​ឈាម​ផង​ដែរ។ ក្នុង​ករណី​ខ្លះ​អាច​ឈាន​ដល់​តេស្ត​ស្បែក​ទៀត​ផង។ តេស្ត​ស្បែក​ គឺ​គេ​ធ្វើ​ដោយ​ជ្រលក់​យក​ជាតិ​ទឹកដោះគោ​ដាក់​លើ​ស្បែក​ដើម្បី​មើល​ប្រតិកម្ម​វា។ ប្រសិន​បើ​មាន​អាលែកហ្ស៊ីពិត​មែន​នោះ​ ស្បែក​ដែល​ធ្វើ​តេស្ត​​នឹង​មាន​ការ​ហើម​ប៉ោង។ ​កូន​អាច​នឹង​ចាំ​បាច់​ត្រូវ​ចាក់​ថ្នាំ​អេពីនេហ្រ្វីន​ដើម្បី​បន្ថយ​អាការ​អាលែកហ្សី​នេះ។ ក្នុង​ពេល​បំបៅ​ដោះ​ បើ​ដឹង​ថា​ទារក​មាន​អាលែកហ្ស៊ី​​ហើយ ​ម្ដាយ​គួរ​តែ​ចៀស​វាង​ញ៉ាំ​ទឹកដោះគោ​​ និង​សារធាតុ​ដែល​មាន​ជាតិ​ទឹក​ដោះ​គោ​ផ្សេង​ទៀត​ដែល​អាច​នាំ​ឲ្យ​កុមារ​មាន​អាលែកហ្ស៊ីដែរ។

    ទឹកដោះគោ​ គឺ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​អាហារ​ដែល​មាន​អាលែកហ្ស៊ីជាង​គេ​សម្រាប់​កុមារ។ ប្រសិន​បើ​មាន​រោគ​សញ្ញា​ដូចជា​មុខ​ឡើង​ក្រហម​ រាក ​និង​សញ្ញា​អាលែកហ្ស៊ី​​ផ្សេង​ទៀត​ ម៉ាក់ៗ​​ត្រូវ​បញ្ឈប់​ការ​ឲ្យ​បៅ​ទឹក​ដោះ​គោ​ និង​ស្វែង​រក​គ្រូពេទ្យ​ជាបន្ទាន់​។ ​បើ​អូន​ៗ​មិន​អាច​ញ៉ាំ​ទឹកដោះ​គោ​បាន​ទេ​សូម​ជៀស​ឲ្យ​ឆ្ងាយ​ពី​ផលិតផល​ដែល​មាន​ជាតិ​ទឹកដោះគោ​ផ្សេង​ទៀត​ជា​ដាច់​ខាត។

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    រយៈពេល​វដ្ដរដូវ

    (ថ្ងៃ)

    28

    វដ្ដរដូវ

    (ថ្ងៃ)

    7

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    Cow’s milk protein allergy in children: a practical guide. https://www.ncbi.nlm.nih.gov/pmc/articles/PMC2823764/. Accessed November 15, 2016.

    Cow’s Milk Allergy in Children. http://www.worldallergy.org/professional/allergic_diseases_center/cows_milk_allergy_in_children/. Accessed November 15, 2016.

    Diagnosing a Milk Allergy. http://kidshealth.org/en/parents/milk-allergy.html#. Accessed November 15, 2016.

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ យ៉ានណែត ដាញែល កែសម្រួល​ចុងក្រោយ 28/01/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត