ដឹងអត់ ជាទូទៅចង្វាក់បេះដូងមានសុខភាពល្អ លោតមួយនាទីប៉ុន្មានដង?

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 30/06/2020 . 2 បានអាន​ចំនួន
Share now

លោក​វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ លី ឫទ្ធីគុណ បាន​ឲ្យ​ដឹង​ថា ក្នុង​ពេល​សម្រាក​ធម្មតា ចង្វាក់​បេះដូង​មនុស្ស​ធំ​មាន​សុខភាព​ល្អ គឺ​លោត​ចាប់ពី ៦០-១០០ដង​/នាទី។ បើ​សិន​ជា​យើង​មាន​បញ្ហា​បេះដូង​ដើរ​ញាប់ ​មាន​ន័យ​ថា អត្រា​នៃ​ការ​លោត​បេះដូង គឺ​ច្រើន​ជាង ១០០ដង/នាទី​នៅ​ពេល​សម្រាក។

ម្ចាស់​សេវាកម្ម​ថែទាំ​មនុស្ស​ចាស់​តាម​គេហដ្ឋាន​រូប​នោះ បាន​បន្ត​ទៀត​ថា ចង្វាក់​បេះដូង ត្រូវ​បាន​គ្រប់គ្រង​ដោយ​ចរន្តអគ្គិសនី​ជាច្រើន ដែល​រត់​នៅ​ក្នុង​ជាលិកា​បេះដូង។ បេះដូង​ដើរ​ញាប់ អាច​កើត​ឡើង​នៅ​ពេល​ដែលមាន​អ្វី​មួយ​ខុស​ធម្មតា​ក្នុង​បេះដូង ដែល​នាំ​ឲ្យ​មាន​ចរន្តអគ្គិសនី​រត់​ញាប់​ពេក។ ករណី​ខ្លះ​បេះដូង​ដើរ​ញាប់ មិន​បង្ក​ជា​រោគសញ្ញា ឬ​ផលវិបាក​អ្វី​ឡើយ។ ទោះបីជា​យ៉ាង​នេះ​ក្ដី បេះដូង​ដើរ​ញាប់ អាច​នាំឲ្យ​រំខាន​ដល់​មុខងារ​បេះដូង​យ៉ាង​ធ្ងន់ធ្ងរ បង្កើន​ការ​ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល ឬ​គាំង​បេះដូង​ស្លាប់។

ការ​ព្យាបាល​អាច​គ្រប់គ្រង បញ្ហា​ដើរ​ញាប់​របស់​បេះដូង ឬ​គ្រប់គ្រង​ជំងឺ​ដែល​នាំ​ឲ្យ​បេះដូង​ដើរ​ញាប់​បាន។ មាន​បញ្ហា​ច្រើន​ណាស់ ដែល​ដាក់​សម្ពាធ​លើ​បេះដូង ឬ​ការ​ខូច​ជាលិកា​បេះដូង អាច​នាំ​ឲ្យ​បេះដូង​យើង​ដើរ​ញាប់​បាន។ ការ​ផ្លាស់ប្ដូរ​របៀប​រស់នៅ ឬ​ការ​ព្យាបាល​ជំងឺ អាច​បន្ថយ​ការ​ប្រឈម​មុខ ដូច​ខាង​ក្រោម​នេះ៖

– ជំងឺ​បេះដូង
– លើស​សម្ពាធ​ឈាម
– ជក់បារី
– ផឹក​គ្រឿង​ស្រវឹង​ច្រើន
– ញ៉ាំ​ជាតិ​កាហ្វេ​អ៊ីន​ច្រើន
– ប្រើប្រាស់​ថ្នាំ
– មាន​បញ្ហា​ផ្លូវចិត្ត​ដូចជា ស្ត្រេស ឬ​ថប់អារម្មណ៍
– កង្វះ​គ្រាប់​ឈាម។

ចំណែក​កត្តា​ផ្សេង​​ៗ​ទៀត ដែល​អាច​ប្រឈម​នឹង​បេះដូង​ដើរ​ញាប់​ដែរ​នោះ មាន​ដូច​ជា៖

– អាយុ​ច្រើន
– គ្រួសារ​ធ្លាប់​មាន​នរណា​ម្នាក់ មាន​បញ្ហា​បេះដូង​ដើរ​ញាប់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy"

អ្នកអាចចូលចិត្ត

វិធីបែងចែកស្នាមអុជក្រហម ដោយសារមូសខាំ និងស្នាមគ្រុនឈាម

គ្រុនឈាម - រដូវ​ធ្លាក់​ភ្លៀង ក៏​ជា​រដូវ​ជំងឺ​គ្រុន​ឈាម​ផង​ដែរ ដែល​ភ្នាក់ងារ​ចម្លង​ជំងឺ​គ្រុនឈាម​គឺ​មូសខ្លា​ញី ហើយនោះ​ជា​ក្ដី​កង្វល់​របស់​ម៉ាក់​ប៉ា​...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី

ម្រះមាន​រសជាតិល្វីងមែន តែផ្ដល់ប្រយោជន៍ច្រើន​ដល់​សុខភាព

ម្រះ - គ្នាយើង​មួយ​ចំនួន​អាច​នឹង​មិន​ចូលចិត្ត​ម្រះ​ដោយសារ​រសជាតិ​ល្វីង។​ តាមពិត​ទៅ​ម្រះ​មាន​ប្រយោជន៍​ច្រើន​ដល់​សុខភាព ស្បែក សក់ និង​ភ្នែក​ជាដើម...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ថាត់ រ័ត្នមូនីតា

ការពារ និងថែរក្សាត្រចៀកកុំឲ្យមានបញ្ហា ត្រូវដឹង​តិចនិកមួយចំនួននេះ

ត្រចៀក - ការ​ថែរក្សា​សុខភាព​​សេរីរាង្គ​នេះ និង​ការ​ស្តាប់​ឮ​ គឺ​ជា​រឿង​សំខាន់​​ផង​ដែរ មិន​អាច​ប្រហែស​បាន​ បន្ថែមពីនោះ...

ត្រួតពិនិត្យដោយ ទូច សុខា
ដោយ មាន រតនា

នេះជាចំនួនទឹក​ប្រាក់ ពលរដ្ឋខ្មែរក្រីក្រ និងងាយរងគ្រោះដោយ COVID-19 ទទួលបាន

COVID-19 - ក្នុង១គ្រួសារ​ទទួល​បាន​ប្រាក់​ចំនួន ១២ ម៉ឺនរៀល បូក​បន្ថែម ៥២ ០០០៛ សម្រាប់​សមាជិក​គ្រួសារ​ម្នាក់ៗ ហើយ​បូក​បន្ថែម៤ ម៉ឺនរៀល​ម្នាក់​...

ត្រួតពិនិត្យដោយ ជីព ចិត្ត
ដោយ ដេត ធន្នី

អត្ថបទគួរអាន

ថែទាំកូន

កូនមានមេរោគក្នុងទឹកនោម អាចបណ្ដាលមកពីស្លៀកខោទឹកនោមយូរៗពេក

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី
ចេញផ្សាយថ្ងៃទី 01/07/2020 . 2 mins read
ពពោះ

មុនមានកូន ពេលពពោះ ក្រោយសម្រាល ពេលបំបៅដោះកូន ស្រ្តីត្រូវការជីវជាតិអ្វីខ្លះ?

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី
ចេញផ្សាយថ្ងៃទី 01/07/2020 . 2 mins read
ស្រោមជើង

គេងពាក់ស្រោមជើងមានផល​ល្អសម្រាប់សុខភាព ពិសេសអ្នកមានបញ្ហាប្រេះកែងជើង​

ត្រួតពិនិត្យដោយ គឹម កាណែល
ដោយ ថាត់ រ័ត្នមូនីតា
ចេញផ្សាយថ្ងៃទី 01/07/2020 . 2 mins read
COVID-19

ដើមខែថ្មី គ្រូពេទ្យកម្ពុជាព្យាបាលអ្នកជំងឺ COVID-19 ជាសះស្បើយថែម ១ នាក់ទៀត

ត្រួតពិនិត្យដោយ ដេត ធន្នី
ដោយ ទ្រី រ៉ាវី
ចេញផ្សាយថ្ងៃទី 01/07/2020 . 1 min read