ពេលឈឺ បន្តោងសេរ៉ូម ជួយបានអីខ្លះ?

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 28/07/2020 . អាន 2 នាទី
Share now

ការ​ព្យួរ​សេរ៉ូម​ពេញ​និយម​ខ្លាំង​ណាស់ មិន​ថា​ជំងឺ​ស្រាល ​ធ្ងន់ ក្មេង​ឈឺ ឬ​មនុស្ស​ចាស់​ឈឺ​នោះ​ទេ។ ពេល​ឈឺ តើ​ការ​ព្យួរ​សេរ៉ូម​ជួយ​បាន​អ្វីខ្លះ? ការ​ព្យួរ​សេរ៉ូម​ពិត​ជា​ចាំបាច់​គ្រប់​ស្ថានភាព​ជំងឺ​មែន​ទេ?

បើ​តាម​ការ​អះអាង​របស់​ឱសថការី គីម កាណែល សេរ៉ូម​ជាល្បាយ​សូលុយស្យុង​ផលិត​ឡើង​សម្រាប់​បំពេញ​ជាតិ​ទឹក ជាតិ​ស្ករ និង​​បន្ថែម​​​ជីវជាតិ ឬ​​សារធាតុ​​ថ្នាំ​​ដែល​​ចាំបាច់​​ទៅ​​ឲ្យ​​អ្នក​ជំងឺ ដែល​​មិន​​អាច​​ទទួល​​យក​​សារធាតុ​​ទាំង​នោះ​​តាម​រយៈ​​ការ​ញ៉ាំ​​តាម​​មាត់​ ដោយ​ចាក់​បញ្ចូល​តាម​សរសៃ។ ដូច្នេះ​ហើយ​យើង​មិន​អាច​យក​សេរ៉ូម​ឲ្យ​ដាក់​អ្នក​ជំងឺ​គ្រប់​ប្រភេទ​នោះ​ទេ។

ជា​​ទូទៅ​​ការ​​ចាក់​​សេរ៉ូម គឺ​​តម្រូវ​​ចំពោះ​​អ្នក​​ជំងឺ​​មិន​​អាច​​ញ៉ាំ ឬ​​ពិបាក​ញ៉ាំ​ និង​អ្នក​​ជំងឺ​​ដែល​​មាន​អាការៈ​ធ្ងន់​ធ្ងរ​ប៉ុណ្ណោះ។ ការ​ដែល​សេរ៉ូម​ពេញ​និយម អាច​មក​ពី​កង្វះ​ការ​យល់​ដឹង​របស់​អាណាព្យាបាល ឬ​គ្រូពេទ្យ​មួយ​ចំនួន ហើយ​​ការ​​បន្តោង​សេរ៉ូម​ខ្លះត្រូវ​បាន​ចាក់​បញ្ចូល​ថ្នាំ​វីតាមីន​ក្នុង​នោះ។

ចំណែក​លោក​សាស្ត្រាចារ្យ តាន់ តឹកស្រេង វិញ បាន​លើក​ឡើង​ក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​ខ្លួន​ថា ទឹក​សេរ៉ូម​មិន​អាច​ជំនួស​បាយ និង​សាច់​បាន​ទេ សេរ៉ូម​គ្រាន់​តែ​ជា​ទឹក​ធម្មតា ដែល​គេ​សម្អាត​ឲ្យ​អស់​មេរោគ ហើយ​លាយ​ជាមួយ​ស្ករ ឬ​អំបិល ដែលអាច​នៅ​ជាមួយ​ឈាម​បាន​តែ​ប៉ុណ្ណោះ។

“ខ្ញុំ​ជា​គ្រូពេទ្យ ខ្ញុំ​សូម​ប្រាប់​ថា ទឹក​សេរ៉ូម ដែល​បង​ប្អូន​កូន​ក្មួយ​ខំ​ព្យួររ​ណេង​រណោង រួច​ជិះ​ម៉ូតូ​ពេញ​ថ្នល់​នោះ មិន​អាច​ជំនួស​បាយ និង​សាច់​បាន​ទេ។ បើ​អាច​ផឹក​បាន ផឹក​ទៅ! មិន​បាច់​ព្យួរ​សេរ៉ូម​នាំ​គ្រោះថ្នាក់​អី​ទេ!”

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy"

អ្នកអាចចូលចិត្ត

គ្នា​យើងឧស្សាហ៍ជួបបញ្ហាច្រាលអាស៊ីដក្រពះគួរចៀសវាង ឬញ៉ាំអាហារទាំងនេះតិច​តួច

ច្រាលអាស៊ីដក្រពះ - ច្រាល​អាស៊ីដ​ក្រពះ​កើត​មាន​នៅ​ពេល​ដែល​សារធាតុ​ក្នុង​ក្រពះ​មាន​ការ​កើន​ឡើង​ដល់​បំពង់​អាហារ ហើយគ្រូពេទ្យអាចធ្វើរោគវិនិច្ឆ័យ...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ថាត់ រ័ត្នមូនីតា

មហារីកទាំងនេះខ្មែរយើងកើតច្រើន បើខ្លាចត្រូវចេះក្បួនបង្ការ អត់ពិបាកទេ

មហារីក - នៅ​កម្ពុជា​ជំងឺ​មហារីក​មាត់​ស្បូន​កើត​ច្រើន​ជាង​គេ ហើយ​ក៏​ជា​ជំងឺ​មហារីក​ទី១ នៅ​លើ​ស្ត្រី។ ជំងឺនេះ​បង្ក​ឡើង​ដោយ មេរោគ Human Papilloma...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី

ចំណីចំណុកច្រើន ហូបផ្តេសផ្តាសប្រយ័ត្នពុលអាហារពិបាកដល់ខ្លួន ទាំងនេះជារោគសញ្ញាគួរសម្គាល់

ពុលអាហារ - ​គ្នាយើងមិនសូវយកចិត្តទុកដាក់ទៅលើអាការៈពុលចំណីអាហារឡើយឲ្យតែឆ្ងាញ់ដឹងតែញ៉ាំហើយ តែការពុលចំណីអាហារបង្កឡើងដោយពពួក...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា

ដាំបង្គោលធ្មេញក្នុងឆ្អឹង អាចកើតជាជំងឺតេតាណូស ឬមហារីកទេ?

ធ្មេញ - មាន​មនុស្ស​មួយ​ចំនួន​ឲ្យ​តែ​ឭ​ពាក្យ​ថា ដក​ ឬ​ដាក់​ធ្មេញ ដូច​មាន​អារម្មណ៍​ខ្លាចៗ ព្រោះ​ឃើញមានករណី​ធ្វើ​ធ្មេញ​ខ្លះ បង្ក​ទៅ...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា

អត្ថបទគួរអាន

អាលែកហ្ស៊ី

អាលែកហ្ស៊ីមានប៉ុន្មានប្រភេទ ហើយបង្កឡើងដោយសារអ្វី?

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី
ចេញផ្សាយថ្ងៃទី 15/09/2020 . អាន 2 នាទី
ផ្តាសាយធំ

ផ្តាសាយធំឆ្លងលឿន ខណៈរោគសញ្ញាស្រដៀងនឹង COVID-19 ដែរ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី
ចេញផ្សាយថ្ងៃទី 15/09/2020 . អាន 2 នាទី
ពុលស្រា

រដូវភ្ជុំជួបជុំបងប្អូន ក្លែមសប្បាយឲ្យចេះគិត ប្រយ័ត្នពុលស្រារហូតគ្រោះថ្នាក់ដល់ជីវិត

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ចេញផ្សាយថ្ងៃទី 15/09/2020 . អាន 2 នាទី
ញៀនស្រា

ជល់កែវញឹកញយ ប្រយ័ត្នរលាកលំពែងស្រួចស្រាល់ ប៉ះពាល់ជីវិត លែងបានសប្បាយ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ចេញផ្សាយថ្ងៃទី 15/09/2020 . អាន 2 នាទី