គន្លឹះ ​៥​ យ៉ាង​ ដោះស្រាយ​បញ្ហា​ជំងឺស្យាទិចយ៉ាង​មាន​ប្រសិទ្ធភាព​

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 20/11/2020 . អាន 2 នាទី
Share now

ជំងឺ​ស្យាទិច (sciatica ) គឺ​ជា​ប្រភេទ​នៃ​កា​រ​ឈឺ​ចាប់​មួយ​ ដែល​កើត​មាន​ជា​ហូរ​ហែ​។​ មនុស្ស​ចំនួន​៤០​ភាគរយ​ តែង​តែ​ជួប​ប្រទះ​នូវ​ជំងឺ​នេះ​នៅ​ក្នុង​ឆាក​ជីវិត​​​ ហើយ​វា​កើត​ឡើង​កាន់​តែ​ញឹក​ញាប់​​នៅ​ពេល​ដែល​អាយុ​យើង​កាន់​តែ​ច្រើន​។

ជំងឺ​ស្យាទិច ត្រូវ​បាន​ចាត់​ចូល​​ទៅ​ក្នុង​​ប្រភេទ​នៃ​ការ​ឈឺ​ចាប់​ផ្នែក​ខ្នង​ ប៉ុន្តែ​វា​មិន​ដូច​គ្នា​ឡើយ​។​ ការឈឺចាប់​មាន​ប្រភព​ចេញ​ពី​សរសៃ​ប្រសាទស្យាទិចហើយ​ជារឿយៗ​ វា​ក៏​បាត់​ទៅ​វិញ​ដោយ​ខ្លួនឯង​ក្នុង​រយៈពេល​ពីរ​បី​ម៉ោង​ឬ​ពីរ​បី​ថ្ងៃ។ ប៉ុន្តែ​ ការ​ឈឺចាប់​ខ្លះ​ អាច​កើត​មាន​ ហើយ​បន្ត​​ដល់​​ច្រើន​សប្ដាហ៍​ ឬ​ច្រើន​ខែ​ក៏​មាន​។

យ៉ាង​ណា​មិញ យើង​​ក៏​អាច​ការពារ​ខ្លួន​ពី​ជំងឺ​ស្យាទិច ឬក៏​អាច​បំបាត់​​ការ​ឈឺ​ចាប់​ដោយ​ខ្លួន​ឯង តាម​វិធី​សាស្ត្រ​ងាយ​ៗ​ដូច​ខាងក្រោម​៖

. បង្កើន​ការហាត់​ប្រាណ

ការ​ហាត់​ប្រាណ​គឺ​ជា​គន្លឹះ​សំខាន់​ ក្នុង​ការ​បញ្ចៀស​ ឬ​ជួយ​បំបាត់​​រាល់​ការ​ឈឺ​ចុក​ចាប់​ពី​ជំងឺ​ស្យាទិច។ យើង​​គួរ​ជ្រើសរើស​លំហាត់​ប្រាណ​ណាមួយ​ ដែល​យើង​​ពេញចិត្ត​ និង​​អនុវត្តន៍​ជាប្រចាំ​ ដើម្បី​ទទួល​បាន​សុខភាព​ល្អ និង​រាងកាយ​រឹងមាំ​។ លំហាត់​ប្រាណ​ដែល​យើង​អាច​ធ្វើ​បាន​រួម​មាន​ដើរ រត់​ត្រឹកៗ លើក​ទម្ងន់ និង​ហាត់​យ៉ូហ្កា ជា​ដើម​។​ ​

ជំងឺ​ស្យាទិច

​​​. ពង្រឹង​ផ្នែក​ស្នូល​នៃ​រាងកាយ

វា​មិន​មែន​ជា​រឿង​ចម្លែក​នោះ​ទេ ដែល​​ផ្នែក​ស្នូល​នៃ​រាងកាយ​ជួយ​បង្កើន​សុខភាព​​​ឆ្អឹង​ខ្នង​។​ប៉ុន្តែ​ ផ្នែក​ស្នូល​នេះ​ មិន​មែន​សំដៅ​តែ​ទៅ​លើ​សាច់ដុំ​​ពោះ​នោះ​ទេ។ សាច់​ដុំ​នៅ​ខាង​ក្រោយ​ នៅ​ចំហៀង​ ឆ្អឹង​អាង​ត្រគាក​ ​ គូទ​ ក៏​ជា​ផ្នែក​នៃ​ផ្នែក​ស្នូល​​រាងកាយ​ផង​ដែរ​។​ ដូច្នេះ​ហើយ​ ការ​ពង្រឹង​សាច់ដុំ​ទាំង​នេះ​ អាច​ជួយ​ទ្រទ្រង់​ដល់​​ឆ្អឹងខ្នង​របស់​យើង​​បាន​។

. ចៀសវាង​អង្គុយ​យូរ​ពេក

ការ​អង្គុយ​យូរ​ គឺ​ជា​ការ​ដាក់​សម្ពាធ​​ទៅ​លើ​ឌីសឆ្អឹង​កង​ ​និង​ឆ្អឹង​ត្រង់​សន្លាក់​នៅ​ខ្នង​ផ្នែក​ខាង​ក្រោម​។​ ប្រសិន​បើ​យើង​​មាន​ការងារ​ដែល​តម្រូវ​ឲ្យ​អង្គុយ​យូរ យើង​​គួរ​តែ​ឆ្លៀត​ពេល​សម្រាក​ឲ្យ​បាន​ញឹក​ញាប់​ ឬ​​សាក​ល្បង​ឈរ​ធ្វើ​ការ​យូរ​ៗ​ម្តង​ក៏​បាន​​។​

. គ្រប់​គ្រង​ទម្ងន់​ខ្លួន

ការ​លើស​​ទម្ងន់​ ឬ​ធាត់​ជ្រុល​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ស្យាទិច។ ចំពោះ​​អ្នក​ដែល​មាន​ជំងឺស្យាទិច និង​លើស​ទម្ងន់​ទៀត​នោះ​ នឹង​ត្រូវ​ចំណាយ​ពេល​យូរ​ ទម្រាំ​ជា​​សះ​ស្បើយ។​ ដោយ​សារ​តែ​​​ការ​ឡើង​ទម្ងន់​បាន​បន្ថែម​សម្ពាធ​​​លើ​ឆ្អឹង​ខ្នង ហើយ​អាច​បណ្ដាល​ឲ្យ​ក្លាយ​ទៅ​ជា​ក្លន​លូន​​ឌីស​ឆ្អឹង​កងផង​ដែរ​។​ គ្រាន់តែ​ស្រក​គីឡូ​តែ​បន្តិច​បន្តួច ក៏​អាច​ជួយ​យើង​កាត់​បន្ថយ​ការ​រលាក និង​សម្ពាធ​លើ​ឆ្អឹងខ្នង​​​​បាន​ច្រើន​ដែរ។​​​

. អនុវត្ត​ឥរិយាបថ​ល្អ

ការ​រក្សា​នូវ​ឥរិយាបថ​ល្អ នៅ​ពេល​ដេក​ ដើរ ​ឈរ​ អង្គុយ​គឺ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ ក្នុង​ការ​ជួយ​ទ្រទ្រង់​សាច់ដុំ​ និង​ឆ្អឹង​ត្រង់​សន្លាក់​។​ លើស​ពី​នេះ​ទៀត​ វា​ជួយ​កាត់​បន្ថយ​នូវ​ការ​ឈឺ​ខ្នង​ ឈឺ​ក្បាល បង្កើន​កម្រិត​ថាមពល​ ព្រម​ទាំង​សម្រាល​ភាព​តាន​តឹង​នៅ​ផ្នែក​ស្មា និង​ក​របស់​យើង​ថែម​ទៀត​ផង​។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy

អត្ថបទពាក់ព័ន្ធ:

អ្នកអាចចូលចិត្ត

ឧស្សាហ៍ឈឺកញ្ចឹងក ​ឆ្អឹង​ខ្នង អាចបណ្ដាល​មកពី​បញ្ហា​នេះ

ឈឺឆ្អឹងខ្នង - ទ្រនាប់​ឆ្អឹង​ខ្នង​លៀន​ចេញ​តាម​ធម្មតា​កើត​មាន​នៅ​ត្រង់​តំបន់​ខ្នង​ផ្នែក​ខាង​ក្រោម ​និង​តំបន់​កញ្ចឹង​ក (ឆ្អឹង​ខ្នង​ត្រង់​ចង្កេះ...

ត្រួតពិនិត្យដោយ គឹម កាណែល
ដោយ Meng Vatana

វិធី​ជ្រើស​រើស​ពូកគេង កុំឲ្យឈឺខ្នង ឈឺចង្កេះ

ពូក - បើគេង​បម្រះ​ យក​ល្អ​គួរ​រើស​ប្រភេទ​ពូក​​មាន​សាច់​រឹង​ល្អ​ទ្រ​ទម្ងន់យើងបាន ធ្វើ​ដូច​នេះ​​ជួយ​សម្រួល​ដល់​ដង្ហើមអំឡុង​ពេលយើង​កំពុងគេង​លក់...

ត្រួតពិនិត្យដោយ សន សុភា
ដោយ មាន រតនា

អត្ថបទគួរអាន

ឈឺចង្កេះ

ចុករួយចង្កេះ ឈឺខ្នងពេលពោះ កុំបារម្ភពេក ម៉ាក់ៗអាចសាកតិចនិកទាំងនេះ!

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី
ចេញផ្សាយថ្ងៃទី 13/10/2020 . អាន 3 នាទី
ឈឺខ្នងពពោះ

ពេល​ពពោះចេះតែឈឺខ្នង​ អាច​សាក​តិចនិក​ទាំង​នេះអាចជួយ​បាន

ត្រួតពិនិត្យដោយ ទូច សុខា
ដោយ សន សុភា
ចេញផ្សាយថ្ងៃទី 08/05/2020 . អាន 4 នាទី
ឈឺខ្នងចង្កេះ

ឧស្សាហ៍​ឈឺ​ខ្នង ឈឺ​ចង្កេះ សាក​ល្បង​តិចនិក​នេះ​ម្ដងមើល៍ !

ត្រួតពិនិត្យដោយ ទូច សុខា
ដោយ សន សុភា
ចេញផ្សាយថ្ងៃទី 24/04/2020 . អាន 3 នាទី
អាការៈឈឺចង្កេះ

មានអាការៈឈឺខ្នង សាកវិធីងាយៗទាំងនេះអាចជួយបាន

ត្រួតពិនិត្យដោយ ទូច សុខា
ដោយ ថាត់ រ័ត្នមូនីតា
ចេញផ្សាយថ្ងៃទី 30/03/2020 . អាន 3 នាទី