នេះជាប្រភេទក្រុមថ្នាំ អាចបង្កជំងឺភ្លេចភ្លាំង បើយើងឧស្សាហ៍ប្រើ

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 26/06/2019
Share now

ជំងឺភ្លេចភ្លាំង ជាបញ្ហារួមរបស់​មនុស្សទូទៅ ដែលបណ្ដាល​មកពី​មូលហេតុ​ជាច្រើន។ ថ្នាំ​ព្យាបាល​ជំងឺផ្សេងៗ ក៏ជា​មូលហេតុ​មួយបង្ក​ឲ្យ​យើង​មាន​ជំងឺ​ភេ្លចភ្លាំង​ផងដែរ។ អ្នកស្រាវជ្រាវបញ្ជាក់​ថា ក្រុម​ថ្នាំ Anticholinergics បង្កើន​ហានិភ័យនៃ​ជំងឺ​ភ្លេចភ្លាំង។

១. អ្វីជាក្រុម​ថ្នាំ Anticholinergics?

ក្រុម​ថ្នាំ Anticholinergics ត្រូវប្រើ ដើម្បី​ព្យាបាល​ជំងឺបាក់ទឹកចិត្ត ជំងឺ​ឆ្កួតជ្រូក ជំងឺ​ស្ទះផ្លូវដង្ហើម​រ៉ាំរ៉ៃ ជំងឺ​ផ្លូវចិត្ត ជំងឺ Parkinson បញ្ហា​ប្លោកនោម​សកម្ម (នោមញឹក) និង​បញ្ហា​អាលែកហ្ស៊ី។ ក្រុម​ថ្នាំ Anticholinergics រារាំង​សកម្មភាព​របស់​ភ្នាក់ងារ​គីមីដែល​បញ្ជាដោយ​ខួរក្បាល ដើម្បី​គ្រប់គ្រង​សញ្ញា​នៅជុំវិញ​រាងកាយ។

២. ហានិភ័យនៃ​ក្រុម​ថ្នាំ Anticholinergics

លោក Carol Coupland សាស្ត្រាចារ្យនៃ​សាកលវិទ្យាល័យ Nottingham បាន​ធ្វើការ​សិក្សាមួយលើ​មនុស្ស​ជាង ៥៨.០០០​នាក់ មាន​ជំងឺ​ភេ្លចភ្លាំង និង ២២៥.០០០​នាក់ គ្មាន​ជំងឺ​ភ្លេចភ្លាំង។ អ្នកស្រាវជ្រាវពិនិត្យ​លើការ​ប្រើប្រាស់​ថ្នាំ ២០​ឆ្នាំ មុន​មាន​រោគសញ្ញា​ជំងឺ​ភ្លេចភ្លាំង។

ការសិក្សាបង្ហាញ​ថា មាន​ការពាក់ព័ន្ធ​គ្នាយ៉ាងខ្លាំង​រវាង​ក្រុមថ្នាំ Anticholinergics និង​ការ​កើនឡើង​ហានិភ័យនៃ​ជំងឺភ្លេចភ្លាំងលើ​មនុស្សអាយុ ៥៥​ ឆ្នាំ និង​លើស​នេះ។ ក្នុងនោះ ​មាន​តែក្រុម​ថ្នាំ Anticholinergics ប្រើដើម្បី​ព្យាបាល​ជំងឺ​បាក់ទឹកចិត្ត ជំងឺ Parkinson ជំងឺ​ផ្លូវចិត្ត ជំងឺ​ប្លោកនោម និង​ជំងឺ​ឆ្កួតជ្រូក​ប៉ុណ្ណោះ ដែល​ពាក់ព័ន្ធ​នឹង​ការកើត​ជំងឺ​ជំងឺ​ភ្លេចភ្លាំង។

ប៉ុន្ដែ​ក្រុមថ្នាំ Anticholinergics ប្រើដើម្បី​ព្យាបាល​ជំងឺ​ហឺត ជំងឺ​ចង្វាក់បេះដូង បញ្ហា​សាច់ដុំ និង​បញ្ហា​ក្រពះ-ពោះវៀន មិនពាក់ព័ន្ធ​នឹង​ការបង្ក​ឲ្យ​កើត​ជំងឺ​ភ្លេចភ្លាំង​ទេ។

អ្នកជំនាញណែនាំ​ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ការប្រើប្រាស់​ក្រុម​ថ្នាំ Anticholinergics ព្រោះវាអាច​បង្ក​ឲ្យមាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ ដូចជា ទល់លាមក ស្ងួតមាត់ ភាន់ច្រឡំ និង​បញ្ហា​ពាក់ព័ន្ធ​នឹង​ការគិត និង​ចងចាំ។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

    អ្នកអាចចូលចិត្ត

    ចិនដាក់លក់ថ្នាំព្យាបាលជំងឺភ្លេចភ្លាំង ក្រោយស្រាវជ្រាវជាង ២០​ឆ្នាំ

    ថ្នាំព្យាបាល​ជំងឺ​ភ្លេចភ្លាំង Alzheimer's - ផលិត​ដោយ​ក្រុម​អ្នកវិទ្យាសាស្រ្ត​ចិន ត្រូវបាន​បាន​រដ្ឋបាល​ជាតិ​ផលិតផល​វេជ្ជសាស្រ្ត អនុញ្ញាត

    ត្រួតពិនិត្យដោយ ជីព ចិត្ត
    ដោយ គីង ច័ន្ទវាសនា​

    អាមេរិក ដកថ្នាំក្រពះ Zantac ចេញ​ពីទីផ្សារ ដោយសារអាចបង្កមហារីក

    ថ្នាំ Zantac - ថ្នាំព្យាបាល​ក្រពះ Zantac ដែលមាន​លក់ និង​ប្រើប្រាស់​នៅ​ស្រុកខ្មែរ​យើង​ផងដែរ​នោះ ត្រូវបាន​ក្រុមហ៊ុន​ផលិតឱសថ

    ត្រួតពិនិត្យដោយ ជីព ចិត្ត
    ដោយ គីង ច័ន្ទវាសនា​

    ទៀតហើយ! ថ្នាំលើសឈាម ២មុខ ត្រូវប្រកាសយកត្រឡប់ចូលក្រុមហ៊ុនវិញ

    ថ្នាំលើសឈាម - ក្រុមហ៊ុន​ផលិតឱសថ Torrent Pharmaceuticals Ltd. បានប្រកាស​យក​ថ្នាំ​លើសឈាម ចំនួន ២​មុខ ចូល​ក្រុមហ៊ុន​វិញ ដោយសារ

    ត្រួតពិនិត្យដោយ ជីព ចិត្ត
    ដោយ គីង ច័ន្ទវាសនា​

    អាមេរិក ឯកភាពឲ្យប្រើថ្នាំទឹកនោមផ្អែម ១មុខថ្មីទៀត តែហាមចំពោះអ្នកមានបញ្ហា…

    ថ្នាំទឹកនោមផ្អែម - រដ្ឋបាល​ចំណីអាហារ និង​ឱសថអាមេរិក (FDA) នៅចុង​សប្ដាហ៍​មុន បាន​ឯកភាព​ឲ្យប្រើប្រាស់​ថ្នាំ​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម ១​មុខ​ថ្មី​ទៀត

    ត្រួតពិនិត្យដោយ ជីព ចិត្ត
    ដោយ គីង ច័ន្ទវាសនា​