ពេលរបួស ​បិទបង់ស្អិតឲ្យជិត និងទុកចំហ មួយណាឆាប់ជាជាង?

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 08/10/2019 . 2 បានអាន​ចំនួន
Share now

របួសខាងក្រៅ អាច​កើតឡើង​ដោយ​ការមុត ឬប៉ះទង្គិច​ជាមួយ​វត្ថុ​អ្វីមួយ ដែល​បណ្ដាល​ឲ្យដាច់ ឬរលាត់​ស្បែក។ បើរបួស​ស្រាល គ្នាយើង​ភាគច្រើន តែងតែ​ព្យាបាល​ដោយ​ខ្លួនឯង តាមរយៈ​ការ​លាបថ្នាំ បិទ​បង់ស្អិត ឬរុំបង់​លើ​មុខរបួស​ជាដើម។

ពាក់ព័ន្ធ​នឹង​ការថែទាំ​មុខរបួស​នេះ មាន​ខ្លះថា ការ​ទុកមុខរបួស​ឲ្យ​ត្រូវ​ខ្យល់ ឬបរិយាកាស​ខាងក្រៅ ទើប​ឆាប់ជា។ តែតាម​កាសែត​វេជ្ជសាស្ត្រ WebMD បញ្ជាក់​ថា នេះមិនត្រឹមត្រូវ​ទេ។ ការ​បិទ​បង់ស្អិត អាច​ជួយ​ការពារ​ការ​ប៉ះ​ជាមួយ​ខោអាវ ធូលី ឬបាក់តេរី ហើយ​ជួយ​ឲ្យ​របួស ឆាប់​ជាសះស្បើយ។ ជាងនេះ​ទៅ​ទៀត ការប្រើ​បង់ស្អិត ឬបង់រុំ ជួយ​ឲ្យ​មុខរបួស ឆាប់​ភ្ជិត​ជាប់​គ្នា​ទៀត។ ដើម្បី​កាត់បន្ថយ​ការប្រឈម​ឆ្លងមេរោគ យើងត្រូវ​សម្អាត​មុខរបួស មុន​បិទ​បង់ស្អិត ឬរុំបង់។

ចំណែក​ការ​បក​បង់ស្អិត​វិញ យើង​ត្រូវ​បកវា​ដោយ​យឺតៗ ដើម្បី​កុំឲ្យ​របក​ក្រមរ​លើ​មុខ​របួស ឬ​​រហែក​មុខរបួស​ឡើងវិញ។ ប៉ុន្ដែ​បើសិន​បង់ស្អិត ស្អិតជាប់​នឹង​ក្រមរ ពិបាក​បកចេញ​ពី​មុខរបួស យើង​អាច​បន្តក់​ទឹកក្តៅ​ឧណ្ហៗ ដើម្បី​ឲ្យ​ក្រមរ​ទន់ និង​ស្រួល​បក​បង់ស្អិត។

ជាមួយ​គ្នា​នេះ ការ​រក្សា​សំណើម​លើ​របួស ក៏ជួយ​ឲ្យ​ការ​ព្យាបាល ឆាប់ជាសះស្បើយ ហើយ​បង់ស្អិត មិន​ស្អិត​ជាប់​នឹង​មុខរបួស​ផងដែរ ជាពិសេស​សម្រាប់​របួសធំៗ ឬ​ការរលួត។ យើង​ក៏អាច​លាបប្រេង​ថ្នាំ (Ointment) ដើម្បី​បង្ការ​ការ​ឆ្លងមេរោគ​ផងដែរ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិនចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

    អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
    happy unhappy"

    អ្នកអាចចូលចិត្ត

    មធ្យោបាយពន្យារកំណើតមួយប្រភេទនេះ សក្ដិសមនឹងស្រ្តីទូទៅ

    ពន្យារកំណើត - សម្រាប់​ស្ត្រី​ដែល​ចង់​ជ្រើសរើស​ពន្យារ​កំណើត​ណា​មួយ​ឲ្យ​សក្ដិសម ពិតជា​ពិបាក​បន្តិច​ហើយ ដោយសារ​ត្រូវ​អាស្រ័យ​លើ​សុខភាព​...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទ្រី រ៉ាវី

    រលាកខ្នែងពោះវៀនមកពីមូលហេតុអី? មានរោគសញ្ញាអីខ្លះ?

    រលាកខ្នែងពោះវៀន - ជំងឺ​រលាក​ខ្នែង​ពោះ​វៀន ជា​ជំងឺ​មួយ​ដែល​រលាក​នៅ​ខ្នែង​ពោះ​វៀន​របស់​យើង ហើយវាអាច​បង្ក​ឡើង​ដោយ​មូលហេតុ​ដូច​ជា...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា

    មានអាការៈឆាប់ផ្លាស់ប្ដូរអារម្មណ៍ អាចជាសញ្ញាជំងឺផ្លូវចិត្ត

    ផ្លូវចិត្ត - នៅ​ពេល​ដែល​និយាយ​ទាក់​ទង​នឹង​ជំងឺ​ផ្លូវ​ចិត្ត ឬ​ពាក្យ​បច្ចេកទេស​គេ​ហៅ​ថា Mental Disorder វា​ក៏​មាន​ទាក់​ទង​នឹង....

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា

    គេងពាក់ស្រោមជើងមានផល​ល្អសម្រាប់សុខភាព ពិសេសអ្នកមានបញ្ហាប្រេះកែងជើង​

    ស្រោមជើង - ពាក់​ស្រោម​ជើង​អាច​ផ្តល់​ភាព​កក់ក្ដៅ​ដល់​ជើង និង​ជួយ​ពេល​ពាក់​ស្បែកជើង​ឲ្យ​មាន​អារម្មណ៍​ស្រួលជាង​មុន​។ មិនត្រឹមតែប៉ុណ្ណោះការពាក់​...

    ត្រួតពិនិត្យដោយ គឹម កាណែល
    ដោយ ថាត់ រ័ត្នមូនីតា

    អត្ថបទគួរអាន

    ប្រទាលកន្ទុយក្រពើ

    ប្រទាលកន្ទុយក្រពើមានប្រយោជន៍ច្រើន លើសពីការគិត

    ត្រួតពិនិត្យដោយ ដេត ធន្នី
    ដោយ ថាត់ រ័ត្នមូនីតា
    ចេញផ្សាយថ្ងៃទី 03/07/2020 . 2 បានអាន​ចំនួន
    ឃ្មុំទិច

    ពេលឃ្មុំទិច អាចសាកល្បងវិធីទាំងនេះ ដើម្បីបន្ថយការឈឺចាប់

    ត្រួតពិនិត្យដោយ ដេត ធន្នី
    ដោយ ថាត់ រ័ត្នមូនីតា
    ចេញផ្សាយថ្ងៃទី 03/07/2020 . 2 បានអាន​ចំនួន
    ស្លាក់

    ឃើញមានអ្នកស្លាក់អាហារកុំទាន់ស្លន់ សាកជួយដោយវិធីនេះបាន

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា
    ចេញផ្សាយថ្ងៃទី 02/07/2020 . 2 បានអាន​ចំនួន
    តឹងច្រមុះ

    តឹងច្រមុះពិបាកដកដង្ហើម សាកប៉ុន្មានវិធីនេះអាចជួយបាន

    ត្រួតពិនិត្យដោយ គឹម កាណែល
    ដោយ ថាត់ រ័ត្នមូនីតា
    ចេញផ្សាយថ្ងៃទី 02/07/2020 . 2 បានអាន​ចំនួន