ប្រយោជន៍នៃការពត់តម្រង់ខ្លួន មិនគួរមើលរំលង

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 09/12/2019 . អាន 2 នាទី
Share now

ពត់​​តម្រង់​ខ្លួន ពេល​សម្រាក​​នៅ​កន្លែង​ធ្វើ​ការ ឬ​ពេល​ហាត់​កីឡា​​ មិន​ត្រឹម​តែ​ជួយ​សម្រួល​រាង​កាយ​យើងដែល​ប្រឹង​ធ្វើ​​ការ​ពេញ​មួយ​ថ្ងៃ​នោះទេ ថែម​ទាំង​​ជួយ​កាត់​បន្ថយ​អារម្មណ៍​ស្រ្តេស តាន​តឹង​ផ្សេង​ៗ​ផង​ដែរ​។ បើ​តាម​ការ​ស្រាវជ្រាវ​វេជ្ជសាស្រ្ត​ ក៏​បាន​បង្ហាញ​នូវ​ប្រយោជន៍​នៃ​​សម្រាក​ពត់​ខ្លួន​នេះ​​ដូច​ជា​៖

១. បង្កើន​ភាព​បត់​បែន​​រាង​កាយ​

ឧស្សាហ៍​​ពត់​ពែន​ខ្លួន ជួយ​​បង្កើន​ភាព​បត់​បែន​ទន់​ភ្លន់​នៃ​រាង​កាយ ដែល​មាន​សារសំខាន់​សម្រាប់​សុខភាព​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ វា​ជួយ​​​ឱ្យ​យើងធ្វើ​ចលនា​ ឬ​សកម្មភាព​ផ្សេង​ៗ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​​បាន​លឿន​រហ័ស និង​មិន​​យឺត ឬ​ស្ពឹក​ទៅ​តាម​វ័យ។

២. ជម្រុញ​ចលនា​ឈាម​ទៅ​សាច់​ដុំ​

ធ្វើ​ការ​ពត់​ពែន​ខ្លួន ​ដូច​ការ​ហាត់​កីឡា​ដែរ វា​ជួយ​សម្រួល​​ចលនា​ឈាម​​ទៅ​​សាច់​ដុំ​ ហើយ​កាត់​បន្ថយ​​​ការ​ឈឺ​ចាប់​​សាច់​ដុំ។

៣. ជួយ​ជំហរ​ខ្លួន​​ឱ្យ​ត្រង់​ល្អ

ការ​សិក្សា​​មួយ​​បាន​បង្ហាញ​ថា ការ​សម្រាក​ពត់​តម្រង់​​​​​ខ្លួន ជួយ​​បំបាត់​អាការៈ​ឈឺ​​​ខ្នង​ បន្ថយ​ការ​ឈឺ​ចុក​រួយ​ និង​សម្រួល​​ជំហរ​ខ្លួន​ឱ្យ​​ត្រង់​ស្រឡះ​ល្អ​។

៤. ជា​វិធី​​​បន្ថយ​ស្រ្តេស

ពេល​យើង​ស្រ្តេស សាច់​ដុំ​​ឡើង​តឹង​ នេះ​ក៏​ដោយ​សារ​តែ​ទាក់​ទង​នឹង​អារម្មណ៍​ស្រ្តេស​ដែល​កើត​ឡើង។ សម្រាក​ពត់​ខ្លួន ពិសេស​ធ្វើ​ចលនា​ត្រង់​​ក ស្មា ​និង​ខ្នង​ អ្នក​នឹង​​ឃើញ​ពីប្រសិទ្ធភាព។

អត្ថបទពាក់ព័ន្ធ៖

៥. ជួយ​បន្ថយ​អាការៈ​ឈឺ​ក្បាល

ឈឺ​ក្បាល​​ធម្មតា យើង​អាច​ដោះ​ស្រាយ​បាន ដោយ​បន្ថែម​ការ​ញ៉ាំ​ទឹក សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់ បូក​ផ្សំ​នឹង​ការ​ធ្វើ​ចលនា​ពត់​ខ្លួន​នោះ​​ អាច​​​​សម្រួល​អាការៈ​ឈឺ​ក្បាល​ទៅ​ស្ថានភាព​ប្រសើរ​ឡើង​វិញ​បាន​៕ ​​​

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

    អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
    happy unhappy"

    អ្នកអាចចូលចិត្ត

    មាន​ជំងឺ​ក្រពះ​មួយ​នេះ ពេទ្យ​ឲ្យ​តម​ញ៉ាំ​កាហ្វេ​ហើយ

    ជំងឺក្រពះ - ការ​ញ៉ាំ​កាហ្វេ ឬ​តែ​រាល់​ថ្ងៃ អាច​មាន​ប្រយោជន៍​ជួយ​ដល់​សុខភាព​របស់​យើង​បាន​ដែរ ប៉ុន្តែ ប្រសិនបើយើងមានជំងឺ...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា

    វិបត្តិធម្មជាតិ ៨ យ៉ាង ជាមូលហេតុធ្វើឲ្យស្ត្រីមិនអាចមានផ្ទៃពោះបាន

    អត់កូន - ការ​មិន​អាច​មាន​កូន​តាម​បំណង​គឺ​ជា​ផល​រំខាន​មួយ​យ៉ាង​ធំ​ ហើយមូល​ហេតុ​៨​យ៉ាង​នៃ​ការ​មិន​អាច​មាន​កូន​ដែល​បង្ក​ឡើង​...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា

    ហេតុផលធំៗ ៥ យ៉ាង យើងគួរ​បន្សុទ្ធខ្យល់ក្នុងផ្ទះ ឬកន្លែងធ្វើការ

    ខ្យល់ - ឥឡូវនេះ ឃើញមាន​ច្រើនណាស់ ចុះមានដឹងថា​វាមាន​ប្រយោជន៍អ្វីខ្លះអត់? តាម​ការសិក្សាជាច្រើន ម៉ាស៊ីនប្រភេទនេះអានជួយកាត់បន្ថយ...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ សន សុភា

    ដឹង ៣ ចំណុចនេះ អ្នកឈប់ ឬខ្ជិលហាត់ប្រាណ​នឹង​ងាកទៅហាត់វិញ​មិនខាន

    ហាត់ប្រាណ - ប្រសិនជា​យើង​ហាត់ប្រាណ​ជា​ប្រចាំ​ ការ​មិន​ហាត់ប្រាណ​មួយ​ថ្ងៃ​គឺ​មិន​មាន​ផល​ប៉ះពាល់​អ្វី​ដល់​យើង​ទេ។ ប៉ុន្តែ​នៅ​ពេល​យើង​ឈប់​ហាត់ប្រាណ...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ថាត់ រ័ត្នមូនីតា

    អត្ថបទគួរអាន

    ឫសដូងបាត

    ជិះកង់ធ្វើឲ្យឫសដូងបាតកាន់តែធ្ងន់ធ្ងរឬយ៉ាងណា?

    ត្រួតពិនិត្យដោយ គឹម កាណែល
    ដោយ ថាត់ រ័ត្នមូនីតា
    ចេញផ្សាយថ្ងៃទី 11/08/2020 . អាន 2 នាទី
    ចង្អោរ

    ក្រោយ​ញ៉ាំ​អាហារ​ហើយ​ចេះ​តែ​ចង្អោរ អាច​​មក​ពី​កត្តា​ទាំង​ប៉ុន្មាន​នេះ

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា
    ចេញផ្សាយថ្ងៃទី 11/08/2020 . អាន 2 នាទី
    ថាមពល

    ភ្ញាក់ពីគេងមានអារម្មណ៍អស់កម្លាំង ល្វើយគួរធ្វើម៉េច?

    ត្រួតពិនិត្យដោយ គឹម កាណែល
    ដោយ ថាត់ រ័ត្នមូនីតា
    ចេញផ្សាយថ្ងៃទី 11/08/2020 . អាន 2 នាទី
    ផោម

    ផោម ជារឿងធម្មតា តែបើផោមញឹក មានក្លិនស្អុយខ្លាំងទៀតអាចជាបញ្ហាសុខភាព

    ត្រួតពិនិត្យដោយ គឹម កាណែល
    ដោយ ថាត់ រ័ត្នមូនីតា
    ចេញផ្សាយថ្ងៃទី 11/08/2020 . អាន 3 នាទី