backup og meta

លំហាត់ប្រាណ ៣ប្រភេទអាចជួយឲ្យបេះដូងមានសុខភាពល្អ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Dec 05, 2022

    លំហាត់ប្រាណ ៣ប្រភេទអាចជួយឲ្យបេះដូងមានសុខភាពល្អ

    ការហាត់ប្រាណ ក៏ដូច​ការបង្កើតទម្លាប់ឲ្យរាងកាយមានចលនាច្រើន ជាវិធីសាស្ដ្រល្អជួយដល់សុខភាពបេះដូង។ អ្នក​ជំនាញបានណែរនាំថា មិនថាអ្នកមានជំងឺបេះដូង ឬអ្នកមិនទាន់មានជំងឺនោះទេ ត្រូវតែបង្កើតទម្លាប់ហាត់ប្រាណឲ្យបានជាប្រចាំ ជាពិសេសវិធីហាត់ប្រាណ ៣ប្រភេទ ដែលមានប្រសិទ្ធភាពខ្ពស់ដល់បេះដូង។

    លំហាត់ប្រាណ​អេរ៉ូបិក (Aerobic Exercise) ជាវិធីហាត់ប្រាណសម្រួលដល់ចង្វាក់បេះដូង ចរន្ដឈាម ពិសេសគ្រប់គ្រងសម្ពាធឈាមបានល្អ។ មិនត្រឹមតែប៉ុណ្ណោះការហាត់បែបនេះ ក៏អាចជួយកាត់បន្ថយហានិភ័យកើតជំងឺទឹកនោមផ្អែម ហើយចំពោះអ្នកជំងឺទឹក​នោមផ្អែមក៏អាចជួយការពារនៃការកើនឡើងជាតិស្ករក្នុងឈាមបានដែរ។

    ការហាត់ប្រាណបែប Aerobic Exercise មានដូចជា ការរត់ ដើរ ការជិះកង់ ការរាំ ការហែលទឹក ការលោត​អន្ទាក់ ក៏ដូចជាការវាយប៉េងប៉ុងជាដើម។ ដូច្នេះយើងគួរអនុវត្ដយ៉ាងហោច ៣០នាទី ក្នុងមួយថ្ងៃ និង ៥ថ្ងៃមួយសប្ដាហ៍អាចជួយឲ្យបេះដូងមានសុខភាពល្អ។

    ២.ហាត់ប្រាណលើកទម្ងន់

    ការលើកទម្ងន់ជាវិធីហាត់ប្រាណដែលប្រើថាមពលខ្លាំង។ ការហាត់ប្រាណបែបនេះមានអត្ថប្រយោជន៍ច្រើន ចំពោះអ្នកមានរាងកាយធាត់លើសគីឡូ មានខ្លាញ់ច្រើន ពិសេសទៀតនោះសម្រាប់អ្នកមានក្បាលពោះធំៗ ដែលប្រឈមខ្លាំងកើតជំងឺបេះដូង និង លើសសម្ពាធឈាម។ លំហាត់​ប្រាណ​បែប​នេះ​អាចជួយសម្រកជាតិខ្លាញ់ និងបង្កើនម៉ាសសាច់ដុំ។ ការសិក្សាបានបង្ហាញថា ប្រសិនបើបានអនុវត្ដការហាត់ប្រាណបានទាំងពីរប្រភេទ គឺការលើកទម្ងន់ និង អេរ៉ូបិក ជាមួយ​គ្នាកាន់តែ​ជួយកាត់បន្ថយ កូលេស្ដេរ៉ូលអាក្រក់ និង​បង្កើនមកវិញនូវកូលេស្ដេរ៉ូលល្អ សម្រាប់សុខភាព។

    ជាមធ្យមយើងអាចហាត់ប្រាណបែបនេះចន្លោះពី២ ទៅ ៣ថ្ងៃក្នុងមួយសប្ដាហ៍ រយៈពេលចន្លោះពី៣០នាទី ទៅ​១ម៉ោង ល្អប្រសើរសម្រាប់សុខភាព។

    ៣.ហាត់យូហ្គា

    យូហ្គាគឺជាវិធីហាត់ប្រាណមួយ​ដែល​មិនត្រឹមតែជួយឲ្យបេះដូងមានសុខភាពល្អប៉ុណ្ណោះទេ សូម្បីផ្នែកប្រព័ន្ធប្រសាទ ផ្នែកស្មារ​តីក៏ទទួលបានអត្ថប្រយោជន៍ទាំងព្រម។ ជាមធ្យមការហាត់យូហ្គាត្រឹមតែ ៤០នាទី ក្នងមួយថ្ងៃ ៥ថ្ងៃក្នុង​មួយ​សប្ដាហ៍ អាច​ជួយ​សម្រួលដល់សរសៃឈាមបេះដូង និង ខួរក្បាល ពិសេសអាចកាត់បន្ថយស្ដ្រេស និង​ជួយស្មារតីរឹងមាំ។

    ហាត់យូហ្គា

    ដូចគ្នាយើងដឹងហើយថា ស្ដ្រេសរ៉ាំរៃ គឺជាបញ្ហាមួយដែលបង្កការរំខានដល់ជីវិតរស់នៅ ព្រោះថា​អាចបង្កឲ្យអ្នកជំងឺគេងមិនលក់ ញ៉ាំច្រើន លើសគីឡូ ប្រឈមកកើតជំងឺផ្សេងៗ ក្នុងនោះមានជំងឺបេះដូង ជំងឺលើសឈាម និង ទឹកនោមផ្អែមប្រភេទ២។ ការគ្រប់គ្រងស្ដ្រេសបានល្អ ក៏ជាចំណែកមួយជួយដល់សុខភាពបេះដូង ដូច្នេះវិធីហាត់ប្រាណមួយ​ប្រភេទនេះ ល្អសម្រាប់អ្នកជំងឺបេះដូងផង និងអ្នកមានបញ្ហាស្ដ្រេសផង។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Dec 05, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម