លំហាត់ជំនួយបេះដូង

លំំហាត់​ជំនួយ​បេះដូង - លំហាត់​ក្រៅពីជំនួយ​ផ្នែកណាមួយ​នៃ​រាងកាយ​ផ្នែកខាងក្រៅ​ពី ហាត់ដើម្បី​ជួយ​ដល់​សុខភាព​បេះដូង។ តើហាត់​ក្បាច់ណា ឬ​បែបណា​ខ្លះ​ជួយដល់បេះដូង? សូម​ស្វែងយល់ចម្លើយទាំងអស់​ទីនេះ

ចំណេះដឹងទូទៅ

លំហាត់ជំនួយបេះដូង

លំហាត់ប្រាណ ៣ប្រភេទអាចជួយឲ្យបេះដូងមានសុខភាពល្អ

ការហាត់ប្រាណ ក៏ដូច​ការបង្កើតទម្លាប់ឲ្យរាងកាយមានចលនាច្រើន ជាវិធីសាស្ដ្រល្អជួយដល់សុខភាពបេះដូង។ អ្នក​ជំនាញបានណែរនាំថា មិនថាអ្នកមានជំងឺបេះដូង ឬអ្នកមិនទាន់មានជំងឺនោះទេ ត្រូវតែបង្កើតទម្លាប់ហាត់ប្រាណឲ្យបានជាប្រចាំ ជាពិសេសវិធីហាត់ប្រាណ ៣ប្រភេទ ដែលមានប្រសិទ្ធភាពខ្ពស់ដល់បេះដូង។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១.លំហាត់ប្រាណ​អេរ៉ូបិក លំហាត់ប្រាណ​អេរ៉ូបិក (Aerobic Exercise) ជាវិធីហាត់ប្រាណសម្រួលដល់ចង្វាក់បេះដូង ចរន្ដឈាម ពិសេសគ្រប់គ្រងសម្ពាធឈាមបានល្អ។ មិនត្រឹមតែប៉ុណ្ណោះការហាត់បែបនេះ ក៏អាចជួយកាត់បន្ថយហានិភ័យកើតជំងឺទឹកនោមផ្អែម ហើយចំពោះអ្នកជំងឺទឹក​នោមផ្អែមក៏អាចជួយការពារនៃការកើនឡើងជាតិស្ករក្នុងឈាមបានដែរ។ ការហាត់ប្រាណបែប Aerobic Exercise មានដូចជា ការរត់ ដើរ ការជិះកង់ ការរាំ ការហែលទឹក ការលោត​អន្ទាក់ ក៏ដូចជាការវាយប៉េងប៉ុងជាដើម។ ដូច្នេះយើងគួរអនុវត្ដយ៉ាងហោច ៣០នាទី ក្នុងមួយថ្ងៃ និង ៥ថ្ងៃមួយសប្ដាហ៍អាចជួយឲ្យបេះដូងមានសុខភាពល្អ។ ២.ហាត់ប្រាណលើកទម្ងន់ ការលើកទម្ងន់ជាវិធីហាត់ប្រាណដែលប្រើថាមពលខ្លាំង។ ការហាត់ប្រាណបែបនេះមានអត្ថប្រយោជន៍ច្រើន ចំពោះអ្នកមានរាងកាយធាត់លើសគីឡូ មានខ្លាញ់ច្រើន ពិសេសទៀតនោះសម្រាប់អ្នកមានក្បាលពោះធំៗ ដែលប្រឈមខ្លាំងកើតជំងឺបេះដូង និង លើសសម្ពាធឈាម។ លំហាត់​ប្រាណ​បែប​នេះ​អាចជួយសម្រកជាតិខ្លាញ់ និងបង្កើនម៉ាសសាច់ដុំ។ ការសិក្សាបានបង្ហាញថា ប្រសិនបើបានអនុវត្ដការហាត់ប្រាណបានទាំងពីរប្រភេទ គឺការលើកទម្ងន់ និង អេរ៉ូបិក ជាមួយ​គ្នាកាន់តែ​ជួយកាត់បន្ថយ កូលេស្ដេរ៉ូលអាក្រក់ […]

ស្វែងរក លំហាត់ជំនួយបេះដូង

លំហាត់ជំនួយបេះដូង

ហាត់ប្រាណយូរម៉ោង និងខ្លាំងៗប៉ះពាល់ដល់បេះដូងឬអត់?

ការហាត់​ប្រាណ​ខ្លាំង​ៗ ហើយ​ពេល​ខ្លះ​ប្រើពេល​យូរ ក្នុង​ករណី​ខ្លះអាច​បង្ក​ឱ្យ​​កើត​មាន​បញ្ហា​​មួយ​ចំនួន​ដូច​ជា ចង្វាក់​បេះ​ដូង​លោត​ខ្លាំង​ ឬ​​លោត​ខុស​ប្រក្រតី​​ មិន​ដូច​​ចង្វាក់​បេះ​ដូង​ធម្មតា អ្នក​ដែល​​ធ្លាប់​បាន​ជួប​ប្រទះ​បញ្ហា​នេះ រាប់​ទាំង​អត្តពលិក​​ និងអ្នកហាត់​កីឡា​ខ្លាំង​ៗ​ផ​ង។ ដូចនេះបានជាមានការ​​ចោទ​សួរ​ថា​តើ​ការ​ហាត់​ប្រាណ​​យូរ​ម៉ោង និង​ខ្លាំង​ៗ​ ប៉ះ​ពាល់​ដល់​បេះដូង​ឬ​ទេ? ឆ្លើយ​តប​នឹង​សំនួរ​នេះ លទ្ធផល​ស្រាវជ្រាវ​របស់​វេជ្ជបណ្ឌិត​ព្យាបាល​ជំងឺ​បេះ​ដូង​​​នៃ​ប្រទេស​អូស្រ្តាលី​​ រួម​ជា​មួយ​​ការ​​ស្រាវជ្រាវ​លើ​ប្រទេស​ផ្សេង​ៗ​ទៀត ​​បាន​បង្ហាញ​​លទ្ធផល​ដូច​ខាង​ក្រោម​៖ លោក Andre La Gerche វេជ្ជបណ្ឌិត​អូស្រ្តាលី និង​ជា​គ្រូពេទ្យ​ព្យាបាល​ទាក់​ទង​ជំងឺ​បេះ​ដូង នៃ​សាកលវិទ្យាល័យ Melbourne បាន​លើក​ឡើង​ដោយ​ផ្អែក​លើ​ការ​សិក្សា​​ថា នៅ​ពេល​ដែល​បេះ​ដូង​ស្ថិត​ក្នុង​ស្ថានភាព​អត់​ធន់​​ និង​ធ្វើ​ការ​សម្រាប់​ការ​ហាត់​ប្រាណ​ក្នុង​រយៈ​ពេល​យូរ សរីរាង្គ​នេះ​នឹង​លាត​សន្ធឹង​ទំហំ​ធំ​ជាង​មុន និង​ច្របាច់​ឈាម​ច្រើន​ជាង​មុន។ កត្តា​នេះ​ហើយ ដែល​មាន​ក្នុង​ករណី​ខ្លះ​ធ្វើ​​​ឲ្យ​ជាលិកា​បេះ​ដូង​មាន​សភាព​ក្រាស់ ហើយ​​អាច​មាន​ស្នាម​​ហើម ឬ​ដាន​​ផ្នត់​តិច​តួច​ ដោយ​សារ​ទំហំ​រីក​របស់​វា តែ​យ៉ាង​ណា​មិញ វា​ពុំ​មាន​​បង្ក​ជា​បញ្ហា​ធ្ងន់​ធ្ងរ​នោះ​ឡើយ។ អត្ថបទពាក់ព័ន្ធ៖ អាហារល្អៗជួយ​បេះដូង គួរញ៉ាំ​ជាប្រចាំ ធ្លាប់មានបញ្ហា​គាំង​បេះដូង ​បើ​ចង់ធ្វើរឿងក្ដៅសាច់ បានអត់? ដោយ​ឡែក​នៅ​ក្នុង​ការ​សិក្សា​មួយ​ផ្សេង​ទៀត​ នៅ​​ឯ​ប្រទេស​ស៊ុយ​អែត ដែល​ធ្វើ​ការ​សិក្សារ​នៅ​ចន្លោះ​ពី​ឆ្នាំ១៩៨៩ រហូត​ដល់ ឆ្នាំ១៩៩៨ និង​ធ្វើ​ការ​បោះពុម្ភផ្សាយ​ក្នុង​ឆ្នាំ​២០១៣ ​បាន​សិក្សា​លើ​ក្រុម​កីឡាករជិះ​ស្គី​កាត់​​ប្រទេសក្នុង​ចំងាយ​ផ្លូវ៩០គីឡូម៉ែត្រ គេ​បាន​រក​ឃើញ​ថា ចង្វាក់​បេះដូង​អ្នកទាំងនោះបាន​លោតខុស​ប្រក្រតី​ពិត​មែន ពិសេស​ទៅ​លើ​ក្រុម​​កីឡាករបុរស​ៗ ​ដែល​ជិះ​ស្គី​ក្នុង​រយៈ​ពេល​​លឿន​​។ ទោះ​ជា​ឃើញ​លទ្ធផ​ល​ដូច​នេះ​ ក្រុម​អ្នក​ជំនាញ​​ពុំ​ទាន់​អាច​បង្ហាញ​ជា​ផ្លូវ​ការ​ថា លំហាត់​ប្រាណ​ខ្លាំង​ និង​យូរ​ដូច​ករណី​ខាងលើ​នឹង​បង្ក​ផល​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​​ខ្លាំង​ដល់​បេះ​ដូង​នោះ​ទេ។ អត្ថបទពាក់ព័ន្ធ៖ Congestive Heart Failure (ខ្សោយ​បេះដូង) ឮ​រហូត​ពាក្យ […]


លំហាត់ជំនួយបេះដូង

រត់ហាត់ប្រាណរបៀបនេះ ​អាចជួយដុតកាឡូរីបានកាន់តែច្រើន

មនុស្សយើង​​មួយ​ចំនួន​ជ្រើស​រើស​យក​ការ​រត់​ធ្វើ​ជា​លំហាត់​ប្រាណ​ដើម្បី​ពង្រឹង​បេះដូង​និង​ប្រព័ន្ធ​សរសៃ​ឈាម​តែក៏មានគ្នា​យើង​ផ្សេង​មួយ​ចំនួន​ទៀត​បែរ​ជា​ជ្រើស​រើស​យក​ការ​រត់​ធ្វើ​ជា​លំហាត់​ប្រាណ​ដើម្បី​ដុត​កាឡូរី និង​ដើម្បី​រក្សា​រូប​រាង​កាយ​ទៅ​វិញ។ ជា​យូរ​​ឆ្នាំ​មក​ហើយ ដែល​អ្នក​ហាត់​ប្រាណ​ជា​ច្រើន បញ្ជាក់​ថា​ការ​រត់​គឺ​ជា​វិធី​ហាត់​​ប្រាណ​ដែល​មាន​ប្រសិទ្ធភាព​មួយ​ដើម្បី​ដុត​ជាតិ​ខ្លាញ់​ និង​កាឡូរីក្នុងខ្លួន​។ អត្ថបទពាក់ព័ន្ធ៖ វិធីងាយៗ៥យ៉ាង ជួយបំបាត់បញ្ហារមួលក្រពើ ១- ចំពោះ​អ្នក​រត់​ដែល​មាន​ទម្ងន់​ខ្លួន​ធម្មតា ជា​ទូទៅ​ចំពោះ​គ្នាយើងដែល​រត់​និង​​មាន​ទម្ងន់​ខ្លួន​មធ្យម​គឺ​អាច​ដុត​កាឡូរី​បាន ១០០​កាឡូរី​ក្នុង​ចម្ងាយ​រត់​១ម៉ាយ (ប្រហែល ១,៦ គីឡូម៉ែត្រ)។ ចំនួន​កាឡូរី​ដែល​ដុត គឺ​មិន​អាស្រ័យ​លើ​រយៈពេល​រត់​ទេ ជា​ឧទាហរណ៍ បើ​យើង​​ចំណាយ​ពេល ២០នាទី រត់​ចម្ងាយ​១ម៉ាយ កន្លះ ​យើង​ដុត​បាន​១៥០​កាឡូរី ប៉ុន្តែ​បើយើង​​រត់​ក្នុង​ល្បឿន​លឿន​ជាង​នេះ ហើយ​អាច​រត់​បាន​ចម្ងាយ​ឆ្ងាយ​ជាង​នេះ​ពីរ​ដង ក្នុង​រយៈពេល​ដូច​គ្នា នោះយើង​​នឹង​ដុត​បាន ៣០០ កាឡូរី។ ដូច​នេះ​ហើយ បើ​សិន​យើង​​មិន​មាន​ពេល​ច្រើន​ទេ យើង​​អាច​បង្កើន​កម្រិត​ក្នុង​ការ​ហាត់​រត់​ឲ្យ​ខ្លាំង​ដើម្បី​អាច​ទទួល​បាន​ប្រសិទ្ធិភាព​ដូច​គ្នា។ ត្រូវ​ប្រាកដ​ថា យើង​​មិន​ត្រូវ​បង្ខំ​ខ្លួន​ឯង​ខ្លាំង​ពេក​ទេ ព្រោះ​ថា​ការ​ហាត់​ប្រាណ​ខ្លាំង​ពេក អាច​នឹង​នាំ​ឲ្យ​មាន​ផល​វិបាក​ចំពោះ​សុខភាព​របស់​យើង​បាន​។ អត្ថបទពាក់ព័ន្ធ៖ ពេល​រមួលក្រពើ ធ្វើតាម​វិធីនេះជួយឲ្យ​ឈាមរត់បានស្រួលឆាប់បានធូរស្បើយ តិចនិកកម្ដៅសាច់ដុំមុនរត់ហាត់ប្រាណ ២- ចំពោះ​អ្នក​រត់​ដែល​លើស​ទម្ងន់ មនុស្ស​ដែល​មាន​ទម្ងន់​ខ្លួន​លើស​ទម្ងន់ នឹង​ដុត​កម្រិត​កាឡូរី​កាន់​តែ​ខ្លាំង​នៅ​ពេល​ហាត់​រត់ បើ​ធៀប​ជាមួយ​អ្នក​ដែល​មាន​ទម្ងន់​តិច​ជាង។ នេះ​មាន​ន័យ​ថា បើ​ខ្លួនយើង​កាន់​តែ​ធ្ងន់ កម្រិត​កាឡូរី​ដែល​ដុត​គឺ​កាន់​តែ​ច្រើន។ ទាំង​នេះ​គឺ​ជា​ព័ត៌មាន​ដែល​ល្អ​បំផុត​សម្រាប់គ្នាយើង​​ដែល​ចង់​បាន​រាង​កាយ​សមសួន​មក​វិញ​។ អត្ថបទគួរអាន៖  សកម្មភាពងាយៗមានប្រយោជន៍​ដល់សុខភាព​​ សម្រាប់អ្នក​​មិនមានពេលទៅហាត់ប្រាណ​ ​ស្តាប់ចម្រៀងប្រភេទនេះ ជួយអ្នកហាត់ប្រាណមានស្មារតីកាន់តែក្លៀវក្លា វិធីហាត់ប្រាណនៅផ្ទះប្រាំយ៉ាង​ជួយដល់ចង្វាក់បេះដូង បើគ្មានពេលទៅ​រត់ខាងក្រៅ ៣- កម្រិត​កាឡូរី​ក្រោយ​ការ​រត់ ពេល​ដែលយើង​រត់​កាន់​តែ​លឿន ចង្វាក់​បេះដូង​របស់យើង​នឹង​កាន់​តែ​កើន​ឡើង។ បន្ទាប់​ពី​ការ​រត់​ខ្លាំង​រួច​មក រាង​កាយ​នឹង​ត្រូវ​ការ​ពេល​មួយ​ចំនួន​ដើម្បី​ឲ្យ​ត្រលប់​មក​ប្រក្រតី និង​សម្រួល​មក​ស្ថានភាព​ធម្មតា​វិញ។ ដោយ​សារ​តែ​បេះដូង​កំពុង​តែ​លោត​ខ្លាំង រាង​កាយយើង​នឹង​ចំណាយ​កម្រិត​កាឡូរី​កាន់​តែ​ច្រើន​ទៅ​ៗ ទោះ​បី​ជា​យើង​ឈប់​រត់​ហើយ​ក៏​ដោយ ដែល​នេះ​ហើយ​ជា​របៀប​ដែល​រាង​កាយ​ដុត​កាឡូរី។ ដូច​នេះ​ […]


លំហាត់ជំនួយបេះដូង

ចង់រត់​ហាត់​ប្រាណ​ឲ្យ​ស្រកទម្ងន់​ ត្រូវ​ដឹងតិចនិក​ទាំងនេះ

ការរត់ហាត់ប្រាណអាចជួយក្នុងការសម្រកទម្ងន់ តែសូមគិតមួយភ្លេតសិន។ ការសម្រក​ទម្ងន់គឺជាការដុតបំផ្លាញកាឡូរីក្នុងខ្លួនអ្នកក្នុងអំឡុងពេលហាត់ប្រាណ។ ដូចនេះ ការរត់កាន់តែច្រើនកាឡូរីក្នុងខ្លួនរបស់អ្នកគឺកាន់តែត្រូវបានដុតបំផ្លាញ។ ដូច្នេះ វាអាស្រ័យលើហេតុផលថាបើអ្នករត់កាន់តែច្រើនកាលណា​ ទម្ងន់របស់អ្នកកាន់តែចុះច្រើនតាមណោះដែរ។ ទោះយ៉ាងណា ពេលណាយើងបានរត់ដល់គោលដៅកាន់តែច្រើនទៅៗ នោះរាងកាយយើង​នឹងចាប់ផ្តើមមានតំរូវការអាហារសំរាប់ទ្រទ្រង់រាងកាយមកវិញកាន់តែច្រើនដែរ គឺ​ដើម្បីការពារកុំឲ្យ​បាក់កម្លាំង ឬឈឺមានរបួសរ៉ាំរៃ។ មួយវិញទៀតពេលណាយើង​សំរុកញ៉ាំអាហារទៅតាមការឃ្លានដើម្បីបំពេញកំលាំងដែលបាត់បង់នោះមកវិញមិនមែនជាការល្អនោះទេសំរាប់ការសម្រកទម្ងន់។ អ៊ីចឹងតើអ្នកគួធ្វើដូចម្តេចដើម្បីសម្រកទម្ងន់? ការរត់ជាសកម្មភាពដ៏ប្រសើរបំផុតចំពោះការសម្រកទម្ងន់ ឲ្យតែយើងចេះប្រើប្រាស់វាតាមកម្រិតរង្វាស់នៃរូបមន្តកាឡូរីត្រឹមត្រូវ។ មានន័យថាអ្នកគួតែកាត់បន្ថយកំរិតនៃការញ៉ាំ ហើយធ្វើការរត់ហាត់ប្រាណឲ្យបានគ្រប់គ្រាន់។ ធ្វើការកំណត់គោលដៅ ការដុតបំផ្លាញកាឡូរីប្រហែល⁣ ៣០០ ទៅ៥០០ ក្នុងមួយថ្ងៃ។ បន្ថែមលើនេះទៅទៀត ការរត់អាចជួយឲ្យប្រព័ន្ធរំលាយអាហាររបស់អ្នកមានសមត្ថភាពដុតកំទេចកាឡូរីទាំងនោះ។ អត្ថបទពាក់ព័ន្ធ៖ តិចនិកកម្ដៅសាច់ដុំមុនរត់ហាត់ប្រាណ របៀបវាស់កម្ពស់ និង​ទម្ងន់​ ថាតើត្រូវ​ស្តង់ដាឬអត់ ខាងក្រោមនេះជាការរត់ធ្វើលំហាត់ប្រាណ៣យ៉ាងដែលអ្នកគួអនុវត្តន៍តាម៖ ១- របៀបរត់ដើម្បីដុតបំផ្លាញជាតិខ្លាញ់ដោយមានស្ថិរភាព ដូចចំណងជើងខាងលើ អ្នកគួសាកល្បងរត់ក្នុងកម្រិត⁣ត្រឹម⁣ ៥០ភាគរយនៃល្បឿនរបស់អ្នកតាមដែលអានធ្វើបាន។ កាលណាអ្នករត់បានកាន់តែឆ្ងាយខ្លាញ់របស់អ្នកក៏កាន់តែត្រូវបានដុតបំផ្លាញកាន់តែច្រើនដែរ។ ទោះយ៉ាងណាសូមព្យាយាមរត់ក្នុងល្បឿនដែលថេរឲ្យបានយូរ។ កុំពិសារភេសជ្ជៈជំនួយសំរាប់ការហាត់កីឡា⁣ ឬភេសជ្ជៈប៉ូវកម្លាំងឲ្យសោះក្នុងអំឡុងពេលហាត់ប្រាណព្រោះវាមានជាតិកាបូនអ៊ីដ្រាត។ កាបូនអ៊ីដ្រាតធ្វើឲ្យខ្លួនប្រាណរបស់អ្នកពឹងផ្អែកលើវាដើម្បីទទួលយកកម្លាំងបន្ថែមហើយមិនអាចឲ្យមានការដុតបំផ្លាញខ្លាញ់បានទេ។ អត្ថបទពាក់ព័ន្ធ៖ កំហុសទាំង ៦ ច្រើនមើលរំលង ពេលរត់ហាត់ប្រាណ ២- ការរត់ល្បឿន ផ្ទុយគ្នាកពីរបៀបដុតបំផ្លាញជាតិខ្លាញ់ លើកនេះអ្នកត្រូវប្រើល្បឿនដើម្បីសម្រេចគោលដៅ។ ការរត់ក្នុងល្បឿនលឿនអាចជួយដុតកាឡូរីក្នុងខ្លួនកាន់តែលឿនព្រោះថាខ្លួនប្រាណរបស់យើង​ត្រូវផលិតកម្លាំង​កាន់តែលឿនដែរដើម្បីបំពេញតម្រូវការក្នុងការរត់របៀបនេះ។ លំហាត់ប្រាណមួយនេះគួរតែធ្វើម្តង៣០វិនាទី ហើយធ្វើម្តងហើយម្តងទៀត⁣។ ការរត់ក្នុងល្បឿនលឿនត្រូវបានគេចាត់ទុកថាជាវិធីមួយដែលជួយឲ្យរាងកាយរបស់យើង ស្ថិតក្នុងស្ថានភាពដុតបំផ្លាញជាតិខ្លាញ់អាក្រក់បាន។ ៣- ការហ្វឹកហ្វឺនពង្រឹងកម្លាំង ការរត់ហាត់ប្រាណជាប្រចាំជាការប្រសើរណាស់បើសិនយើងអាចបញ្ចូលវាជាមួយលំហាត់ហ្វឹកហ្វឺនដើម្បីពង្រឹងកម្លាំងរបស់យើង។ ការហ្វឹកហ្វឺនអាចជួយឲ្យសាច់ដុំរឹងមាំល្មមសម្រាប់​ការរត់។ ដឹងទេបើយើងញ៉ាំអាហារដែលមានកាឡូរីតិចជាង ៣០០ ទៅ៥០០ជាប្រចាំជាតិខ្លាញ់​និងសាច់ដុំរបស់អ្នកនឹងថយចុះ។ ការហ្វឹកហ្វឺនពង្រឹកម្លាំង​គឺ ដើម្បីឲ្យ​ប្រាកដថាទម្ងន់ដែលបាត់បង់នេាះគ្រាន់តែជាខ្លាញ់មួយមុខគត់ដោយ មិនលាយលំជាមួយសាច់ដុំឡើយ។ យើងអាចអនុវត្តន៍លំហាត់ប្រាណនេះបានគ្រប់ទីកន្លែងដូចជាកន្លែងហាត់ប្រាណ⁣ បន្ទប់ទទួលភ្ញៀវជាមួយលំហាត់ប្រាណសាមញ្ញដូចជា⁣ […]


លំហាត់ជំនួយបេះដូង

ជិះកង់ហាត់ប្រាណ មានអត្ថប្រយោជន៍ច្រើនដែលយើងមិនសូវចាប់អារម្មណ៍

ពេល​​រាង​កាយ​បញ្ចេញ​សកម្មភាព​​ច្រើន ទោះ​ជា​សកម្ម​ភាពអ្វី​ក៏​ដោយ សុទ្ធ​តែ​មាន​ប្រយោជន៍​ដល់​សុខភាព គ្រាន់​តែ​​ស្ថិត​នៅ​ក្នុង​កម្រិត​ផ្សេងៗ​​គ្នា។ ដើរ រត់ ជិះ​កង់ ហែល​ទឹក ​មាន​ប្រយោជន៍​ខ្លាំង ហេតុ​នេះ “Hello គ្រូពេទ្យ” នឹង​លើក​ឡើង​​អត្ថប្រយោជន៍​សុខភាព ​ពី​ការ​ជិះ​កង់​ហាត់​ប្រាណ។ ១- ដុត​បំផ្លាញ​កាឡូរី យើង​នឹង​បាត់​បង់​កាឡូរី​ជា​ច្រើន​ពេល​ជិះ​កង់។ ជាក់ស្ដែង បើ​ចំណាយ​ពេល​កន្លះ​ម៉ោង​ធាក់​កង់​ម៉ាស៊ីន​ដោយ​ដាក់​ទម្ងន់​ប្រមាណ ៧០ គីឡូក្រាម គឺ​ស្មើ​នឹង​ដុត​កាឡូរី​បាន​ដល់ ២៦០ កាឡូរី​ឯណោះ។ បើ​ដាក់​ទម្ងន់​ធ្ងន់​ជាង​មុន ឬ​ប្រឹង​ខ្លាំង​ជាង​មុន យើង​នឹង​អាច​ដុត​កាឡូរី​កាន់​តែ​ច្រើន​ជាង​មុន​ដែរ។ ២- ជួយ​ដល់​សន្លាក់ សកម្មភាព​ហាត់​ប្រាណ Aerobic ជា​ច្រើន អាច​មាន​ការ​លំបាក​ចំពោះ​សន្លាក់ ដោយសារ​មាន​ការការ​រត់ ឬ​ការ​លេង​កីឡា​ជាដើម។ យ៉ាងណា ជិះ​កង់​ធម្មតា អាច​ជួយ​ឲ្យ​បេះដូង​ច្របាច់​ឈាម​បាន​ល្អ ដោយ​មិន​សង្កត់​ធ្ងន់​លើ​សន្លាក់​នោះ​ទេ។ យោង​តាម​គ្លីនិក Cleveland នៅ​អាមេរិក ធាក់​កង់ ពិសេស​គ្នា​យើង​លើស​ទម្ងន់​ (BMI) ចាប់​ពី​ជាង ២២​គីឡូក្រាម គឺ​អាច​បន្ថយ​ភាព​តាន​តឹង​ដោយ​ស្វ័យប្រវត្តិ​ទៅ​លើ​ត្រគាក ជង្គង់ ខ្នង និង​ក​ជើង ហើយ​ល្អ​ជា​បើ​ធៀប​ទៅ​នឹង​ហាត់​ប្រាណ​ដោយ​ការ​ដើរ។ ៣- ប្រយោជន៍​ដល់​ចង្វាក់​បេះដូង ជិះ​កង់ ជួយ​អភិវឌ្ឍ​ដំណើរ​ការ​សរសៃ​ឈាម។ បើ​ជិះ​កង់​ទៀង​ទាត់ អាច​ជួយ​ឲ្យ​អ្នក​លើស​សម្ពាធ​ឈាម អាច​រក្សា​កម្រិត​សម្ពាធ​ឈាម​បាន​ល្អ ជាតិ​ស្ករ​ក្នុង​ឈាម​ក៏​មាន​ស្ថិរភាព អាច​ការពារ​ជំងឺ​គាំង​បេះដូង។ […]


លំហាត់ជំនួយបេះដូង

អ្នកធាត់ៗ តែងមានទម្លាប់អាក្រក់ទាំងនេះ

ធាត់​ឡើង​គីឡូ មិនមែន​ជា​រឿងចៃដន្យ​ទេ តែ​កើត​មកពីភាព​ខ្ជិល លេស និង​ការធ្វើហីៗ​របស់​យើង។ ជាក់ស្ដែង អ្នកដែលធាត់ៗ តែងមានទម្លាប់អាក្រក់​ខាងក្រោម។ បើចង់​ចៀងវាង​មាន​ឈ្មោះក្រៅថា «ម៉ាប់ ឬជ្រូក» សូម​ចៀសទម្លាប់ខាង​ក្រោម​នេះ៖ ១- អត់ហាត់ប្រាណសោះ ចាំ​បាច់​ណាស់​រាងកាយ​ត្រូវ​មាន​សកម្មភាព ឬ​ធ្វើ​សកម្មភាព​ណា​ឲ្យ​បែកញើស​ដុត​កាឡូរី​ខ្លះ (ហាត់ប្រាណ) បើ​មិន​អ៊ីចឹង​ទេ ញ៉ាំ​ចូល​ហើយ ចាំ​តែ​បន្ទោបង់​ចោល អត់​គ្រប់គ្រាន់​ទេ។ រូបរាង​ស្អាត​ទាក់ទាញ ទាល់​តែ​កើត​ចេញ​ពី​សុខភាព​ល្អសិន។ អាច​ចាប់​ផ្ដើម​គិត​ពីវិធីសាស្ត្រ​ហាត់​​សាមញ្ញ ហើយ​ចូលចិត្ត​បំផុត អាច​ម្នាក់​ឯង ឬ​ហាត់​ជា​ក្រុម។ ការ​ហាត់​យក​ញើស​ធម្មតា​ អាច​ដើរ រត់ ជិះកង់ លេងបាល់…។ រាងកាយ កាល​ណា អត់​ហាត់កីឡា​សោះ ទោះ​ជា​ស្ពឹកស្រពន់ អារម្មណ៍​អត់​ស្រឡះ ចង់​ផ្ដោត​អារម្មណ៍​ធ្វើ​ការ​អី ក៏​អត់​សូវ​ល្អ​ដែរ។ អត្ថបទ​ពាក់ព័ន្ធ៖ ជឿអត់​ថា ​ហាត់ប្រាណ ជួយការពារ​ប្រុសៗ ​ពីជំងឺ​បាក់ទឹកចិត្ត? បច្ចេកទេស​រត់​ហាត់ប្រាណបែប​សាមញ្ញៗ តែសុខ​ភាព​ល្អ រាង​ស្អាត ២- ញ៉ាំផ្អែមពេក ប្រៃ​ពេក​ក៏​មិន​ល្អ ហើយ​ផ្អែម​ពេក​ក៏​មិន​ល្អ ទាស់​ត្រង់​ថា ផ្អែមអត់​ល្អ​ហើយ ឡើង​គីឡូ​ទៀត។ មិន​ថា​ម្ហូប សម្ល ​ចំណីចំណុក ភេសជ្ជៈ ​ឬ​នំ​ មាន​ជាតិ​ផ្អែមៗ ភាគច្រើន​ជា​សារធាតុ​ជួយ​ឲ្យ​ឆាប់​ធាត់​ណាស់។ បើ​សិន​​ធ្លាប់​ចូល​ចិត្តផ្អែម […]


លំហាត់ជំនួយបេះដូង

ហាត់​ប្រាណ​ត្រឹម​ត្រូវ ​សរសៃឈាមបេះដូងក៏​មាន​សុខភាព​ល្អដែរ

មិន​ឆ្ងាយ​ពី​យើង​ប៉ុន្មាន​ទេ នៅ​ម៉ាឡេស៊ី ជំងឺ​សរសៃ​ឈាម​បេះ​ដូង បាន​សម្លាប់​មនុស្ស​យ៉ាង​ច្រើន​ក្នុង​មួយ​ឆ្នាំៗ ច្រើន​ជាង​ជំងឺ​មហារីក និង​ជំងឺ​ផ្សេង​ទៀត​ទាំង​អស់ ហើយ​កំពុង​កើន​ឡើង​ជា​បន្ត​បន្ទាប់។ សម្រាប់​យើង ក៏​មិន​តិច​នោះ​ដែរ ហេតុ​នេះ​ការពារ​សុខភាព​សរសៃ​ឈាម​បេះដូង​យើង​ឲ្យ​បាន​ល្អ ត្រូវ​តែ​ហាត់​ប្រាណ​ឲ្យ​បាន​ច្រើន។ ១- ហាត់​ប្រាណ​អាច​ជួយ​កាពារ​សរសៃ​ឈាម​បេះដូង? ហាត់​ប្រាណ ឬ​បញ្ចេញ​សកម្មភាព​រាង​កាយ អាច​ជួយ​ចង្វាក់​បេះដូង និង លំហូរ​ឈាម​ក្នុង​ខ្លួន បញ្ចេញ​អ័រម៉ូន​អង់ដូហ្វីន (Endorphins) ជួយ​បង្កើន​កម្រិត​ថាមពល​សរុប​ទៀត​ផង។ សម្រាប់​គ្នា​យើង ឬ​ម៉ាក់អ៊ំ​កើត​ជំងឺ​លើស​ឈាម ហាត់​ប្រាណ អាច​ជួយ​ឲ្យ​សម្ពាធ​ឈាម​ធ្លាក់​ចុះ​មក​​នៅ​កម្រិត​ធម្មតា​វិញ និង​អាច​រក្សា​សម្ពាធ​ឈាម​ឲ្យ​នៅ​ថេរ។ ហាត់​ប្រាណ គួប​ផ្សំ​ជាមួយ​របប​អាហារ​មាន​សុខភាព​ល្អ អាច​ជួយ​យើង​កាត់​បន្ថយ​កូលេស្តេរ៉ល​អាក្រក់ និង​បង្កើន​កូលេស្តេរ៉ូល​ល្អ។ កូលេស្តេរ៉ូល​អាក្រក់ នឹង​ធ្វើ​ឲ្យ​ប្រព័ន្ធ​សរសៃ​ឈាម​បេះដូង រឹង និង​ស្ទះ។ ការសិក្សា​រក​ឃើញ​ថា ចំណាយ​ពេល ៤០​នាទី បញ្ចេញ​សកម្មភាព​ពី មធ្យម​ទៅ​ខ្លាំង​តាម​របៀប អឺរូប៊ិក (Aerobic) ៣-៤ ដង/សប្តាហ៍ ជួយ​កាត់​បន្ថយ​កូលេស្តេរ៉ូល និង​សម្ពាធ​ឈាម​បាន។ របាយកាណ៍​មួយ​បញ្ជាក់​ថា ហាត់​ប្រាណ​ជា​ប្រចាំ ជួយ​ឲ្យ​ថត​បេះដូង​ខាង​ឆ្វេង​រីក​ឡើង​បន្តិច ជួយ​បេះដូង​អាច​ផ្គត់ផ្គង់​ឈាម​មាន​អុកស៊ីហ្សែន ទៅ​កាន់​គ្រប់​សារពាង្គកាយ សាច់ដុំ និង​ប្រព័ន្ធ​ផ្សេងៗ​ក្នុង​រាងកាយ។ ហាត់ប្រាណ មិន​គ្រាន់​តែ​ជួយ​ពង្រឹង​បេះដូង​ប៉ុណ្ណោះ​ទេ ថែម​ទាំង​អាច​ជួយ​រក្សា​ទម្ងន់​យើង ធ្វើ​ឲ្យ​មាន​សុខភាព​ល្អ​ទៀត​ផង។ ហាត់​សរសៃ​ឈាម​បេះដូង ដែល​គេ​ឲ្យ​ឈ្មោះ​ថា Cardio […]


លំហាត់ជំនួយបេះដូង

តោះសាក​អាវ៉ង់​មើល៍​​ប្រុសៗ! បើ​អត់បាន​ ១០ ​ប្រយ័ត្ន​កើត​ជំងឺ​បេះដូង

អ៊ីចឹង​តាស៎ បាន​ពួក​អឺរ៉ុប​ចូល​ចិត្ត​អាវ៉ង់ម៉េស ការសិក្សា​ថ្មី​រកឃើញ​ថា ប្រុសៗ​អាវ៉ង់អត់​បាន​ ១០ គឺ​ប្រឈម​ខ្ពស់​កើត​ជំងឺ​បេះដូង។ តោះ​សាក​ទាំង​អស់​គ្នាមើល៍ បាន ១០ អត់? បើ​អត់​ទាន់​បាន​ទេ ក៏កុំ​ទាន់​ភ័យ​ចាប់​ផ្តើម​ពី​ពេល​នេះ ​មិន​ទាន់​ហួស​ពេល​ដែរ។ ការសិក្សា​របស់​សាកលវិទ្យាល័យ Harvard នៅ​អាមេរិក ផ្តោត​សំខាន់​លើ​ប្រុសៗ​វ័យ​កណ្តាល រកឃើញ​ថា អាវ៉ង់​បាន​ច្រើនជាង ៤០ កាត់បន្ថយ​ហានិភ័យ កើត​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល ដល់ទៅ​ ៩៧% ក្នុង​រយៈពេល ១០​ ឆ្នាំទៅ​មុខ។ ដោយ​ឡែក ប្រុសៗ អាវ៉ង់​បាន​ពី ២១-៣០ មាន​ភាពប្រឈម ២៥% កើតជំងឺ​ខ្សោយបេះដូង ឬជំងឺ​សរសៃឈាមបេះដូង (Coronary Artery Disease) បើធៀប​ជាមួយ​ប្រុសៗ មិនអាច​អាវ៉ង់​បាន​ចំនួន ១០។ រីឯ​ប្រុសៗ អាវ៉ង់​បាន ១១ ឬ​ច្រើនជាងនេះ ក៏អាច​កាត់បន្ថយ​ការ​ប្រឈមកើត​ជំងឺសរសៃ​ឈាម​បេះដូង​ដូច​គ្នា។ ការរកឃើញ ផ្ដល់​ភស្ដុតាង​ថា សមត្ថភាព​អាវ៉ង់ ជា​វិធីសាស្រ្ដ​ងាយស្រួល និង​គ្មានការ​ចំណាយប្រាក់​នោះ​ទេ ហើយ​អាច​ជួយ​​វាយតម្លៃ​ភាពប្រឈម​កើតជំងឺសរសៃឈាមបេះដូង។ សមត្ថភាព​អាវ៉ង់ ជាប់ពាក់ព័ន្ធ​ខ្លាំងជាមួយ​ភាពប្រឈម​ជំងឹសរសៃឈាមបេះដូង ច្រើន​ជាង​លទ្ធផល​នៃ​ការ​សិក្សាមុនៗ ដែល​ផ្អែក​លើ​ការ​ហាត់​ប្រាណ​​ដោយ​រត់ និង​វាស់​ដង្ហើមដើម្បី​វាយ​តម្លៃ។ ការសិក្សានេះ ចេញផ្សាយកាលពី​សប្ដាហ៍​មុន […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ