-រត់ក្នុងល្បឿនលឿន ១នាទី រួចរត់ក្នុងល្បឿនយឺត ១នាទី រួចធ្វើរបៀបនេះចំនួន ៥ដង
-ឈប់សម្រាករយៈពេល ៥នាទី
បន្ថែមលើនេះ បន្ទាប់ពីរត់រួច សូមប្រាកដថាយើងត្រូវសម្រាក ប្រហែល ៣០នាទី ទៅមួយម៉ោងមុននឹងចាប់ផ្ដើមញ៉ាំអាហារ ដើម្បីឲ្យរាងកាយមានពេលដុតកម្ទេចជាតិខ្លាញ់ដែលលើសនោះកាន់តែលឿន។ ការធ្វើដូចនេះ យើងនឹងស្រកទម្ងន់កាន់តែលឿន។
កម្មវិធីសម្រកទម្ងន់ជាច្រើន គឺប្រើតាមវិធីហាត់ខាងលើនេះដោយសារតែប្រសិទ្ធិភាពដ៏ល្អរបស់វិធីនេះ។ កម្រិតពិតប្រាកដនៃការដុតកម្រិតកាឡូរី គឺអាស្រ័យលើស្ថានភាពសុខភាព និងរាងកាយរបស់មនុស្សម្នាក់ៗ ដែលមានអត្រាសាច់ដុំនិងកម្រិតជាតិខ្លាញ់សរុបក្នុងខ្លួនរបស់យើងដែរ។
ជាការសំខាន់គឺត្រូវចាប់ផ្ដើមយឺតៗជាមុនសិន ជាពិសេសបើយើងជាមនុស្សដែលមិនសូវមានសកម្មភាពក្នុងរយៈពេលយូរ។ ដើម្បីចៀសវាងកុំឲ្យខ្លួនឯងនឿយហត់ខ្លាំង យើងគួរព្យាយាមកម្រិតការរត់របស់ខ្លួនដោយចាប់ផ្ដើមយឺតៗជាមុនសិន និងបង្កើនបន្តិចម្ដងៗ។ បើសិនយើងធ្លាប់មានបញ្ហារបួសលើសន្លាក់ឆ្អឹង ឬជើង យើងគួររកជំនួយពីគ្រូពេទ្យជាមុនសិន មុននឹងហាត់រត់ ដើម្បីចៀសពីការឈឺចាប់អំឡុងពេលរត់។
អត្ថបទពាក់ព័ន្ធ៖