backup og meta

​ស្តាប់ចម្រៀងប្រភេទនេះ ជួយអ្នកហាត់ប្រាណមានស្មារតីកាន់តែក្លៀវក្លា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ មាន រតនា · កែ Sep 14, 2021

    ​ស្តាប់ចម្រៀងប្រភេទនេះ ជួយអ្នកហាត់ប្រាណមានស្មារតីកាន់តែក្លៀវក្លា

    ហាត់​​យ៉ូហ្គា ហាត់​អាវង់​ដី ឬ​ហាត់​លើក​ដុំ​ដែក​ អាច​ជា​ឧបសគ្គ​​ខ្លាំង​​ពិបាក​ជម្នះ​សម្រាប់​​​​​អ្នក​ខ្ជិល​​​​ហាត់​ប្រាណ ឬ​អសកម្ម​​នៅ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ។ តែអ្នក​ជំនាញ​​​ផ្នែក​តន្រ្តី និង​សុខភាព បាន​ណែ​នាំ​ថា តន្ត្រី​​នៅ​តែ​ជា​ចំណែក​មួយ​មាន​ប្រសិទ្ធភាព​​សម្រាប់​ការ​ហាត់​ប្រាណ​​ឲ្យ​បាន​សម្រេច​តាម​គោល​ដៅ​។

    លោក​វេជ្ជបណ្ឌិត​ Matthew Stork អ្នក​ជំនាញ​វិទ្យាសាស្រ្ត​​លំហាត់​ប្រាណ​ និង​សុខភាព​នៃ​សាកលវិទ្យាល័យ​ British Columbia នៃ​ប្រទេស​កាណាដា បាន​និយាយ​ថា លំហាត់​ប្រាណ​​បែប​ខ្លាំង​ៗដូច​ដែល​បាន​លើក​ឡើង​ខាង​លើ មូល​ហេតុ​​ចម្បង​ដែល​ធ្វើ​ឲ្យ​មនុស្ស​ជា​​ច្រើន​ខ្ជិល​នឹង​ហាត់​នោះ​ គឺវា​ពុំ​មាន​លក្ខណៈ​​ ឬ​បរិយាកាស​មួយ​ធ្វើ​ឲ្យអ្នកទាំងនោះ​រីក​រាយ ឬ​ចូល​ចិត្ត​ ទើប​លទ្ធផល​អ្នក​ខ្ជិល​ហាត់​ប្រាណ​​មាន​ច្រើន​បែប​នេះ។

    យ៉ាង​ណា​មិញ ចម្លើយ​ឆ្លើយ​តប​សម្រាប់​អ្នក​​ចង់​បាន​រាង​ស្អាត តែ​​ខ្ជិល​ហាត់​ប្រាណ​នោះ​ គឺ​តន្រ្តី​។ ​តាម​ក្រុម​អ្នក​ស្រាវជ្រាវ​​ដឹក​នាំ​ដោយ​លោក​វេជ្ជបណ្ឌិត​ខាង​លើ បាន​ឲ្យ​ដឹង​ថា តន្ត្រី​បាន​ធ្វើ​ឲ្យ​​បញ្ហា​​លំហាត់​ប្រាណ​ខ្លាំង​ៗ​ ​ងាយ​ស្រួល​ជាង​មុន ពោល​គឺ​វា​ធ្វើ​ឲ្យ​អារម្មណ៍​អ្នក​ហាត់​ប្រាណ​បាន​ក្លៀវ​ក្លា ជំរុញ​ទឹក​ចិត្ត​អ្នកហាត់ប្រាណ​ឲ្យ​ហាត់​តាម​គោល​ដៅ​របស់​ខ្លួន​បាន​ល្អ​ប្រសើរ​។

    ហាត់ប្រាណជួយផ្លូវភេទ

    ក្រុម​អ្នក​ស្រាវជ្រាវ​ដែល​បាន​​សិក្សា​លើ​អ្នក​ស្ម័គ្រចិត្ត​​ប្រមាណ ២៤​ នាក់ តាម​រយៈ​ការ​កត់​សម្គាល់​​លើ​ទម្លាប់​​ហាត់​ប្រាណ និង​ការ​សម្រាក​របស់​ពួក​គេ។  របាយ​ការណ៍​​តាម​ដាន​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ គឺអ្នក​ស្តាប់​តន្រ្តី​ពេល​ហាត់​ប្រាណ លទ្ធផល​លំហាត់​ប្រាណ​របស់​ពួ​​ក​គេ គឺ​កើន​ឡើង​ខ្លាំង អត្រា​ចង្វាក់​បេះ​ដូង​លោត​ល្អ​ជាង​មុន ថែម​ទាំង​ឈាន​ដល់​កម្រិត​ក្លៀវ​ក្លា​ល្អ​ទៀត​ផង។

    អត្ថបទពាក់ព័ន្ធ៖

    អ្នកស្រាវជ្រាវ​បាន​​ណែ​នាំទៅ​លើ​តន្រ្តី​មួយ​ចំនួន​ដែល​អ្នកហាត់​ប្រាណ ព្រម​ទាំង​អ្នក​ខ្ជិល​ហាត់​ប្រាណ​គួរ​ស្តាប់ ដាស់​អារម្មណ៍​ឲ្យ​ហាត់​ប្រាណ​បាន​ល្អ​​នោះ​គឺ តន្ត្រី​ដែល​មាន​ចង្វាក់​កម្រិត ១៣៥​ Beat/១​នាទី (135 BPM) តួ​យ៉ាង​ដូច​ជា​ប​ទ Let’s Go ដោយ Calvin Harris បទ Bleed It Out ដោយ Linkin Park ឬ​បទ Can’t Hold Us ដោយ​ Macklemore និង Ryan Lewis ​ជា​ដើម​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ មាន រតនា · កែ Sep 14, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម