ធ្លាប់គិតដែរទេថា រវាងប្រូតេអ៊ីននៅក្នុងសាច់ និងប្រូតេអ៊ីនចម្រាញ់ចេញមកពីបន្លែ មួយណាល្អជាង? ចម្ងល់មួយនេះ ហើយមិនទាន់រកចម្លើយឃើញនៅឡើយ Hello គ្រូពេទ្យ នឹងបកស្រាយពីព័ត៌មានបន្ថែមទាក់ទងជាមួយប្រូតេអ៊ីនក្នុងសាច់ និងប្រូតេអ៊ីនក្នុងបន្លែ ហើយយើងគួរបរិភោគមួយណា។
១– សាច់ក្រហមដែលកែច្នៃរួច អាចបណ្ដាលឲ្យកើតជំងឺជាច្រើន
សាច់ក្រហមគឺជាសាច់មានផ្ទុកជាតិប្រូតេអ៊ីនខ្ពស់ជាងគេ។ ប៉ុន្តែវាក៏ជាចំណែកមួយក្នុងការធ្វើឲ្យកើតជំងឺមួយចំនួនដូចជា ជំងឺបេះដូង ខ្សោយបេះដូង ដាច់សរសៃឈាមខួរក្បាល នឹងអាចធ្ងន់ធ្ងររហូតដល់ស្លាប់បានថែមទៀតផង។ ប៉ុន្តែសូមកុំយល់ច្រឡំថាសាច់ក្រហមទាំងអស់គឺសុទ្ធតែដូចគ្នានោះ ហើយត្រូវដឹងថាអត្រាដែលអាចកើតជំងឺក្រោយញ៉ាំសាច់ក្រហមកែច្នៃរួច គឺខ្ពស់ជាងអ្នកញ៉ាំសាច់ក្រហមស្រស់ធម្មតា។
២– អត្ថប្រយោជន៍របស់ប្រូតេអ៊ីនក្នុងសាច់សត្វ
យោងតាមការសិក្សារបស់ The Nurses’ Health បានរកឃើញថាអ្នកដែលចូលចិត្តញ៉ាំសាច់សត្វស្លាប និងអាហារមានជាតិខ្លាញ់តិច ដូចជាត្រីជាដើម គឺមិនងាយប្រឈមមុខជាមួយជំងឺបេះដូងឡើយ។
លើសពីនេះថែមទៀត អ្នកដែលញ៉ាំសាច់ត្រីស្រស់ជាប្រចាំ ពួកគាត់មានអាយុវែង និងមានសុខភាពល្អ ដោយសារតែនៅក្នុងសាច់ត្រីមានផ្ទុកសារធាតុមានប្រយោជន៍ជាច្រើន ដូចជា អូមេហ្កា៣ និងអាស៊ីតខ្លាញ់ល្អជាដើម។ អ្នកដែលចូលចិត្តញ៉ាំសាច់ត្រីរាល់ថ្ងៃ ឬរាល់អាទិត្យ គឺអាចជៀសពីជំងឺមួយចំនួនដូចជា គាំងបេះដូង ដាច់សរសៃឈាមខួរក្បាល ឬជំងឺបេះដូងបាន។
ចំណែកឯអ្នកញ៉ាំស៊ុតវិញ គឺទាក់ទងជាមួយការញ៉ាំចូលជាតិកូឡេស្តេរ៉ុល ដែលគ្រប់គ្រងបានល្អ និងអាចជួយឲ្យអ្នកសម្រកទម្ងន់បានថែមទៀតផង។
ជាចុងក្រោយ ប្រូតេអ៊ីនមានក្នុងសាច់សត្វ មិនត្រឹមតែមានរសជាតិឆ្ងាញ់តែមួយមុខប៉ុន្នោះទេ វាថែមទាំងផ្ដល់ផលប្រយោជន៍ជាច្រើន ដូចជាជួយទប់ស្កាត់កុំឲ្យខ្សោយសាច់ដុំ ពេលអ្នកចាស់ទៅ និងជួយបង្កើនសាច់ដុំរបស់អ្នកឲ្យកាន់តែរឹងមាំមួយកម្រិតថែមទៀត។
៣– គុណសម្បត្តិរបស់ប្រូតេអ៊ីនមានក្នុងរុក្ខជាតិ
– បន្ថយអត្រាកើតជំងឺបេះដូង៖ ដោយយោងទៅតាមការសិក្សា គេបានរកឃើញថាអ្នកដែលញ៉ាំអាហារមានប្រូតេអ៊ីន ចម្រាញ់ចេញពីបន្លែច្រើន គឺមានកម្រិតកូឡេស្តេរ៉ុលទាបនៅក្នុងឈាម មានសម្ពាធឈាមល្អ និងមិនងាយប្រឈមមុខជាមួយជំងឺបេះដូងឡើយ។
– កាត់បន្ថយអត្រាកើតជំងឺទឹកនោមផ្អែម៖ មានការសិក្សាតូចមួយបានលើកឡើងថា នៅពេលអ្នកប្ដូរពីការញ៉ាំសាច់ ២ពេល មកញ៉ាំពពួកគ្រាប់រុក្ខជាតិជំនួសវិញ ៣ថ្ងៃក្នុងមួយសប្ដាហ៍ នោះវានឹងជួយសម្រួលដល់ជាតិស្ករក្នុងឈាមក៏ដូចជាជាតិកូឡេស្តេរ៉ុលដូចគ្នាផងដែរ។
– ការពារកុំឲ្យឡើងគីឡូ៖ ញ៉ាំបន្លែមានប្រូតេអ៊ីនច្រើន គឺអាចជួយដល់ការរៀបចំរបបអាហាររបស់អ្នកបានផងដែរ។
បើយោងតាមការសង្កេតមើល រវាងមនុស្សស្រី និងបុរស ដែលញ៉ាំគ្រាប់ធញ្ញជាតិលើសពី ២០ឆ្នាំ គឺអាចគ្រប់គ្រងទម្ងន់បានល្អ។ ពេលញ៉ាំគ្រាប់ធញ្ញជាតិ ឬគ្រាប់សណ្ដែកជារៀងរាល់ថ្ងៃ នឹងមានអារម្មណ៍ឆ្អែតល្អ។
ជាលទ្ធផលយើងឃើញថា ប្រូតេអ៊ីនក្នុងសាច់ និងប្រតេអ៊ីនក្នុងបន្លែ គឺសុទ្ធតែមានគុណប្រយោជន៍ដូចគ្នា។ ប៉ុន្តែគេថា ប្រូតេអ៊ីនរបស់សាច់គឺល្អជាង ប្រូតេអ៊ីនក្នុងបន្លែ ដោយសារតែវាមានអាស៊ីតអាមីណេគ្រប់គ្រាន់ ប៉ុន្តែបើយើងញ៉ាំច្រើនពេក ក៏បណ្ដាលឲ្យប្រឈម កើតជំងឺផ្សេងច្រើនទៀត។ ដូចនេះអ្នកអាចជ្រើសរើសតាមតម្រូវការ ថាតើចង់ញ៉ាំសាច់ ឬបន្លែ។
ក្នុងករណីមានសំនួរឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុតសូមពិគ្រោះ និងប្រឹក្សាយោបលផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា ធ្វើរោគវិនិច្ឆ័យឬ ធ្វើការព្យាបាលជូនទេ៕
[embed-health-tool-bmr]