backup og meta

ស្វែងយល់អំពីប្រូតេអ៊ីនក្នុងបន្លែ និងសាច់

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ May 06, 2019

    ស្វែងយល់អំពីប្រូតេអ៊ីនក្នុងបន្លែ និងសាច់

    ​ធ្លាប់​គិត​ដែរ​ទេ​ថា រវាង​ប្រូតេអ៊ីន​នៅ​ក្នុង​សាច់ និង​ប្រូតេអ៊ីន​ចម្រាញ់​ចេញ​មក​ពី​បន្លែ មួយ​ណា​ល្អ​ជាង​ចម្ងល់​មួយ​នេះ ហើយ​មិន​ទាន់​រក​ចម្លើយ​ឃើញ​នៅ​ឡើយ Hello គ្រូពេទ្យ នឹង​បក​ស្រាយ​​ពី​ព័ត៌មាន​បន្ថែម​ទាក់​ទង​ជា​មួយ​ប្រូតេអ៊ីន​ក្នុង​សាច់ និង​ប្រូតេអ៊ីន​ក្នុង​បន្លែ ហើយ​​យើង​​គួរ​បរិភោគ​មួយ​ណា។

    សាច់ក្រហមដែលកែច្នៃរួច អាចបណ្ដាលឲ្យកើតជំងឺជាច្រើន

    សាច់​ក្រហម​គឺ​ជា​សាច់​​មាន​ផ្ទុក​ជាតិ​ប្រូតេអ៊ីន​ខ្ពស់​ជាង​គេ។ ប៉ុន្តែ​វា​ក៏​ជា​ចំណែក​មួយ​ក្នុង​ការ​ធ្វើ​ឲ្យ​​​កើត​ជំងឺ​មួយ​ចំនួន​ដូចជា ជំងឺ​បេះ​ដូង ខ្សោយ​បេះ​ដូង ដាច់​សរសៃ​ឈាម​ខួរ​ក្បាល នឹង​អាច​ធ្ងន់​ធ្ងរ​រហូត​ដល់​ស្លាប់​បាន​​ថែម​ទៀត​ផង។ ប៉ុន្តែ​សូម​កុំ​យល់​ច្រឡំ​ថា​សាច់​ក្រហម​ទាំង​អស់​គឺ​សុទ្ធ​តែ​ដូច​គ្នា​នោះ ហើយ​​​ត្រូវ​ដឹង​ថា​អត្រា​ដែល​​អាច​កើត​ជំងឺ​ក្រោយ​ញ៉ាំ​សាច់​ក្រហម​កែ​ច្នៃ​រួច គឺ​ខ្ពស់​ជាង​អ្នក​​ញ៉ាំ​សាច់​ក្រហម​ស្រស់​ធម្មតា។

    អត្ថប្រយោជន៍របស់ប្រូតេអ៊ីនក្នុងសាច់សត្វ

    ​យោង​តាម​ការ​សិក្សា​របស់​ The Nurses’ Health បាន​រក​ឃើញ​ថា​អ្នក​ដែល​ចូល​ចិត្ត​ញ៉ាំ​សាច់​សត្វ​ស្លាប និង​អាហារ​មាន​ជាតិ​ខ្លាញ់​តិច ដូច​ជា​ត្រី​ជា​ដើម គឺ​​​មិន​ងាយ​​ប្រឈម​មុខ​ជា​​មួយ​ជំងឺ​បេះ​ដូង​ឡើយ។

    លើ​សពី​នេះ​ថែម​ទៀត អ្នក​ដែល​ញ៉ាំ​សាច់​ត្រី​ស្រស់​ជា​ប្រចាំ​ ពួក​គាត់​មាន​អាយុ​វែង និង​មាន​សុខ​ភាព​ល្អ ដោយ​សារ​តែ​នៅ​ក្នុង​សាច់​ត្រី​មាន​ផ្ទុក​សារធាតុ​មាន​ប្រយោជន៍​ជា​ច្រើន ដូច​ជា អូមេហ្កា៣ និង​អាស៊ីត​ខ្លាញ់​ល្អ​ជា​ដើម។ អ្នក​ដែល​ចូល​ចិត្ត​ញ៉ាំ​សាច់​ត្រី​រាល់​ថ្ងៃ ឬ​រាល់​អាទិត្យ គឺ​អាច​ជៀស​ពី​ជំងឺ​មួយ​ចំនួន​ដូចជា គាំង​បេះ​ដូង ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ឬ​ជំងឺ​បេះ​ដូង​បាន។

    ចំណែក​ឯ​អ្នក​ញ៉ាំ​ស៊ុត​វិញ គឺ​ទាក់​ទង​ជាមួយ​ការ​ញ៉ាំ​ចូល​ជាតិ​កូឡេ​ស្តេរ៉ុល ដែល​គ្រប់​គ្រង​បាន​ល្អ និង​អាច​ជួយ​ឲ្យ​អ្នក​សម្រក​ទម្ងន់​បាន​ថែម​ទៀត​ផង។

    ជា​ចុង​ក្រោយ ប្រូតេអ៊ីន​មាន​ក្នុង​សាច់​សត្វ មិន​ត្រឹម​តែ​មាន​រសជាតិ​ឆ្ងាញ់​តែ​មួយ​មុខ​ប៉ុន្នោះ​ទេ វា​ថែម​ទាំង​ផ្ដល់​ផល​ប្រយោជន៍​ជា​ច្រើន ដូច​ជា​ជួយ​ទប់​ស្កាត់​កុំ​ឲ្យ​ខ្សោយ​សាច់​ដុំ ពេល​អ្នក​ចាស់​ទៅ និង​ជួយ​បង្កើន​សាច់​ដុំ​របស់​អ្នក​ឲ្យ​កាន់​តែ​រឹង​មាំ​មួយ​កម្រិត​ថែម​ទៀត។

    គុណសម្បត្តិរបស់ប្រូតេអ៊ីនមានក្នុងរុក្ខជាតិ

    បន្ថយអត្រាកើតជំងឺបេះដូង៖ ដោយ​យោង​ទៅ​តាម​ការ​សិក្សា គេ​បាន​រក​ឃើញ​ថា​អ្នក​ដែល​ញ៉ាំ​អាហារ​មាន​ប្រូតេអ៊ីន ចម្រាញ់​ចេញ​ពី​បន្លែ​ច្រើន គឺ​មាន​កម្រិត​កូឡេស្តេរ៉ុល​ទាប​នៅ​ក្នុង​ឈាម មាន​សម្ពាធ​ឈាម​ល្អ និង​មិន​ងាយ​ប្រឈម​មុខ​ជា​មួយ​ជំងឺ​បេះ​ដូង​ឡើយ។

    កាត់បន្ថយអត្រាកើតជំងឺទឹកនោមផ្អែម៖ មាន​ការ​សិក្សា​តូច​មួយ​បាន​លើក​ឡើង​ថា នៅពេល​អ្នក​ប្ដូរ​ពី​ការ​ញ៉ាំ​សាច់ ២​ពេល មក​ញ៉ាំ​ពពួក​គ្រាប់​រុក្ខជាតិ​ជំនួស​វិញ ៣ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍ នោះ​វា​នឹង​ជួយ​សម្រួល​ដល់​ជាតិ​ស្ករ​ក្នុង​ឈាម​​​ក៏​ដូច​ជា​ជាតិ​កូឡេ​ស្តេរ៉ុល​ដូច​គ្នា​ផង​ដែរ។

    ការពារកុំឲ្យឡើងគីឡូ៖ ញ៉ាំ​បន្លែ​មាន​ប្រូតេអ៊ីន​ច្រើន គឺ​អាច​ជួយ​ដល់​ការ​រៀប​ចំ​របប​អាហារ​របស់​អ្នក​បាន​ផង​ដែរ។

    បើ​យោង​តាម​ការ​សង្កេត​មើល រវាង​មនុស្ស​ស្រី និង​បុរស ដែល​ញ៉ាំ​គ្រាប់​ធញ្ញ​ជាតិ​លើស​ពី ២០​ឆ្នាំ គឺ​​អាច​គ្រប់​គ្រង​ទម្ងន់បាន​​ល្អ។ ​ពេល​​ញ៉ាំ​គ្រាប់​ធញ្ញជាតិ ឬ​គ្រាប់​សណ្ដែក​ជា​រៀង​រាល់​ថ្ងៃ ​នឹង​មាន​អារម្មណ៍​ឆ្អែត​ល្អ។ ​

    ជា​លទ្ធ​ផល​យើង​ឃើញ​ថា ប្រូតេអ៊ីន​ក្នុង​សាច់ និង​ប្រតេអ៊ីន​ក្នុង​បន្លែ គឺ​សុទ្ធ​តែ​មាន​គុណ​ប្រយោជន៍​ដូច​គ្នា។ ប៉ុន្តែ​គេ​ថា ប្រូតេអ៊ីន​របស់​សាច់​គឺ​ល្អ​ជាង ប្រូតេអ៊ីន​ក្នុង​បន្លែ ដោយ​សារ​តែ​វា​មាន​អាស៊ីត​អាមីណេ​គ្រប់​គ្រាន់ ប៉ុន្តែ​បើ​យើង​​​ញ៉ាំ​​​ច្រើន​ពេក ក៏​​​​បណ្ដាល​ឲ្យ​​ប្រឈម​ កើត​ជំងឺផ្សេង​ច្រើន​ទៀត។ ដូច​នេះ​អ្នក​​អាច​ជ្រើស​រើស​តាម​តម្រូវ​ការ ថា​តើ​ចង់​ញ៉ាំ​សាច់ ឬ​បន្លែ។ 

    ក្នុង​ករណី​មាន​សំនួរ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា ធ្វើ​រោគ​វិនិច្ឆ័យ​ឬ ធ្វើ​ការ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ណៃ ទូច · កែ May 06, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម