ញ៉ាំអាហារមានប៊ីចេងច្រើន ធ្វើឲ្យពុកឆ្អឹង វិលមុខ ជារឿងពិតអត់?

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

កន្លង​មកមាន​ពាក្យ​ចចាមអារ៉ាម​ទាក់ទិន​នឹង​ប៊ីចេង​មាន​ច្រើន​ណាស់ ដោយ​អ្នក​ខ្លះ​ថា​ញ៉ាំ​ប៊ីចេង​ពុក​ឆ្អឹង និង​អ្នក​ខ្លះ​ថា​ញ៉ាំ​ប៊ីចេង​ច្រើន​នាំឲ្យ​មាន​បញ្ហា​សុខភាព​ជាច្រើន​ទៀតដូចជា​ឈឺក្បាល វិលមុខ ក្អួត ចង្អោរ។ ប៉ុន្តែ​បើ​តាម​ការ​បកស្រាយ​របស់​លោក​វេជ្ជបណ្ឌិត លី ឬទ្ធី​គុណ ថា​ប៊ីចេង​មិន​មែន​ជា​ដើម​ហេតុ​នាំ​ឲ្យ​កើត​អាការៈ​អស់​ទាំង​នោះ​ឡើយ។

វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ បាន​បញ្ជាក់​ទៀត​ថា គ្មាន​អ្នក​វិទ្យាសាស្ត្រ​ណា​មួយ​អះអាង​ថា​ប៊ីចេង​បង្ក​ទៅ​ជា​ជំងឺ​ពុក​ឆ្អឹង​នោះ​ទេ ពោល​វា​គ្រាន់តែ​ជា​គ្រឿង​បន្ថែម​រសជាតិ​ធម្មតា​ប៉ុណ្ណោះ។ ប៊ីចេង​គឺជាម៉ូលេគុល​គីមី ហើយ​មានអ្នក​លើក​ឡើង​ថាវា​នាំ​ឲ្យ​ឈឺក្បាល វិល​មុខ ក្អួត ចង្អោរ  ឬ​ធេងធោង​ជាដើម តែ​នោះ​គ្រាន់​ជា​អារម្មណ៍ផ្ទាល់ខ្លួន​ប៉ុណ្ណោះ។

អត្ថបទពាក់ព័ន្ធ៖ ដើម្បីសុខភាពល្អ កុំប្រើគ្រឿងផ្សំទាំងនេះច្រើនពេកក្នុងម្ហូបអាហារ

ប៊ីចេងHello_គ្រូពេទ្យ

ត្បិត​វា​មិន​បាន​ផ្ដល់​ផល​រំខាន​ណា​មួយ​ក៏​ដោយ តែ​ម្ចាស់​សេវា​កម្ម​ថែទាំ​មនុស្ស​ចាស់​តាម​គេហដ្ឋាន​រូប​នេះ​បាន​បញ្ជាក់​ទៀត​ថា ប៊ីចេង​មិន​គួរ​ប្រើ​នៅ​ក្នុង​អាហារ​ដែល​ចម្អិន​ឲ្យ​ទារក​ញ៉ាំ​នោះ​ទេ ព្រោះ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​កូន​នៅ​មិន​ទាន់​រឹងមាំ។ ដោយ​ហេតុ​ថា​គ្រឿង​ផ្សំ​នានា​សម្រាប់​ទារក​មិន​ទាន់​ដល់​វ័យ​ត្រូវញ៉ាំ។

ជាចុងក្រោយ​លោក​វេជ្ជបណ្ឌិត​ខាង​លើបញ្ជាក់​ថា ដើម្បី​ទទួល​បាន​សុខភាព​ល្អ គួរតែ​ប្រើ​គ្រឿង​ទេស​ផ្សេង​ៗ​នៅ​ក្នុង​កម្រិត​តិច​បំផុត ហើយ​បើ​គិត​ថា​ខ្លួនឯងប្រតិកម្មដូចជា ឈឺក្បាល បែកញើស វិល​មុខ ស្ពឹក​ដៃ​ជើង ឬ​កន្លែង​ផ្សេង ឈឺ​ទ្រូង ក្អួត ចង្អោរ គួរ​ចៀសវាង​អាហារ​មាន​ជាតិ​ប៊ីចេង​ទៅ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​កញ្ញា 3, 2019 | កែសម្រួលចុងក្រោយ ខែ​កញ្ញា 3, 2019

អ្នកអាចចូលចិត្ត