សាច់ដូង ក្រៅពីមានជាតិ អាចជួយអីបានខ្លះ?

ដោយ ត្រួតពិនិត្យដោយ ជីព ចិត្ត

អ្នកខ្លះ​ចូលចិត្ត​ណាស់​ដូង ញ៉ាំសឹងរាល់ថ្ងៃ​ក៏​មាន។ ​ទឹកដូង​ផ្ដល់​អត្ថប្រយោជន៍​ជាច្រើន ចំពោះ​សុខភាព ជាពិសេស​ស្ត្រីពពោះ។ តែក្រោយ​ផឹកទឹកដូង​អស់ហើយ គ្នាយើង​ខ្លះ មិន​ញ៉ាំសាច់​ទេ ដោយ​ទុកចោល ពុំបាន​ដឹង​ពី​អត្ថប្រយោជន៍​របស់វា។

សាច់ដូង សម្បូរ​ដោយសារធាតុ​រ៉ែសំខាន់ៗ​ជាច្រើន ជាពិសេស​ម៉ង់ហ្កាណេស (Manganese) ដោយ​ជួយ​ដល់​មុខងារ​អង់ហ្ស៊ីម និង​មេតាប៉ូលិស​សារធាតុ​ខ្លាញ់ និង​ស្ពាន់ (Copper) ជួយ​ដល់​ការ​បង្កើត​ឆ្អឹង និង​សុខភាព​បេះដូង។

១. បង្កើន​សុខភាព​បេះដូង

សាច់ដូង មាន​ផ្ទុកប្រេងដូង ដែល​ជួយ​បង្កើន​ជាតិ​កូលេស្ដេរ៉ូល​ល្អ (HDL) និង​បន្ថយ​កូលេស្ដេរ៉ូល​មិនល្អ (LDL) ហើយ​វាជួយ​បន្ថយ​ហានិភ័យ​នៃជំងឺ​បេះដូង។ ការសិក្សា​មួយ លើ​មនុស្ស ៩១​នាក់ ដោយ​ឲ្យ​ញ៉ាំ​ប្រេងដូង ៥០​មីល្លីលីត្រ/ថ្ងៃ បង្ហាញ​ថា ពួកគេ​បាន​កើនឡើង​កូលេស្ដេរ៉ូល​ល្អ​យ៉ាង​ច្រើន។

២. ជួយ​ប្រព័ន្ធ​រំលាយអាហារ

សាច់ដូង មាន​ជាតិ​កាកសរសៃ​ច្រើន ដែល​ជួយដល់​ការបញ្ចេញ​ចោល និង​ដំណើរការ​របស់​ពោះវៀន ។ ជាងនេះទៅទៀត ជាតិ​ខ្លាញ់​ក្នុង​សាច់ដូង សម្បូរ​ដោយ​សារធាតុ Medium-chain Triglycerides (MCTs) ជួយ​ពង្រឹង​បាក់តេរី​ពោះវៀន ដែល​ការពារ​ការរលាក និង​បញ្ហា​នានា ដូចជា រោគសញ្ញា​មេតាប៉ូលិស ជាដើម។

អត្ថបទពាក់ព័ន្ធ៖

៣. ជួយដល់​ការបញ្ចុះ​ទម្ងន់

ការសិក្សា បង្ហាញ​ថា សារធាតុ Medium-chain Triglycerides (MCTs) នៅក្នុង​សាច់ដូង ជួយ​ឲ្យ​យើង មាន​អារម្មណ៍​ឆ្អែត ដុតកាឡូរី និង​ជាតិខ្លាញ់ ដែល​ទាំងនេះ ជួយ​ដល់​ការបញ្ចុះ​ទម្ងន់។ ជាមួយ​គ្នា​នេះ កាកសរសៃ ក្នុង​សាច់ដូង ក៏ជួយ​ឲ្យ​យើង​ឆាប់ឆ្អែត មិន​ញ៉ាំអាហារ​ច្រើន​ពេក។

ជាងនេះទៅទៀត ការញ៉ាំ​សាច់ដូង ក៏ជួយ​រក្សា​កម្រិត​ជាតិស្ករ​ក្នុងឈាម បង្កើន​ប្រព័ន្ធ​ការពារ និង​ជួយ​ដល់​អ្នកជំងឺ​ខូច​ការចងចាំ និង​មុខងារ​ខួរក្បាល។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

Share now :

ត្រួតពិនិត្យថ្ងៃទី ខែ​វិច្ឆិកា 18, 2019 | កែសម្រួលចុងក្រោយ ខែ​វិច្ឆិកា 18, 2019

អ្នកអាចចូលចិត្ត