៥ក្បាច់នេះ ជួយស្រីៗ បំបាត់បញ្ហាក្បាលពោះផេនដា

ដោយ ត្រួតពិនិត្យដោយ ជីព ចិត្ត

បច្ចុប្បន្ន ដោយសារ​សម្បូរ​អាហារ​ច្រើន​ប្រភេទ ហើយ​ឆ្ងាញ់ៗ​ទៀត ដូច្នេះ​មិនថា ប្រុស ឬស្រី​ទេ សុទ្ធតែ​ញ៉ាំ​ច្រើន ហើយ​កើន​ខ្លាញ់ក្បាល​ពោះ​ដូចគ្នា។ សម្រាប់​ស្រីៗ ការ​កើន​ខ្លាញ់ក្បាល​ពោះ ដូច​ផេនដា​ មិន​សូវ​សប្បាយ​ចិត្ត​ប៉ុន្មាន​ទេ តែកុំភ័យ អនុវត្ត ៥ក្បាច់​នេះ អាច​ជួយ​បំបាត់​បញ្ហា​នេះ​បាន។

១. ពិនិត្យ​​​របបអាហារ

យើង​ត្រូវ​កាត់បន្ថយ​ការ​ញ៉ាំ​អាហារ ដែល​មាន​ជាតិ​ស្ករ ផ្អែម​ខ្លាំង និង​កាបូអ៊ីដ្រាត ដោយ​ជំនួស​វិញ ដោយ​សូដា តែ ជាតិផ្អែម​ចេញពី​ផ្លែឈើ ឬទឹកឃ្មុំ។ ជាងនេះទៅទៀត ញ៉ាំ​បន្លែ និង​កាកសរសៃ​ឲ្យ​បាន​ច្រើន។

២. កម្ចាត់​បញ្ហា​លើសទម្ងន់

រត់ឲ្យបាន ៣០​នាទី/ថ្ងៃ នោះ​យើង​នឹងឃើញ​បម្រែបម្រួល​រាង នៃ​ខ្លួនប្រាណ​របស់​យើង។ ប្រសិន​វាពិបាក យើង​អាច​រត់ផង ដើរផង​ក៏បាន ប៉ុន្ដែ​ការរត់ ដុត​កាឡូរី ២,៥​ដង លើស​ការ​ដើរ។

ហែលទឹក យ៉ាងតិច ៣០​នាទី និង​ឲ្យបាន ២-៣​ដង/សប្ដាហ៍ ព្រោះ​ការហែល​ទឹក ពិត​ជា​ជួយ​យើង​សម្រក​ទម្ងន់ ដោយ​ហែលទឹក​ត្រឹមតែ ១​ម៉ោង អាច​ជួយ​ដុត ៥០០​កាឡូរី។

ជិះកង់ ក៏ជួយ​សម្រក​ទម្ងន់​បាន​ផងដែរ ប៉ុន្ដែ​គួរ​អនុវត្ត​ឲ្យបាន ២-៣ដង​/សប្ដាហ៍។

៣. ពង្រឹង​សាច់ដុំពោះ

ការហាត់ប្រាណបេះដូង ជួយ​សម្រក​ទម្ងន់​ ប៉ុន្ដែ​វា​មិនធ្វើឲ្យ​ក្បាលពោះ រាងស្វែល​ខ្លាំង​នោះទេ។ យើង​ចាំបាច់​អនុវត្ត​ការហាត់ប្រាណ​បែប​ស្មុគស្មាញ ដើម្បី​បញ្ចុះ​ទម្ងន់ និង​ពង្រឹង​សាច់ដុំ។

៤. ការហាត់ប្រាណ​បែប​អត់​ដង្ហើម (Vacuum) ជួយ​ឲ្យ​រាងស្វែល។ ដើម្បី​អនុវត្ត​ការ​ហាត់ប្រាណ​បែប​នេះ យើង​ត្រូវដកដង្ហើម​ចេញ​ពី​សួតឲ្យ​អស់ ហើយ​រុញពោះ​​របស់​យើង ទៅ​កាន់​ឆ្អឹងខ្នង និង​ទប់​ឲ្យ​បានពី ១៥-២០​វិនាទី។ អនុវត្ត​ដូច្នេះ ឲ្យ​បាន ១០​ដង/ពេល និង​ហាត់​ឲ្យ​បាន ៣-៤​ពេល/ថ្ងៃ នោះ ២-៣​សប្ដាហ៍​ក្រោយ​មក យើង​នឹង​ឃើញ​ចង្កេះ​របស់​យើង តូចជាង​មុន។

vacuum exercise

៥. សម្រួល​សាច់ដុំ

ការហាត់ប្រាណ​បែប Crunches ជួយ​ធ្វើឲ្យ​ក្បាលពោះ និង​ផ្នែក​កណ្ដាល​នៃ​រាងកាយ​របស់​យើង កាន់តែ​រឹងមាំ។ ការពង្រឹង​ផ្នែក​កណ្ដាល​នៃ​រាងកាយ​របស់​យើង ជួយ​សម្រាល​​សម្ពាធ​ដល់​ក្រុម​សាច់ដុំ​ផ្សេងៗទៀត។ ចំពោះ​របៀប​ហាត់​ប្រាណ​វិញ យើង​គេង​សណ្ដូក​លើ​កម្រាល ហើយ​ដាក់​ដៃបណ្ដោយ​ខ្លួន បន្ទាប់​មក លើកជើង​ទាំង​សងខាង​ឡើង​ទៅ​ខាង​លើ ពី ១០-១៥​ដង។ តាម​រយៈ​ការ​អនុវត្ត​ដូច្នេះ ត្រឹមតែ ៣០​ថ្ងៃ យើង​នឹង​ឃើញ​ការ​វិវត្ត​លើ​រាង​នៃ​ខ្លួនប្រាណ។

Crunch

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិនចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​តុលា 7, 2019 | កែសម្រួលចុងក្រោយ ខែ​តុលា 8, 2019

អ្នកអាចចូលចិត្ត