ជួបបញ្ហារមាស់ស្បែកសាក ៤ វិធីនេះជួយបន្ថយអាការៈបាន​

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 31/07/2020 . អាន 2 នាទី
Share now

គ្នាយើង​ដែល​តែង​ជួបប្រទះ​បញ្ហា​រមាស់​ស្បែក​គឺ​មាន​ការ​លំបាក​ក្នុង​ការ​គេង និង​អាច​មាន​អារម្មណ៍​ថប់​បារម្ភ។ ម៉្យាងទៀត នៅ​ពេល​អេះ​ខ្លាំង​អាច​បង្ក​ជា​ការ​ដាច់​រលាត់​ងាយ​នឹង​ឆ្លង​មេរោគ​ផ្សេង​ទៀត។ មូលហេតុ​បង្ក​នៃ​អាការៈ​រមាស់​នេះ​មាន​ដូចជា​សត្វល្អិត​ខាំ អាលែកហ្ស៊ី ស្ត្រេស និង​ជំងឺ​ត្រអក​ជាដើម។ ប៉ុន្តែ​គ្នាយើង​អាច​បន្ធូរ​បន្ថយ​អាការៈ​បាន​ដោយ​អនុវត្ត​តាម​ប៉ុន្មាន​វិធី​នេះ​នៅ​ផ្ទះ​ដោយ​ខ្លួន​ឯង។

១. ស្អំ​ទឹកកក​

វិធី​ដែល​ជួយ​បន្ថយ​អាការៈ​រមាស់​បាន​លឿន និង​ងាយស្រួល​គឺ​ប្រើ​ទឹកកក។ យើង​អាច​ប្រើ​កន្សែង​សើម ឬ​ងូតទឹក​ត្រជាក់​ព្រោះ​ទឹក​ត្រជាក់​ជួយ​បន្ថយ​អាការៈ​ភ្លាមៗ និង​ជួយ​បញ្ឈប់​ការ​ហើម​បង្ក​ដោយ​កន្ទួល​រមាស់​ជាដើម។ សម្រាប់​ការ​ប្រើ​ទឹកកក​ស្អំ​លើ​កន្លែង​រមាស់ យើង​គួរ​ប្រើ​កន្សែង​ទ្រាប់​លើ​ស្បែក កុំ​ប្រើ​ទឹកកកស្អំ​​ដោយ​ផ្ទាល់​លើ​ស្បែក។

២. ប្រទាល​កន្ទុយ​ក្រពើ

ប្រទាល​កន្ទុយ​ក្រពើ​មានប្រសិទ្ធភាព​ប្រឆាំង​ការ​រលាក បាក់តេរី និង​អុកស៊ីតកម្ម​ផ្សេងៗ។ ជែល​របស់​ប្រទាល​កន្ទុយ​ក្រពើ​អាច​សម្រាល​អាការៈ​រមាស់ និង​ការ​រលាក​ស្បែកបាន​។ យក​ល្អ​គួរ​លាង​សម្អាត និង​សម្ងួត​កន្លែង​រមាស់​មុន​នឹង​ប្រើ​ប្រទាល​កន្ទុយ​ក្រពើ។ ម៉្យាងទៀត ប្រទាល​កន្ទុយ​ក្រពើ​អាច​ប្រើ​លាប​លើ​ស្បែក​ដោយ​ផ្ទាល់​បាន។

៣. រុំ​កន្សែង​សើម

ការ​រុំ​កន្សែង​សើម​គឺ​យក​កន្សែង​ត្រាំ​ទឹក ឬ​ស្បៃ​រុំ​របួស​ត្រាំ​ទឹក​​រួច​យក​មក​រុំ​នៅ​កន្លែង​ដែល​រមាស់។ ការ​រុំ​នេះ​ជួយ​ផ្តល់​សំណើម​ដល់​ស្បែក និង​ជា​រនាំង​ការពារ​មិន​ឲ្យ​យើង​អេះ​បាន។ វិធី​នេះ​គឺ​ល្អ​ជាពិសេស​សម្រាប់​កូន​ក្មេង​តូចៗ។

៤. ប្រេងដូង​

ប្រេងដូង​អាច​ប្រើ​ដើម្បី​ផ្តល់​សំណើម​ដល់​ស្បែក​បាន ហើយ​ក៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ប្រឆាំង​ការ​រលាក​ដែរ។ យើង​អាច​យក​ប្រេង​ដូង​មក​លាប​លើ​ស្បែក​ត្រង់​​កន្លែងដែល​​រមាស់​បាន។

យ៉ាងណាមិញ យើង​គួរ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ ប្រសិនជា​មាន​អាការៈរមាស់​​ដូច​ខាងក្រោម៖

  • អាការៈ​រមាស់​យូរ​ជាង​២​សប្ដាហ៍
  • រមាស់​ពេញ​ខ្លួន
  • មាន​កន្ទួល​រមាស់ ដុំ​ពក ឬ​ហើម។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy"
ប្រភព

អ្នកអាចចូលចិត្ត

ជួបបញ្ហាស្បែកមុខស្ងួត គ្នាយើងគួរដឹង​ចំណុចទាំងនេះ

ស្បែកស្ងួត - គ្នាយើង​មួយ​ចំនួន​អាច​នឹង​ស្បែក​មុខ​ស្ងួត។ ប្រសិនជា​ស្បែក​មុខ​ស្ងួត អាច​នឹង​របក ឬ​រមាស់ និង​ពេលខ្លះ​បង្ក​ការ​ឈឺចាប់​ទៀត​ផង...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ថាត់ រ័ត្នមូនីតា

ប្រើវិធីទាំងនេះនៅផ្ទះ អាចជួយឱ្យប្រអប់ដៃទន់ស្រលូនស្អាតបាន

សម្រស់ - សុភាព​នារី ពិសេស​អ្នក​​ដែល​ត្រូវ​ធ្វើ​កិច្ច​ការ​ផ្ទះ​ច្រើន ក៏​នៅ​តែ​ប្រាថ្នា​ចង់​បាន​ឱ្យ​ប្រអប់​ដៃ​ខ្លួន​យើង ...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ មាន រតនា

គន្លឹះ ៥ យ៉ាងថែរក្សាស្បែកឲ្យមានសំណើមពេលកំពុងប្រើម៉ាស៊ីនត្រជាក់

ម៉ាស៊ីនត្រជាក់ - ការប្រើប្រាស់ម៉ាស៊ីនត្រជាក់គឺផ្ដល់​នូវ​ផាសុកភាព​ក្នុងរដូវក្តៅ ប៉ុន្តែគ្នា​យើង​ដឹងទេ​ការនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ ឬកន្លែងត្រជាក់យូរ

ត្រួតពិនិត្យដោយ គឹម កាណែល
ដោយ ចាន់ សុខឡាង

មកដឹងវិធីជួយសង្គ្រោះត្រឹមត្រូវ ពេលរលាកភ្លើង ទឹកក្តៅ ឬអាស៊ីដ

រលាកស្បែក - ​មាន​គ្នា​យើង​ខ្លះ​ទៀត​យក​ប្រេង​កូឡា ប្រេង​ខ្យល់​ទៅ​លាប​របួសនៅ​ពេលដែលមានការរលាកស្បែកហើយដែលវាកាន់តែធ្វើឲ្យរបួសយ៉ាប់ ប៉ុន្តែបើធ្វើតាម....

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
Sponsored
រលាក

អត្ថបទគួរអាន

ស្ងួតស្បែក

ជួបបញ្ហាស្បែកស្ងួតស្បែករបក អាចមកពីខ្វះ ឬលើសវីតាមីនទាំងនេះ

ត្រួតពិនិត្យដោយ គឹម កាណែល
ដោយ ថាត់ រ័ត្នមូនីតា
ចេញផ្សាយថ្ងៃទី 06/08/2020 . អាន 2 នាទី
មុនខ្នង

មុនខ្នងបង្កពីអ្វី? គួរធ្វើម៉េចខ្លះអាចសម្រាលបញ្ហានេះបាន?

ត្រួតពិនិត្យដោយ គឹម កាណែល
ដោយ ថាត់ រ័ត្នមូនីតា
ចេញផ្សាយថ្ងៃទី 06/08/2020 . អាន 3 នាទី
ពន្លឺថ្ងៃ

ពន្លឺថ្ងៃមាន​ទាំងគុណសម្បត្តិ និង​គុណវិប្បត្តិដល់សុខភាពស្បែក ត្រូវ​ចេះការពារឲ្យបានល្អ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ គឹម កាណែល
ចេញផ្សាយថ្ងៃទី 05/08/2020 . អាន 4 នាទី
មុន

កើតមុនលើដងខ្លួន សាកវិធីនេះ អាចជួយ​បាន

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ថាត់ រ័ត្នមូនីតា
ចេញផ្សាយថ្ងៃទី 05/08/2020 . អាន 2 នាទី