ជួបបញ្ហារមាស់ស្បែកសាក ៤ វិធីនេះជួយបន្ថយអាការៈបាន​

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 31/07/2020 . អាន 2 នាទី
Share now

គ្នាយើង​ដែល​តែង​ជួបប្រទះ​បញ្ហា​រមាស់​ស្បែក​គឺ​មាន​ការ​លំបាក​ក្នុង​ការ​គេង និង​អាច​មាន​អារម្មណ៍​ថប់​បារម្ភ។ ម៉្យាងទៀត នៅ​ពេល​អេះ​ខ្លាំង​អាច​បង្ក​ជា​ការ​ដាច់​រលាត់​ងាយ​នឹង​ឆ្លង​មេរោគ​ផ្សេង​ទៀត។ មូលហេតុ​បង្ក​នៃ​អាការៈ​រមាស់​នេះ​មាន​ដូចជា​សត្វល្អិត​ខាំ អាលែកហ្ស៊ី ស្ត្រេស និង​ជំងឺ​ត្រអក​ជាដើម។ ប៉ុន្តែ​គ្នាយើង​អាច​បន្ធូរ​បន្ថយ​អាការៈ​បាន​ដោយ​អនុវត្ត​តាម​ប៉ុន្មាន​វិធី​នេះ​នៅ​ផ្ទះ​ដោយ​ខ្លួន​ឯង។

១. ស្អំ​ទឹកកក​

វិធី​ដែល​ជួយ​បន្ថយ​អាការៈ​រមាស់​បាន​លឿន និង​ងាយស្រួល​គឺ​ប្រើ​ទឹកកក។ យើង​អាច​ប្រើ​កន្សែង​សើម ឬ​ងូតទឹក​ត្រជាក់​ព្រោះ​ទឹក​ត្រជាក់​ជួយ​បន្ថយ​អាការៈ​ភ្លាមៗ និង​ជួយ​បញ្ឈប់​ការ​ហើម​បង្ក​ដោយ​កន្ទួល​រមាស់​ជាដើម។ សម្រាប់​ការ​ប្រើ​ទឹកកក​ស្អំ​លើ​កន្លែង​រមាស់ យើង​គួរ​ប្រើ​កន្សែង​ទ្រាប់​លើ​ស្បែក កុំ​ប្រើ​ទឹកកកស្អំ​​ដោយ​ផ្ទាល់​លើ​ស្បែក។

២. ប្រទាល​កន្ទុយ​ក្រពើ

ប្រទាល​កន្ទុយ​ក្រពើ​មានប្រសិទ្ធភាព​ប្រឆាំង​ការ​រលាក បាក់តេរី និង​អុកស៊ីតកម្ម​ផ្សេងៗ។ ជែល​របស់​ប្រទាល​កន្ទុយ​ក្រពើ​អាច​សម្រាល​អាការៈ​រមាស់ និង​ការ​រលាក​ស្បែកបាន​។ យក​ល្អ​គួរ​លាង​សម្អាត និង​សម្ងួត​កន្លែង​រមាស់​មុន​នឹង​ប្រើ​ប្រទាល​កន្ទុយ​ក្រពើ។ ម៉្យាងទៀត ប្រទាល​កន្ទុយ​ក្រពើ​អាច​ប្រើ​លាប​លើ​ស្បែក​ដោយ​ផ្ទាល់​បាន។

៣. រុំ​កន្សែង​សើម

ការ​រុំ​កន្សែង​សើម​គឺ​យក​កន្សែង​ត្រាំ​ទឹក ឬ​ស្បៃ​រុំ​របួស​ត្រាំ​ទឹក​​រួច​យក​មក​រុំ​នៅ​កន្លែង​ដែល​រមាស់។ ការ​រុំ​នេះ​ជួយ​ផ្តល់​សំណើម​ដល់​ស្បែក និង​ជា​រនាំង​ការពារ​មិន​ឲ្យ​យើង​អេះ​បាន។ វិធី​នេះ​គឺ​ល្អ​ជាពិសេស​សម្រាប់​កូន​ក្មេង​តូចៗ។

៤. ប្រេងដូង​

ប្រេងដូង​អាច​ប្រើ​ដើម្បី​ផ្តល់​សំណើម​ដល់​ស្បែក​បាន ហើយ​ក៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ប្រឆាំង​ការ​រលាក​ដែរ។ យើង​អាច​យក​ប្រេង​ដូង​មក​លាប​លើ​ស្បែក​ត្រង់​​កន្លែងដែល​​រមាស់​បាន។

យ៉ាងណាមិញ យើង​គួរ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ ប្រសិនជា​មាន​អាការៈរមាស់​​ដូច​ខាងក្រោម៖

  • អាការៈ​រមាស់​យូរ​ជាង​២​សប្ដាហ៍
  • រមាស់​ពេញ​ខ្លួន
  • មាន​កន្ទួល​រមាស់ ដុំ​ពក ឬ​ហើម។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy"
ប្រភព

អ្នកអាចចូលចិត្ត

បន្លែ ផ្លែឈើ ៥ មុខនេះអាចជួយបន្ថយស្នាមមុនបាន

ស្នាមមុន - បញ្ហា​មុន​អាច​បង្ក​ការ​ខូចខាត​ដល់​ស្បែក និង​ជាលិកា​នៅ​ខាង​ក្រោម​ស្បែក ហើយ​រាងកាយ​យើង​ព្យាយាម​ជួសជុល​កន្លែង​ដែល​ខូចខាត និង​ផលិត​ខូឡាជែន...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ថាត់ រ័ត្នមូនីតា

ជឿអត់ ​ស្បែកមនុស្សស្រីនៅអាស៊ីងាយនឹងជាំ ឬប្រែពណ៌? គួរ​ដោះស្រាយបែបណា?

ជាំមុខ - ​ស្រីៗគ្នា​យើង​​ធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាស្រីៗ​នៅ​អាស៊ី​ងាយ​នឹងជាំមុខ​​(melasma) ​ជាង​ស្រីៗនៅតំបន់​ផ្សេងៗ​ទៀតនៅ​លើ​​ពិភព​លោក

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ចាន់ សុខឡាង

ជួបបញ្ហាស្បែកស្ងួតស្បែករបក អាចមកពីខ្វះ ឬលើសវីតាមីនទាំងនេះ

វីតាមីន - ការ​ខ្វះ​វីតាមីន​អ្វី​មួយ​អាច​បង្ក​ឲ្យ​ស្បែក​ស្ងួត ឬ​ពេល​ខ្លះ​អាច​របក​ស្បែក​ទៀត​ដែល​យើង​អាច​ជួប​ប្រទះ​អាការៈ​នេះ...

ត្រួតពិនិត្យដោយ គឹម កាណែល
ដោយ ថាត់ រ័ត្នមូនីតា

មុនខ្នងបង្កពីអ្វី? គួរធ្វើម៉េចខ្លះអាចសម្រាលបញ្ហានេះបាន?

មុនខ្នង - មុន​គឺ​ជា​បញ្ហា​ស្បែក​មួយ​ដែល​យើង​គ្រប់គ្នា​ចង់​គេច​ឲ្យ​ផុត។ បញ្ហា​មុន​គឺ​អាច​កើត​នៅ​គ្រប់​វ័យ និង​ដោយសារ​មូលហេតុ​ផ្សេងៗ​រួមទាំង​អាច​កើត​មាន...

ត្រួតពិនិត្យដោយ គឹម កាណែល
ដោយ ថាត់ រ័ត្នមូនីតា

អត្ថបទគួរអាន

វីតាមីន C

វីតាមីន C មានប្រយោជន៍បែបណាចំពោះស្បែក? អាចទទួលបានពីអ្វីខ្លះ?

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ចាន់ សុខឡាង
ចេញផ្សាយថ្ងៃទី 08/09/2020 . អាន 3 នាទី
មុខខ្លាញ់

ស្រីៗជួបបញ្ហា​ស្បែកមុខឡើង​ខ្លាញ់ សាក​ប៉ុន្មានវិធីនេះអាចកាត់បន្ថយបាន

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ថាត់ រ័ត្នមូនីតា
ចេញផ្សាយថ្ងៃទី 01/09/2020 . អាន 2 នាទី
ងូតទឹក

ងូតទឹកត្រជាក់ផ្ដល់អត្ថប្រយោជន៍ ៥ យ៉ាង​ដល់ស្បែក

ត្រួតពិនិត្យដោយ គឹម កាណែល
ដោយ ថាត់ រ័ត្នមូនីតា
ចេញផ្សាយថ្ងៃទី 28/08/2020 . អាន 2 នាទី
គីសរោម

ងូតទឹករាល់ថ្ងៃ តែដុះក្អែលមិនស្អាត ប្រយ័ត្នកើតគីសប្រភេទនេះ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ចេញផ្សាយថ្ងៃទី 12/08/2020 . អាន 2 នាទី