ចង់បានសក់ស្អាត នេះជាតិចនិកគួរ និងមិនគួរធ្វើពេលកក់សក់ ស្រីៗយើង​គួរ​ដឹង

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 14/09/2020 . អាន 2 នាទី
Share now

ចំពោះ​ស្រីៗ បើ​មាន​សក់​ស្អាត​នោះ​កាន់​តែ​ធ្វើ​ឲ្យ​យើង​មាន​ភាព​ជឿ​ជាក់​លើ​ខ្លួន​ឯង​បាន​មួយ​កម្រិត​ទៀត។ ដូច​នេះ ការ​កក់​សក់​ក៏​ជា​ផ្នែក​ចាំ​បាច់​មួយ​ក្នុង​ការ​ជួយ​ថែ​រក្សា​សក់​យើង​ឲ្យ​ស្អាត ប៉ុន្តែ បើ​យើង​មិន​ដឹង​តិចនិក​កក់​បាន​ល្អ មិន​ដឹង​ពី​អ្វី​គួរ និង​មិន​គួរ​ធ្វើ​ពេល​កក់​សក់ វា​អាច​មិន​ជួយ​ដល់​សុខភាព​សក់​យើង​វិញ​បាន។

អ្វី​ដែល​គួរ​ធ្វើ​ពេល​កក់​សក់

១. លាង​សក់​ឲ្យ​សព្វ

មុន​ពេល​កក់​សក់ យើង​ត្រូវ​លាង​សក់​ជា​មួយ​ទឹក​ឲ្យ​ស្អាត​ជាមុន​សិន សឹម​ប្រើ​សាប៊ូ​កក់​សក់។ ធ្វើ​ដូច​នេះ វា​អាច​ឲ្យ​សាប៊ូ​ជ្រាប​ចូល​សរសៃ​សក់​បាន​ល្អ​ជាង​សក់​ស្ងួត ហើយ​យើង​ប្រើ​សាប៊ូ​តិច​ជាង​ពេល​សក់​មិន​សូវ​សើម​ល្អ។ យក​ល្អ គួរ​លាង​សក់​ជា​មួយ​ទឹក​ក្ដៅ​ឧណ្ហ​ៗ ព្រោះ​វា​ជួយ​បើក​រន្ធ​គល់​សក់ ដែល​ធ្វើ​ឲ្យ​សាប៊ូ​ជ្រាប​ចូល​បាន​ជ្រៅ​ទៅ​សម្អាត ធូលី​កខ្វក់​លើ​ស្បែក​ក្បាល​យើង។

២. លាយ​សាប៊ូ​នឹង​ទឹក

ចៀស​វាង​ប្រើ​សាប៊ូ​ដោយ​ផ្ទាល់​ទៅ​លើ​ស្បែក​ក្បាល យើង​គួរ​តែ​លាយ​វា​ជាមួយ​ទឹក​បន្តិច ដើម្បី​ធានា​ថា សាប៊ូ​អាច​ជ្រាប​បាន​សព្វ​គ្រប់​កន្លែង​នៅ​លើ​ស្បែក​ក្បាល​របស់​យើង។ លើស​ពី​នេះ ការ​ធ្វើ​បែប​នេះ​ក៏​ជួយ​សន្សំ​សំចៃ​សាប៊ូ​កក់​សក់ ធ្វើ​ឲ្យ​យើង​ប្រើ​សាប៊ូ​តិច​ជាង​ដាក់​សាប៊ូ​ផ្ទាល់​ទៅ​លើ​សក់​តែ​ម្ដង។

អ្វី​មិន​គួរ​ធ្វើ​ពេល​កក់​សក់

១.កក់​សក់​មិន​សម្អាត​ស្បែក​ក្បាល

នៅ​ពេល​កក់​សក់ ស្បែក​ក្បាល​គឺ​ជា​ផ្នែក​ដែល​យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​បំផុត ព្រោះ​វា​ជា​កន្លែង​ដែល​សម្បូរ​ប្រេង​ជាង​គេ​ចុង​សក់។ ចំណែក​ចុង​សក់​មាន​សភាព​ស្ងួត​ជាង​គល់​សក់​ពេល​កក់​សក់​ហើយ។ ដូច​នេះ​ហើយ ពេល​កក់​សក់​យើង​ត្រូវ​ផ្ដោត​សំខាន់​លើ​ការ​សម្អាត​ស្បែក​ក្បាល​ជាង​ចុង​សក់។

២.កក់​សក់​ខ្លាំង​ៗ

គ្នា​យើង​ភាគ​ច្រើន​ចូល​ចិត្ត​ប្រើ​ក្រចក​យក​ទៅ កោស​ៗ​ស្បែក​ក្បាល​ពេល​កក់​សក់ ត្បិត​តែ​វា​ស្រួល​ខ្លួន​មែន ប៉ុន្តែ​វា​អាច​បណ្ដាល​ឲ្យ​រហែក​ស្បែក ឬ​ឆ្លង​មេរោគ​បាន។ ពេល​កក់​សក់ យើង​គួរ​ប្រើ​ម្រាម​ដៃ ញីៗ​ស្បែក​ក្បាល ពី​គល់​ដល់​ចុង​សក់​បាន​ហើយ។

៣.ប្រើ​គ្រីម​បន្ទន់​សក់​លើ​ស្បែក​ក្បាល

ត្រូវ​ចាំ​ថា មិន​ត្រូវ​ប្រើ​គ្រីម​បន្ទន់​សក់​នៅ​លើ​ស្បែក​ក្បាល​ទេ ព្រោះ​វា​កាន់​តែ​ធ្វើ​ឲ្យ​ស្បែក​ក្បាល​ឆាប់​ឡើង​ប្រេង។ ពេល​ដែល​យើង​ប្រើ​គ្រីម​បន្ទន់ យើង​គួរ​តែ​ប្រើ​ចាប់​ពី​ពាក់​កណ្ដាល​សក់​ចុះ​ទៅ​ចុង​សក់​បាន​ហើយ ព្រោះ​វា​ជួយ​ផ្ដល់​សំណើម​ដល់​ចុង​សក់​ដែល​ជា​ផ្នែក​ងាយ​ស្ងួត​បន្ទាន់​ពី​កក់​សក់​ហើយ។

៤. ញី​សក់​ឲ្យ​ស្ងួត

យើង​មិន​ត្រូវ​យក​កន្សែង​មក​ញី​ៗ​សក់​រហូត​ទាល់​តែ​វា​ស្ងួត​ទេ។ យក​ល្អ ពេល​កក់​សក់​ហើយ គ្រាន់​តែ​យក​កន្សែង​មក​ជូត​សក់​ឲ្យ​ស្ងួត​ទឹក​ថ្នមៗ រួច​ទុក​ឲ្យ​សក់​ស្ងួត​ដោយ​ខ្លួន​ឯង តាម​បែប​ធម្មជាតិ​ៗ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy"

អ្នកអាចចូលចិត្ត

ក្រោកពីគេងហើមភ្នែក លែងស្អាត អាចសាកបំបាត់ដោយវិធីធម្មជាតិទាំងនេះវិញ

ហើមភ្នែក - បញ្ហា​ហើម​ភ្នែក​ក្រោយ​ក្រោក​ពី​គេង អ្នក​ណាៗ​ក៏​ជួប​ដែរ តែវាមិនមែនបញ្ហាធ្ងន់ធ្ងរទេ តែវាអាចធ្វើឲ្យយើងមិនស្ងាត ដូចនេះតិចនិកប៉ុន្មាន...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា

ផ្កាស្បូនជាអ្វី ព្យាបាលជាហើយ អាចកើតឡើងវិញទេ? (វីដេអូ)

ផ្កាស្បូន-ផ្កាស្បូន មិនមែន​ជា​ជំងឺ​មហារីក​ទេ តែជា​ជំងឺ​​ម្យ៉ាង​ដែល​​បណ្តាល​មក​ពី​ការ​បញ្ចេញ​ក្រពេញ​ញើស​ច្រើន​លើសលុប ​លេច​​ចេញ​​ជា​...

ត្រួតពិនិត្យដោយ Chan Vutha
ដោយ Thearith Kuy

បើ​មិន​ចង់​ឲ្យ​សក់​ខូច ត្រូវ​ដឹង​រឿង​នេះ​ពេល​​កក់សក់ម្ដងៗ

កក់សក់- ចំណុច​មួយ​ចំនួន​ ដែល​យើង​គួរ​ស្វែង​យល់​ពេលកក់សក់​ ព្រោះថា​អាច​បង្ក​ឱ្យ​​សក់​យើង​ឆាប់​ខូច ដូច​នេះ​គួរ​​តែ​បង្ការ​ទុក​មុន​...

ត្រួតពិនិត្យដោយ ទូច សុខា
ដោយ មាន រតនា

ជួបបញ្ហាសក់ឡើងប្រេង គួរពិចារណាលើ​អាហារប៉ុន្មានប្រភេទនេះ

សក់ឡើងប្រេង - គ្នាយើង​មួយ​ចំនួន​អាច​នឹង​បាន​បញ្ហា​សក់​ឡើង​ប្រេង​ ហើយ​តែង​ចំណាយ​លុយ​ទៅ​លើ​សាប៊ូ ឬ​កក់​សក់​ញឹកញាប់។ របប​អាហារ​ក៏​អាច​ជា​ចំណែក​មួយ...

ត្រួតពិនិត្យដោយ គឹម កាណែល
ដោយ ថាត់ រ័ត្នមូនីតា

អត្ថបទគួរអាន

សក់ជ្រុះ

បើ​សក់ជ្រុះច្រើនជាង​ ១០០ សរសៃក្នុង​មួយ​ថ្ងៃ មានបញ្ហាអីអត់?

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទូច សុខា
ចេញផ្សាយថ្ងៃទី 15/09/2020 . អាន 3 នាទី
ក្លិនក្លៀករាងកាយ

ធុញនឹងបញ្ហាក្លិនក្លៀក! សាកល្បងកាត់បន្ថយក្លិនក្លៀក ជាមួយរូបមន្តធម្មជាតិងាយៗនេះ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ចេញផ្សាយថ្ងៃទី 14/09/2020 . អាន 2 នាទី
ញ៉ាំមិនគ្រប់

បើមានចេញសញ្ញាទាំងនេះ អាចមកពីយើង​ញ៉ាំមិនគ្រប់គ្រាន់ហើយ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ថាត់ រ័ត្នមូនីតា
ចេញផ្សាយថ្ងៃទី 24/08/2020 . អាន 3 នាទី
ត្រាវ

ត្រាវផ្តល់អត្ថប្រយោជន៍ច្រើនដល់សុខភាពលើសពីអ្វីយើងធ្លាប់បានដឹង

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ថាត់ រ័ត្នមូនីតា
ចេញផ្សាយថ្ងៃទី 13/08/2020 . អាន 2 នាទី