backup og meta

អស់បារម្ភ! ដោះស្រាយបញ្ហាមុនខ្នងជាមួយក្បួនធម្មជាតិប៉ុន្មាននេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Nov 04, 2020

    អស់បារម្ភ! ដោះស្រាយបញ្ហាមុនខ្នងជាមួយក្បួនធម្មជាតិប៉ុន្មាននេះ

    មុន​កើត​មាន​នៅ​ពេល​ដែល​យើង​មាន​ខ្លាញ់ និង​កោសិកា​ងាប់​ច្រើន​ផ្ដុំគ្នា ហើយ​ការ​ផ្តុំ​នេះ​បាន​បង្ក​ឲ្យ​ស្ទះ​រន្ធញើស និង​មាន​បាក់តេរី។ មុន​ក៏​អាច​បង្ក​ដោយ​មូលហេតុ​ផ្សេង​ទៀត​ដែរ​ដូចជា ហ្សែន ថ្នាំ អ័រម៉ូន ញើស និង​ស្ត្រេស។ សូម្បី​តែ​អាហារ​ដែល​យើង​ញ៉ាំ​រាល់​ថ្ងៃ ក៏​អាច​មាន​ទំនាក់​ទំនង​នឹង​ការ​កើត​មុន​ដែរ។

    កើត​មុន​លើ​ខ្នង យើង​គួរ​ព្យាបាល​តាម​របៀប​ណា?

    ក្នុង​ករណី​ទូទៅ យើង​អាច​បំបាត់​មុន​បាន​ដោយ​គ្រាន់​តែ​ផ្លាស់​ប្ដូរ​របៀប​រស់​នៅ និង​ប្រើ​ក្បួន​បំបាត់​មុន​ធម្មជាតិ​ក៏​អាច​កម្ចាត់​មុន​បាន​ដែរ គ្រាន់​ត្រូវ​ការ​អត់​ធ្មត់​បន្តិច ដែល​ក្បួន​ធម្មជាតិ​ៗ​ទាំង​នោះ​រួម​មាន៖

    – ងូត​ទឹក​ក្រោយ​ហាត់​ប្រាណ៖ បើ​យើង​ទុក​ឲ្យ​ញើស និង​ធូលី​ជាប់​នឹង​ស្បែក​យូរ​ក្រោយ​ពី​ហាត់ប្រាណ​អាច​ជា​មូល​ហេតុ​មួយ​ដែល​បង្ក​ឲ្យ​មាន​មុន​ខ្នង។ ដូចនេះ​យើង​គួរ​ងូតទឹក​ភ្លាម​ៗ​​ក្រោយ​ហាត់ប្រាណ និង​បោក​សម្អាត​សម្លៀកបំពាក់​ហាត់ប្រាណ​ឲ្យ​បាន​ទៀងទាត់។

    – ខាត់​ស្បែក៖ ការ​ប្រើ​ប្រដាប់​ខាត់​ស្បែក​ដែល​មាន​អាស៊ីដ​សាលីស៊ីលិក (Salicylic acid) អាច​ជួយ​កម្ចាត់​នូវ​ធូលីដី និង​ខ្លាញ់​ចេញ​ពី​ស្បែក​ដែល​អាច​​ជួយ​បន្ថយ​បរិមាណ​កោសិកា​ងាប់​ស្ទះ​នៅ​រន្ធ​ញើស។

    ថ្នាំខាត់ស្បែកHello_គ្រូពេទ្យ

    – របប​អាហារ៖ របប​អាហារ​មិន​ល្អ​អាច​ប៉ះពាល់​ដល់​រាងកាយ​បាន។ ប្រសិន​ជា​យើង​ងាយ​ឡើង​មុន អាហារ​មួយ​ចំនួន​អាច​ជា​មូលហេតុ​បង្ក។ ការ​សិក្សា​បាន​បង្ហាញ​ថា​អាហារ​ដែល​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​លឿន​អាច​ធ្វើ​ឲ្យ​បញ្ហា​មុន​កាន់តែ​ធ្ងន់ធ្ងរ។ អាហារ​ទាំង​នោះ​មាន​នំប៉័ង បាយ និង​ដំឡូងបារាំង។ របប​អាហារ​ដែល​ល្អ​រួមមាន​បន្លែ ផ្លែឈើ សាច់ និង​គ្រាប់​ធញ្ញ​ជាតិ​ជាដើម។

    – ចៀសវាង​កម្ដៅ​ថ្ងៃ៖ កម្ដៅ​ថ្ងៃ​អាច​ធ្វើ​ឲ្យ​មុន​កាន់​តែ​ខ្មៅ​ជាង​មុន និង​បង្ក​ឲ្យ​មាន​ស្នាម​នៅ​លើ​ខ្នង។ ដូចនេះ​គួរ​លាប​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​ពេល​ចេញ​ទៅ​ក្រៅ។ នេះ​មិន​ត្រឹមតែ​ជួយ​បន្ថយ​បញ្ហា​មុន​ទេ នៅ​អាច​ការពារ​ស្បែក​ពី​ការ​ខូចខាត​ដោយ​កម្ដៅ​ថ្ងៃ និង​បង្ការ​ជំងឺ​មហារីក​ស្បែក​បាន​ដូច​គ្នា​។

    – ចងសក់៖ សម្រាប់​ស្រីៗ​យើង​វិញ សក់​វែង​អាច​បន្ថែម​ជាតិ​ខ្លាញ់ និង​ធូលី​ទៅ​លើ​ស្បែក​នៅ​ខ្នង និង​បង្ក​ឲ្យ​មាន​មុន។ ការ​កក់​សក់​ជា​ប្រចាំ និង​​ចង​សក់​ឡើង​ពេល​ហាត់ប្រាណ​ក៏​អាច​ជួយ​បន្ថយ​បញ្ហា​មុន​ខ្នង​ដែរ។ ម៉្យាងទៀត សាប៊ូ​កក់​សក់ និង​សាប៊ូ​បន្ទន់​សក់​ក៏​អាច​ធ្វើ​ឲ្យ​ស្ទះ​រន្ធ​ញើស និង​បង្ក​បញ្ហា​មុន​ដែរ។

    គ្នា​យើង​ដែល​មាន​មុន​ខ្នង អាច​ធ្វើ​តាម​រូបមន្ត​បំបាត់​មុន​ធម្មជាតិ​ខាង​លើ ឬ​រូបមន្ត​ផ្សេងៗ ប៉ុន្តែ​បើ​អនុវត្ត​យូរ​ទៅៗ មិន​ទទួល​បាន​លទ្ធផល យើង​គួរ​តែ​ទៅ​រក​គ្រូពេទ្យ​ជំនាញ​សើរស្បែក ដើម្បី​ពិនិត្យ​មើល​ត្រឹម​ត្រូវ ឬ​ករណី​ខ្លះ គ្រូពេទ្យ​អាច​ចេញ​វេជ្ជបញ្ជា​ថ្នាំ​បំបាត់​មុន​ផង​ដែរ។​​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Nov 04, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម