តិចនិកងាយៗ ព្យាបាលឈាមហូរតាមអញ្ចាញធ្មេញ

ត្រួតពិនិត្យដោយ | ដោយ

ចេញផ្សាយថ្ងៃទី 11/10/2019
Share now

មាន​មនុស្ស​មិនតិចទេ ដែលមាន​បញ្ហា​ហូរ​ឈាម​អញ្ចាញធ្មេញ ហើយ​វាក៏​ជាសញ្ញា នៃ​ជំងឺ​រលាក​អញ្ចាញធ្មេញ និង​រលាក​ជុំវិញ​អញ្ចាញធ្មេញ។ ប៉ុន្ដែ​បញ្ហាហូរ​ឈាម​អញ្ចាញធ្មេញ​ដូច្នេះ យើង​ក៏អាច​ព្យាបាល​នៅផ្ទះ​បាន​ដោយ​ខ្លួនឯង​ផងដែរ។

១. ប្រើសំឡី

មិនខុសគ្នា​នឹង​ការហូរ​ឈាម​នៅតាម​ទីតាំង​ផ្សេងទៀតនោះទេ នៅពេល​មាន​បញ្ហា​ហូរឈាម​អញ្ចាញធ្មេញ យើង​យក​ដុំសំឡី​ទៅ​ដាក់​ត្រង់​ទីតាំងហូរឈាម ដើម្បី​រារាំង​វា។ ប៉ុន្ដែ​​បើ​យើង​មាន​បញ្ហា​ហូរឈាម​ញឹកញាប់ យើងគួរ​ទៅជួប​គ្រូពេទ្យ។

២. ប្រើកុំប្រេស​ត្រជាក់ ដើម្បី​កុំឲ្យ​ហើម និង​កុំប្រេស​ក្តៅ ដើម្បី​សម្រួល​ការឈឺចាប់

បើសិន​ការហូរឈាម​អញ្ចាញធ្មេញ បង្ក​ឲ្យ​ហើម យើង​អាច​ប្រើ​កុំប្រេស​ត្រជាក់ ទៅ​ស្អំពី​លើ​ទីតាំង​ហើម និង​ទុក​លើ​ទីតាំង​នោះ រហូត​បាត់ហូរ​ឈាម។ ប៉ុន្ដែ​បើ​ប្រើកុំប្រេស​ត្រជាក់​ហើយ នៅ​តែ​ហូរឈាម​អញ្ចាញធ្មេញ​លើស ១០​នាទី​ទៀត យើង​ត្រូវ​ទៅ​ជួបគ្រូពេទ្យភ្លាម។

យើង​ក៏អាច​ប្រើ​កុំប្រេសក្តៅ ដើម្បី​សម្រួល​ការឈឺចាប់​ផងដែរ ប៉ុន្ដែ​យើង​អាច​ប្រើ​វា ក្រោយ​ការរលាក​ជាសះស្បើយ​ប៉ុណ្ណោះ។

៣. ខ្ពុរមាត់ជាមួយទឹកអំបិល

បង់អំបិល ១ស្លាបព្រាកាហ្វេ ទៅក្នុងទឹកក្តៅ​ឧណ្ហ ១កែវ ហើយកូរឲ្យ​រលាយ​អស់។ បន្ទាប់​មក ជិបទឹក​អំបិលខ្លះ ហើយ​ទុកក្នុងមាត់ ៣០​វិនាទី មុន​ខ្ពុរចេញ​វិញ ហើយ​ធ្វើដូច្នេះ​ឲ្យ​បាន ៤-៥​ដង។ ធ្វើ​បែប​នេះ ឲ្យបាន ២ដង/ថ្ងៃ ដោយ​នៅពេល​ព្រឹក​ម្ដង និង​មុន​ចូលគេង​ម្តងទៀត។ ទឹកអំបិល ជួយ​កាត់បន្ថយ​ការហើម​អញ្ចាញធ្មេញ និង​ជួយ​រារាំង​ការហូរឈាម​អញ្ចាញធ្មេញ។

៤. ប្រើទឹកខ្ពុរមាត់

ការប្រើទឹកខ្ពុរមាត់ ជាមធ្យោបាយ​ល្អមួយ ដើម្បី​បំបាត់​ការរលាក​អញ្ចាញធ្មេញ ដែល​បណ្ដាលឲ្យ​ហូរឈាម​អញ្ចាញធ្មេញ និង​បំបាត់​បាក់តេរី ចេញពី​ក្នុងមាត់។

៥. ប្រើកញ្ចប់តែតូចៗស្អំអញ្ចាញធ្មេញ

យកកញ្ចប់តែ បង់ចូលក្នុងទឹក្តៅ ២នាទី ហើយ​លើកវាឡើង និង​ទុកឲ្យ​ត្រជាក់។ បន្ទាប់មក យកកញ្ចប់តែ ទៅស្អំអញ្ចាញធ្មេញ​ដែល​មាន​បញ្ហា ចំនួន ៥​នាទី។ តែមាន​ផ្ទុក​សារធាតុ Tannic ជួយ​ឲ្យ​អញ្ចាញ​ដែល​មាន​ផ្ទុកមេរោគ ប្រសើរឡើង។

៦. សម្អាតធ្មេញ​ជាមួយ​ទឹកឃ្មុំ

ជិបទឹកក្តៅឧណ្ហៗ​ចូលក្នុង​មាត់ ហើយ​ប្រើទឹកឃ្មុំ ម៉ាស្សា​លើ​អញ្ចាញធ្មេញ រយៈពេល ១០​នាទី រាល់​ព្រឹក។ ទឹកឃ្មុំ មាន​សារធាតុ​ប្រឆាំង​បាក់តេរី និង​ប្រឆាំង​មេរោគ ហៅ​ថា Propolis។ ប៉ុន្ដែ​ពេល​យក​ទឹកឃុំ ម៉ាស្សា​លើ​អញ្ចាញធ្មេញ កុំឲ្យ​វាប៉ះ​នឹង​ធ្មេញ ព្រោះ​បើធ្មេញ​ប្រហោង វា​អាច​បណ្ដាល​ឲ្យ​ឈឺចាប់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

    អ្នកអាចចូលចិត្ត

    ផលរំខាន ៨ យ៉ាងបណ្ដាលមកពីម៉ាស៊ីនត្រជាក់ គ្រប់គ្នាគួរដឹង

    ម៉ាស៊ីនត្រជាក់ - ពេល​អាកាសធាតុ​ក្ដៅ​ខ្លាំង ខ្យល់​ត្រជាក់ៗ​គឺ​ជា​អ្វី​ដែល​យើង​ត្រូវការ ហើយ​ជម្រើស​ទី១​របស់​យើង​គឺ​ម៉ាស៊ីន​ត្រជាក់។ ប៉ុន្តែ​ការ​នៅ...

    ត្រួតពិនិត្យដោយ គឹម កាណែល
    ដោយ ថាត់ រ័ត្នមូនីតា

    ជំងឺ ១០ មុខ ឧស្សាហ៍កើតបំផុតអំឡុងខែភ្លៀង គ្រប់គ្នា​ត្រូវ​ប្រយ័ត្ន

    ខែភ្លៀង - រដូវភ្លៀង​ចូលមក​ដល់​ហើយ គ្នា​យើង​គួរ​ប្រយ័ត្ន​សុខភាព​បន្តិច មិន​ថា​មនុស្ស​ធំ ឬកូនក្មេង​ទេ សុទ្ធ​តែ​អាច​ឈឺគ្រប់ពេល ខណៈជំងឺឧស្សាហ៍កើតបំផុតមាន...

    ត្រួតពិនិត្យដោយ គឹម កាណែល
    ដោយ សន សុភា

    លើសជាតិអាស៊ីដជាមូលហេតុចម្បងបណ្ដាលឲ្យរលាកសន្លាក់?

    រលាកសន្លាក់ - ជំងឺ​រលាក​សន្លាក់ ដែល​បង្ក​ការ​ប៉ះពាល់​ដល់​ប្រព័ន្ធ​សាច់ដុំ និង​ឆ្អឹង ហើយ​ជាពិសេស​នៅ​បរិវេណ​គន្លាក់​ឆ្អឹង​តែម្ដង។ អ្នក​កើត​ជំងឺ​រលាក...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទ្រី រ៉ាវី

    ដើរ​ព្រៃបោះតង់ ផ្ដល់អត្ថប្រយោជន៍ទាំងផ្លូវកាយ និង​ផ្លូវ​ចិត្ត

    ដើរព្រៃ - ដើរកម្សាន្ត បោះតង់គេងព្រៃ ២-៣ ថ្ងៃ ពេញ​និយមបំផុត ខណៈមនុស្ស​ច្រើនណាស់កំពុង​ចាប់អារម្មណ៍ និង​បាន​ធ្វើ ប៉ុន្តែគ្រាន់មិនដឹងពីគុណប្រយោជន៍ដ៏អស្ចារ្យ...

    ត្រួតពិនិត្យដោយ ទូច សុខា
    ដោយ សន សុភា