តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ខ្លាច​អូនៗ​គ្រុន​ឈាម! នេះ​ជា​វិធី​ជ្រើស​ថ្នាំ​ការពារ​មូស​ខាំ

    ខ្លាច​អូនៗ​គ្រុន​ឈាម! នេះ​ជា​វិធី​ជ្រើស​ថ្នាំ​ការពារ​មូស​ខាំ

    ដឹង​ស្រាប់​ហើយ មូស​ជា​ចង្រៃ រំខាន​គ្រប់​ពេល​វេលា។ សត្វ​ល្អិត​ប្រភេទ ត្រូវ​ការ​ឈាម​ជា​អាហារ ឲ្យ​តែ​ប្រហែស​តែ​បន្តិច វា​នឹង​ខាំជញ្ជក់​ឈាម​យើង​ភ្លាម មិន​ត្រឹម​តែបង្ក​ឲ្យ​ស្បែក​ឡើង​កន្ទួល​ក្រហម និង​រមាស់​ទេ ថែម​ទាំង​អាច​បង្ក​ជាជំងឺ​គ្រុន​ឈាម និង​ជំងឺ​កាច​សាហាវ​ជាច្រើន​ទៀត។ គួរ​ឲ្យ​បារម្ភ​នោះ គឺ​អូនៗ ព្រោះ​ជំងឺគ្រុន​ឈាម សម្លាប់​ក្មេងៗ​ជាច្រើន​ជុំវិញ​ពិភពលោក ហេតុ​នេះ​ប៉ាម៉ាក់ ត្រូវ​ចេះ​ការពារ​អូនៗ​ផង។ អត្ថបទ “Hello គ្រូពេទ្យ” មួយ​នេះ នឹង​ប្រាប់ហេតុ​ផល ក៏​ដូច​ជា​វិធី​ជ្រើស​រើស​ថ្នាំ​ការពារ​មូស​ខាំ ឲ្យ​ប៉ា​ម៉ាក់​បាន​ដឹង។

    ១- មូលហេតុ​ទាក់​ទាញ​មូស

    មាន​ធ្លាប់​សង្កេត​អត់ ភាគ​ច្រើន​សត្វ​មូស​ក្រវែល​ជិត​មនុស្ស​មួយ​ចំនួន​ប៉ុណ្ណោះ ព្រោះ​មូស​ទទួល​អារម្មណ៍​ដឹង​យើង​កំពុង​នៅ​កន្លែង​ណា តាម​រយៈ​ក្លិន កាបូនឌីអុកស៊ីត ដែល​បញ្ចេញ​តាម​ដង្ហើម​របស់​យើង​មក​ក្រៅ។ ក្រៅ​ពី​ដង្ហើម រាងកាយ​យើង​ក៏​មាន​បញ្ចេញ​កាបូនឌីអុកស៊ីត​យ៉ាងច្រើន​តាមរយៈ​ស្បែក គួប​ផ្សំ​នឹង​សំណើម​លើ​ស្បែក​ផង​នោះ ធ្វើ​ឲ្យ​កាន់​តែ​ទាក់​ទាញ​មូស​មួយ​កម្រិត​ទៀត។ លើសពីនេះ សូម្បី​តែ​សារ​ជាតិ​គីមី​បញ្ចេញ​មក​ជា​មួយ​ញើស ក៏​ធ្វើ​ឲ្យ​មូស​ចាប់​អារម្មណ៍​ខ្លាំង​ដូច​គ្នា។

    មាន​ថ្នាំ​ការពារ​មូស​ខាំ​ច្រើន​ប្រភេទ ដែលជា​ទូទៅ​ក្នុង​ចេតនា រារាំង​មិន​ឲ្យ​ជាតិ​គីមី​ទាំង​នោះ ភាយ​ចេញ​ពី​រាងកាយ​ទៅ​ទាក់​ទាញ​មូស។ មាន​រូបមន្ត​សកម្ម​មួយចំនួន គេ​តែង​ប្រើ​ក្នុង​ថ្នាំ​ការពារ​មូសខាំ​។ ហេតុនេះ បើ​យើង ចង់​ទិញ​ថ្នាំ​ការ​ពារ​មូស ត្រូវ​ពិចារណា ថា​តើ​យើង​ត្រូវ​ការ​ថ្នាំ​ការពារ​យូរ​កម្រិត​ណា មាន​ឥទ្ធិពល​អាច​កម្ចាត់​បាន​មូស​តែ​មួយ​ប្រភេទ ឬ​ច្រើន​ប្រភេទ។

    គ្រុនឈាម

    អត្ថបទពាក់ព័ន្ធ៖

    • គ្រោះថ្នាក់! “មូស” តូចមែន តែអាចចម្លងជំងឺកាច​សាហាវ​ជាច្រើន
    • ជំងឺ​គ្រុន​ឈាម​អាច​ផ្ទុះ​ក្នុង​ឆ្នាំ ២០១៩ នេះ តើ​ត្រូវ​បង្ការ​ម៉េច​ខ្លះ?

    ២- ពពួក​ថ្នាំ​ការពារ​មូស​ខាំ

    – ថ្នាំ DEET៖ ជា​ប្រភេទ​ថ្នាំ​ការពារ​មូស​ខាំ មាន​អាយុ​កាល​យូរ​ជាង​គេ​បង្អស់ ហើយ​មាន​ប្រសិទ្ធភាព​បំផុត។ ថ្នាំ​នេះ​ មាន​អាយុ​កាល​ចាប់​តាំង​ពី​ផលិត​បំផុត​មក​ទល់​នឹង​ពេល​នេះ​ជាង ៦០ ឆ្នាំមកហើយ។ DEET មាន​សមត្ថភាព​ដ៏​អស្ចារ្យ​រារាំង​មូស​គ្រប់​ប្រភេទ ហើយ​ការពារ​យើង​ពី ចៃ មមង់ តុក​កែ​ស្បែក ជា​ដើម។ យើង​អាច​លាប​ថ្នាំ DEET ផ្ទាល់​ទៅ​លើ​ស្បែក អាច​ការពារ​បាន​ពេញ​មួយ​ថ្ងៃ។ មិន​ត្រូវ​លាប DEET ត្រង់​កន្លែង​ដែល​ស្លៀក​ពាក់​ជិត​នោះ​ទេ ព្រោះ​អាច​ធ្វើ​ក្រហាយ ក៏​មិន​ត្រូវ​ឲ្យ​ថ្នាំ​ប៉ះ​ភ្នែក​ដែរ។ យ៉ាង​ណា យើង​ប្រហែល​មាន​អារម្មណ៍​ថា​ ស្បែក​មាន​ខ្លាញ់ៗ​ពេល​ប្រើ​ថ្នាំ DEET។

    – ថ្នាំ Picaridin៖ Picaridin ជា​ថ្នាំ​ទើប​តែ​ចេញ​ថ្មី មាន​ប្រសិទ្ធភាព​ការពារ​ពពួក​សត្វ​មូស​មាន​ផ្ទុក​មេរោគ​ជំងឺ​គ្រុណ​ចាញ់។ ថ្នាំ Picaridin មិន​ដូច​ថ្នាំ DEETទេ សូម្បី​តែ​ក្លិន ឬ​ភាព​រអិល​ក៏ដោយ ហើយ​ក៏​មិន​ធ្វើ​ឲ្យ​មាន​បញ្ហា ជាមួយ​សម្លៀក​បំពាក់ ឬ​ផ្លាស្ទិក​ដែរ។

    – ពពួក​ថ្នាំ PMD៖ ថ្នាំ PMD ផលិត​ចេញ​ពី​សារធាតុ​សរីរាង្គ​ធម្មជាតិ​ ត្រូវ​បាន​សំយោគ​ពី​ប្រេង​ក្រូចឆ្មា។ ការ​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ថា PMD មាន​ប្រសិទ្ធភាព​ខ្លាំង ទប់ទ​ល់​នឹង​មូស​ដែល​មាន​ផ្ទុក​មេរោគ West-Nile។ PMD មាន​ប្រសិទ្ធភាព​ដូច​ថ្នាំ DEET និង​មាន​សុវត្ថិភាព​សម្រាប់​ពេល​ប្រើ​ប្រាស់។

    ៣- វិធី​សាស្ត្រ​ផ្សេងៗ

    នៅ​មាន​វិធី​ជា​ច្រើន​ផ្សេងៗ​ទៀត អាច​ការពារ​មូស​ខាំ​បាន​ដូច​ជា៖

    – ទាន​ក្លិន​ស្លឹក​គ្រៃ
    – ឧបករណ៍​បណ្តេញ​មូស
    – ថ្នាំ​បាញ់​មូស

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    Mosquito repellents: How to choose the most effective one. http://www.medicalnewstoday.com/articles/318423.php. Accessed August 24, 2017

    Mosquito Repellents: What Works. http://www.webmd.com/allergies/features/avoid-mosquito-bites#1. Accessed August 24, 2017

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ Khlaut Rithy កែសម្រួល​ចុងក្រោយ 07/03/2019
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: