តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

null

Parasitic Infections (ការ​បង្ក​រោគ​ដោយ​ប៉ារ៉ាស៊ីត​)

Parasitic Infections (ការ​បង្ក​រោគ​ដោយ​ប៉ារ៉ាស៊ីត​)

និយមន័យ

ការ​បង្ក​រោគ​ដោយ​ប៉ារ៉ាស៊ីត​​ជា​អ្វី?

សត្វ​ល្អិត ​គឺ​ជា​ប៉ារ៉ាស៊ីត​ ឬ​អតិសុខុមប្រាណ ​​រស់​នៅ​បាន​ដោយសារ​ពឹង​ផ្អែក​សារពាង្គកាយ​ដទៃ​ដែល​ភាគ​ច្រើន​វា​ផ្ដល់​មក​វិញ​នូវ​ទុក្ខ​ទោស​ និង​ផល​វិបាក​ជា​ច្រើន​ដល់​រាងកាយ​ដែល​វា​នៅ​ជាមួយ​។ បញ្ហា​សត្វ​ល្អិត​នេះ​ គឺ​ចោទ​យ៉ាង​ខ្លាំង​ទៅ​លើ​សុខភាព​របស់​ប្រជាជន​នៅ​តំបន់​ត្រូពិក ​និង​ប្រទេស​កំពុង​អភិវឌ្ឍន៍។

រោគសញ្ញា

នៅ​ពេល​យើង​មាន​សត្វ​ល្អិត​ក្នុង​ខ្លួន​ហើយ ​វា​នឹង​ចាប់​ផ្ដើម​បឺត​ជញ្ជក់​ថាមពល​របស់​យើង​ និង​បង្ក​ជា​រោគ​សញ្ញា​ដូចជា៖

  • ជំងឺ​កាមរោគ​ម្យ៉ាង​ដែល​បង្ក​ពី​ប៉ារ៉ាស៊ីត​ Trichomonas វា​មិន​សូវ​មាន​សញ្ញា​អ្វី​ប្រាកដ​ទេ​ប៉ុន្តែ​ក្នុង​ករណី​ខ្លះ​វា​អាច​ធ្វើ​ឲ្យ​មាន​រមាស់ ឡើង​ក្រហម និង​ចេញ​ទឹក​រម្អិល​​ច្រើន​ពី​ប្រដាប់​បន្ត​ពូជ។
  • ប៉ារ៉ាស៊ីត ​Guadias វា​បង្ក​ជា រាក ដើរ​ខ្យល់​ច្រើន ឈឺ​ពោះ​ ឬលាមក​រឹង​ និង​កង្វះ​ជាតិ​ទឹក​ជាដើម​
  • ប៉ារ៉ាស៊ីត Cryptosporidose វា​បង្ក​ឲ្យ​មាន​ ឈឺ​ពោះ​ ក្អួត​ឬ​ចង្អោរ​ ស្រក​ទម្ងន់​ កង្វះ​ជាតិ​ទឹក​ និង​ស្រក​ទម្ងន់​ជាដើម​
  • ប៉ារ៉ាស៊ីត Toxoplasmose ​អាច​ទៅ​ជា​ហើម​កូន​កណ្ដុរ​ឈឺ​សាច់ដុំ និង​មាន​សញ្ញា​ដូច​អ្នក​កើត​ផ្ដាសាយ​អ៊ីចឹង​។ ប៉ារ៉ាស៊ីត​នេះ ត្រូវ​គេប្រយ័ត្ន​ណាស់​ចំពោះ​ស្ត្រី​ដែល​កំពុង​ពពោះ។

មូលហេតុ

​ប៉ារ៉ាស៊ីតបែង​ចែក​​ជា ​៣​ប្រភេទ ​ធំៗ​៖

  • បឋមសត្វ៖ គឺ​ជា​ប៉ារ៉ាស៊ីត​ឯក​កោសិកា​អាច​ស្វ័យ​ដំឡើង​ទ្វេ​បាន​ពេល​បាន​ចូល​ទៅ​ក្នុង​រាង​កាយ​មនុស្ស​ មាន​ដូច​ជា​អាមីប​ ឬ ​Guardias​ ជាដើម។
  • ដង្កូវ​ព្រូន​៖ វា​ជា​ប៉ារ៉ាស៊ីត​ពហុ​កោសិកា​ដែល​អាច​រស់​នៅ​ និង​លូត​លាស់​ក្នុង​សារពាង្គកាយ​របស់​មនុស្ស​បាន មាន​ដូច​ជា ព្រូន​សំប៉ែត ព្រូន​មូល​ជាដើម​។
  • សត្វ​ល្អិត៖ គឺ​ជា​ប្រភេទ​សត្វ​ដែល​មាន​នៅ​មជ្ឈដ្ឋាន​ជុំវិញ​​ខ្លួន​មនុស្ស​ហើយ​អាច​បង្ក​ទៅ​ជា​ជំងឺ​បាន​នៅ​ពេល​ដែល​វា​បាន​ខាំ ​ឬ​ចូល​ទៅ​ក្នុង​ស្បែក​មនុស្ស​ដូចជា​មូស ​និង​ចៃ​ជាដើម។

ការ​ចម្លង​របស់​ប៉ារ៉ាស៊ីត​មាន​ច្រើន​របៀប​ និង​សណ្ឋាន​ដូចជា​៖

  • ការ​ប្រើប្រាស់​ទឹក​មិន​ស្អាត​
  • ការ​រស់​នៅ​ក្នុង​មជ្ឈដ្ឋាន​ដែល​គ្មាន​អនាម័យ
  • ឆ្លង​តាម​ឈាម
  • តាម​ការ​រួម​ភេទ
  • តាម​ភ្នាក់​ងារ​ចម្លង​ដូច​ជា​មូស​ក្នុង​ជំងឺ​គ្រុន​ចាញ់​ជាដើម

ប៉ារ៉ាស៊ីត

ហានិភ័យ

គ្នា​យើង​អាច​ប្រឈម​នឹង​ការ​ឆ្លង​ប៉ារ៉ាស៊ីត​មក​ក្នុង​ខ្លួន​ក្នុង​ករណី​ដូច​ខាង​ក្រោម​៖

  • មាន​ជំងឺ​ដែល​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ
  • មាន​ការ​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​តំបន់​ដែល​មាន​ការ​រាតត្បាត​ដោយ​ប៉ារ៉ាស៊ីត
  • គ្មាន​ទឹក​ស្អាត​ប្រើប្រាស់
  • ប្រើ​ប្រាស់​ទឹក​បឹង​ ព្រែក​ ឬ​ទន្លេ​ដែល​មាន​ផ្ទុក​ពង​ព្រូន ​និង​ប៉ារ៉ាស៊ីត
  • មាន​ការ​ប៉ះពាល់​លាមក​សត្វ​ដែល​មាន​ពង​ព្រូន​
  • ស្ត្រី​មាន​ផ្ទៃ​ពោះ​មិន​គួរ​មាន​សត្វ​ចិញ្ចឹម​នោះ​ទេ​ព្រោះ​ពួក​វា​គឺ​ជា​អ្នក​ដែល​ផ្ទុក​ និង​ដឹកនាំ​មេរោគ​ជា​ច្រើន​ដែល​យើង​មិន​អាច​មើល​ឃើញ ដូច​ជា​ពពួក​ Toxoplasmos។

រោគវិនិច្ឆ័យ​ និង​ការ​ព្យាបាល

រោគវិនិច្ឆ័យ​

មុន​ធ្វើ​ការ​កំណត់​បាន​គ្រូពេទ្យ​នឹង​សួរ​ពី​សញ្ញា​ដែល​សង្ស័យ​ក៏ដូចជា​ដំណើរ​កម្សាន្ត​ក្នុង​ពេល​ថ្មីៗ​នេះ​ និង​ការ​ប្រើប្រាស់​ទឹក ​មុន​នឹង​ធ្វើ​តេស្ត​ដូច​ខាង​ក្រោម​៖

  • តេស្ត​មន្ទីរ​ពិសោធន៍​ នូវ​វត្ថុ​វិភាគ​ដូចជា​ឈាមលាមក ទឹកនោម​និង​កំហាក​ជាដើម​ដើម្បី​រក​មើល​វត្តមាន​របស់​ពង​ព្រូន​ ឬ​ប៉ារ៉ាស៊ីត​ដែល​អាច​ឲ្យ​ដឹង​បាន​តាម​រយៈ​ជាតិ​ប្រូតេអ៊ីន​និង​ DNA​ របស់​វា​។
  • ការ​ច្រឹប​យក​សាច់​ទៅ​ពិនិត្យ​ក្នុង​ករណី​សង្ស័យ​មាន​សត្វ​ល្អិត​នៅ​លើ​សារពាង្គកាយ​ផ្នែក​ណាមួយ។
  • ក្នុង​ពេល​ដែល​រុករក​អ្នក​ជំងឺ​មិន​ត្រូវ​ប្រើ​ថ្នាំ​ផ្សះ​ ថ្នាំ​បន្ថយ​ជាតិ​អាស៊ីដ​ក្រពះ​ និង​ថ្នាំ​ទល់​លាមក​ឡើយ​ ព្រោះ​វា​អាច​ពិបាក​នឹង​រក​មើល​វត្តមាន​របស់​ពួក​​ប៉ារ៉ាស៊ីត​ទាំង​នោះ។

ការ​ព្យាបាល

អាស្រ័យ​លើ​ការ​ធ្វើ​រោគវិនិច្ឆ័យ​គ្រូពេទ្យ​នឹង​ផ្ដល់​ឲ្យ​អ្នក​ជំងឺ​នូវ​ថ្នាំ​សម្លាប់​ និង​ថ្នាំ​បញ្ចុះ​សត្វ​ល្អិត​។ គ្រូពេទ្យ​ក៏​អាច​ឲ្យ​ថ្នាំ​ព្យាបាល​គួប​ផ្សំ​ដើម្បី​បន្ធូរ​អាការៈ​រំខាន​ផ្សេងៗ​ទៀត​ដែរ​ដូច​ជា ​បំបាត់​ការ​រាក​ និង​បង្គ្រប់​ជាតិ​ទឹក​ជាដើម​។

ចំណេះដឹង​បន្ថែម

ដើម្បី​ជៀសវាង​មាន​ជំងឺ​ដែល​បង្ក​ឡើង​ដោយ​ប៉ារ៉ាស៊ីត យើង​គួរ​អនុវត្ត​វិធី​ដូច​ខាង​ក្រោម​នេះ​៖

  • លាង​ដៃ​ឲ្យ​បាន​ញឹកញាប់​មុន​ញ៉ាំ​អាហារ​ និង​ក្រោយ​ពេល​ចេញ​ពី​បន្ទប់​ទឹក
  • ចម្អិន​អាហារ​ឲ្យ​បាន​ឆ្អិន​ល្អ​
  • ប្រើ​ប្រាស់​តែ​ទឹក​ស្អាត​ ក្នុង​ករណី​ដំណើរ​កម្សាន្ត​គួរ​ទិញ​ទឹក​បរិសុទ្ធ​ទុក​
  • ពេល​ងូត​ទឹក​តាម​រមណីយដ្ឋាន​ធម្មជាតិ​ជៀសវាង​ការ​លេប​ទឹក​
  • ស្ត្រី​មាន​ផ្ទៃ​ពោះ​ត្រូវ​ជៀសវាង​ការ​ចិញ្ចឹម​សត្វ
  • រួម​ភេទ​ដោយ​ប្រើ​ស្រោម​អនាម័យ

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

Parasitic Infections. https://www.healthline.com/health/parasitic-infections. Accessed June 7, 2018.

Overview of Parasitic Infections. https://www.msdmanuals.com/home/infections/parasitic-infections/overview-of-parasitic-infections. Accessed June 7, 2018.

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ យ៉ានណែត ដាញែល កែសម្រួល​ចុងក្រោយ 18/01/2021
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត