home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

មួយជំហានទៀត! អាមេរិកនឹងតេស្ដវ៉ាក់សាំង COVID-19 ដំណាក់កាលទី៣ នៅសប្ដាហ៍នេះ

មួយជំហានទៀត! អាមេរិកនឹងតេស្ដវ៉ាក់សាំង COVID-19 ដំណាក់កាលទី៣ នៅសប្ដាហ៍នេះ

វ៉ាក់សាំង​ COVID-19 ​របស់​សហរដ្ឋ​អាមេរិក​ជា​វ៉ាក់សាំង​ដំបូង​ដែលនឹង​ចាប់ផ្ដើម​ការតេស្ដ​សាកល្បង​ដំណាក់កាល​ទី​៣​នៅ​សប្តាហ៍​នេះ។

បើតាម​សារព័ត៌មាន CNN ចុះផ្សាយ​កាលពីថ្ងៃទី២៦ ខែកក្កដា វ៉ាក់សាំង​នេះ​ផលិត​ដោយ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​វ៉ាក់សាំង​នៅ​វិទ្យាស្ថាន​សុខាភិបាល​ជាតិ​ និង​ក្រុមហ៊ុន​ Moderna។ វ៉ាក់សាំង​នេះ​គេ​ប្រើប្រាស់​ mRNA ដែល​ជា​ម៉ូលេគុល​កោសិកា​ប្រើ​ក្នុង​ការ​ផលិត​ប្រូតេអ៊ីន។ ក្នុង​ករណី​នេះ ប្រូតេអ៊ីន​​គឺ​ត្រូវការ​ដើម្បី​ផលិត​សំបក​ស្រួច​​របស់​វីរុស​កូរ៉ូណា​ដែល​វីរុស​ប្រើប្រាស់​ក្នុង​ការ​ចម្លង​ទៅ​ក្នុង​កោសិកា​មនុស្ស។ វ៉ាក់សាំង​ខាងនេះ​ នឹង​ជួយ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​មនុស្ស​​មាន​ការ​ឆ្លើយ​តប​លឿន​ជាង​មុន​នៅពេល​ឆ្លង​វីរុស​COVID-19​ ​ដំបូង។

លទ្ធផល​ការ​សិក្សា​នៅ​ដំណាក់កាល​ទី១​បាន​ចេញ​ផ្សាយ​ក្នុង​ New England Journal of Medicine កាលពី​ពាក់កណ្ដាល​ខែ​កក្កដា​បាន​ឲ្យ​ដឹង​ថា​វ៉ាក់សាំង​នេះ​ភ្ញោច​ការ​ឆ្លើយ​​តប​របស់​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​អ្នក​ដែលបាន​ទទួល​វ៉ាក់សាំង។ គេ​បែង​ចែកអ្នក​ទទួល​វ៉ាក់សាំង​ជា​៣​ក្រុម​គឺ​ក្រុម​ទទួល​បាន​វ៉ាក់សាំង​ក្នុង​កម្រិត​ខ្ពស់ មធ្យម និង​តិច ហើយ​ក្រុម​ទទួល​បាន​វ៉ាក់សាំង​កាន់តែ​ច្រើន ប្រព័ន្ធ​​ភាព​ស៊ាំ​​មាន​ការ​ឆ្លើយ​តប​កាន់តែ​ខ្ពស់។ ជាង​ពាក់កណ្ដាល​នៃ​អ្នក​ចូលរួម​មាន​ផល​ប៉ះពាល់ដោយ​សារ​វ៉ាក់សាំង​ ​ដូចជា​អស់កម្លាំង គ្រុន​រងា ឈឺក្បាល ឈឺសាច់ដុំ និង​ឈឺចាប់​នៅ​កន្លែង​ចាក់​វ៉ាក់សាំង។

ក្រោយពី​មាន​លទ្ធផល​វិជ្ជមាន វ៉ាក់សាំង​នេះ​នឹង​ចាប់ផ្ដើម​ដំណាក់កាល​ទី៣​ដោយ​មាន​អ្នក​ស្ម័គ្រ​ចិត្ត​៣ម៉ឺន​នាក់​ដើម្បី​តេស្ដ​មើល​ថា​តើ​វ៉ាក់សាំង​នេះ​អាច​ការពារ​មនុស្ស​ពី​វីរុស​កូរ៉ូណា​ឬ​យ៉ាង​ណា។ ការ​តេស្ដ​សាកល្បង​ដំណាក់កាល​ទី៣​នឹង​ចាក់​វ៉ាក់សាំង​ក្នុង​កម្រិត​មធ្យម ១០០​មីក្រូក្រាម។

យោង​តាម​អង្គការ​សុខភាព​ពិភពលោក បច្ចុប្បន្ន​មាន​វ៉ាក់សាំង​ចំនួន ២៥​កំពុង​ស្ថិត​នៅ​ការ​តេស្ដ​សាកល្បង​លើ​មនុស្ស​ជុំវិញ​ពិភពលោក។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://edition.cnn.com/2020/07/24/health/moderna-vaccine-barney-graham-gupta/index.html

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ គឹម កាណែល
អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា
កែ 27/07/2020
x