ទាំងនេះជា​ប្រភេទថ្នាំ និងវិធីព្យាបាល​លោកដូណាល់ ត្រាំ ក្រោយឆ្លង COVID-19

ត្រួតពិនិត្យដោយ | ដោយ

ចេញផ្សាយថ្ងៃទី 05/10/2020 . អាន 4 នាទី
Share now

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាតតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ

ថ្មីៗ​នេះ លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់​ ត្រាំ គឺ​ត្រូវ​បាន​រក​ឃើញ​ថា​បាន​ឆ្លង​ជំងឺ COVID-19 ​ខណៈ​ពេល​បច្ចុប្បន្ន​នេះ ក្រុម​គ្រូពេទ្យ​របស់​លោក​ប្រធានាធិបតី​បាន​ផ្ដល់​​ថ្នាំ​ និង​ប្រើ​វិធី​សាស្ត្រ​ព្យាបាល​ជា​ច្រើន​ដើម្បី កាត់​បន្ថយ​រោគ​សញ្ញា​ជំងឺ​ និង​ធ្វើ​ឲ្យ​ការ​ជា​សះ​ស្បើយ​ពី​ជំងឺ​កាន់​តែ​ឆាប់​រហ័ស។ ខាង​ក្រោម​នេះ​គឺ​ជា​វិធី​សាស្ត្រ​មួយ​ចំនួន​ដែល​គេ​បាន​ដឹង ថា​ត្រូវ​បាន​ប្រើ​ដើម្បី​ព្យាបាល​​លោក​ប្រធានាធិបតី។

១- ការ​ព្យាបាល​ដោយ​ប្រើ អង់ទីករ ម៉ូណូក្លូណាល់ របស់​ក្រុមហ៊ុន Regenron

កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​នេះ សេតវិមាន​បាន​ប្រកាស​ថា​លោក​ប្រធានាធិបតី បាន​ទទួល​កម្រិត​ថ្នាំ ៨ ក្រាម​នៃ អង់ទីករ ម៉ូណូក្លូណាល់ របស់​ក្រុមហ៊ុន Regenron។ ដើម្បី​ផលិត​អង់ទីករ ម៉ូណូក្លូណាល់​នេះ អ្នក​វិទ្យាសាស្ត្រ​របស់​ក្រុម​ហ៊ុន​បាន​ជ្រើស​រើស​យក អង់ទីករ ដែល​ប្រឆាំង​ជំងឺ COVID-19 ចំនួន​ពីរ​ ​ដែល​ត្រូវ​បាន​សម្អាត​យ៉ាង​ល្អ​បំផុត យក​មក​ធ្វើ​ការ​ចម្លង​ហ្សែន​បង្កើត​ជា​អង់​ទីករ​ ដែល​ល្អ​ជា​ច្រើន​ទៀត ដើម្បី​យក​មក​ព្យាបាល​ជំងឺ​នេះ។

យោង​តាម​របាយ​ការណ៍​នៃ​ការ​ស៊ើប​អង្កេត​បាន​ឲ្យ​ដឹង​ថា ការ​ព្យាបាល​នេះ ​គេ​ហៅ​ថា REGN-COV2 គឺត្រូវ​បាន​ធ្វើ​ការ​សិក្សា​លើ​មនុស្ស​ចាប់​តាំង​ពី​ខែ មិថុនា​មក​ម្លេះ។ ក្រុមហ៊ុន​ក៏​បាន​បង្ហាញ​ពី​លទ្ធផល​នៃ​ការ​សិក្សា​ដែល​រក​ឃើញ​ថា អ្នក​ជំងឺ ២៧៥ ដែល​​មិន​បាន​សម្រាក​ព្យាបាល​ជំងឺ COVID-19 នៅ​ឯ​មន្ទីរ​ពេទ្យ  និង​​បាន​ទទួល​ការ​ព្យាបាល​នេះ គឺ​​បាន​​ជា និង​មាន​សុវត្ថិភាព​ ហើយ​កាត់​បន្ថយ​កម្រិត​របស់​វីរុស និង​រោគ​សញ្ញា​របស់​ជំងឺទៀត​ផង​។

គួរ​បញ្ជាក់​ដែរ​ថា ការ​ព្យាបាល​នេះ គឺ​នៅ​មិន​ទាន់​ទទួល​បាន​ការ​យល់​ស្រប​ឲ្យ​ព្យាបាល​​ ដោយ​រដ្ឋបាល​ចំណី​អាហារ​ និង​ឱសថ​ (FDA) របស់​សហរដ្ឋ​អាមេរិក​នៅ​ឡើយ​ទេ ប៉ុន្តែ​ខាង​ក្រុម​ហ៊ុន​កំពុង​តែ​ចរចា​ជាមួយ​អ្នក​ចុះ​បញ្ជី​ការ​ឱសថ ដើម្បី​ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​ប្រើ​ប្រាស់​ការ​ព្យាបាល​បន្ទាន់ (EUA)។

២- ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ REMDESEVIR

កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ គ្រូពេទ្យ​ម្នាក់​ដែល​ព្យាបាល​លោក​ប្រធានាធិបតី បាន​និយាយ​ថា លោក​ប្រធានាធិបតី គឺ​តម្រូវ​ឲ្យ​ប្រើ​ថ្នាំ​នេះ មួយ​គ្រាប់​ក្នុង​មួយ​ថ្ងៃ​រយៈ​ពេល ៥​ថ្ងៃ ដើម្បី​កាត់​បន្ថយ​រយៈ​ពេល​ព្យាបាល​ និង​បង្កើន​ការ​ជា​សះ​ស្បើយ​ឆាប់​រហ័ស។

គួរ​បញ្ជាក់​​ថា​ថ្នាំ​នេះ​គឺ​ត្រូវ​បាន​គេ​រក​ឃើញ​ថា​ជួយ​ឲ្យ​អ្នក​ជំងឺ​កាត់​បន្ថយ​រយៈ​ពេល​ព្យាបាល​ និង​បង្កើន​ការ​ជាសះ​ស្បើយ​ពី​ជំងឺ​ ។ក្នុង​ការ​សិក្សា​ព្យាបាល​លើ​មនុស្ស​ចំពោះ​ថ្នាំ​នេះ គឺ​មាន​អ្នក​ជំងឺ​ចំនួន ៦០០​នាក់​បាន​ចូល​រួម​ក្នុង​ការ​សិក្សា​នេះ ហើយ​ជា​លទ្ធផល​គេ​បាន​រក​ឃើញ​ថា​ក្នុង​រយៈ​ពេល ព្យាបាល​ចំនួន ១០​ថ្ងៃ អ្នក​ដែល​បាន​ទទួល​ថ្នាំ​នេះ គឺ​បាន​ធូរ​ស្រាល​ច្រើន​នៅ​ថ្ងៃ​ទី​១១ បើ​ធៀប​ជាមួយ​អ្នក​ដែល​មិន​បាន​ទទួល​ថ្នាំ។

៣-ការ​ព្យាបាល​ដោយ​ថ្នាំ Dexamethasone

កាល​ពី​ថ្ងៃ​សៅរ៍​ដូច​គ្នា​នេះ​ដែរ លោក​ប្រធានាធិបតី​ក៏​បាន​ទទួល​ការ​ព្យាបាល​ដោយ​ថ្នាំ Dexamethasone ដែល​ជា​ថ្នាំក្នុង​ពពួក ករទីកូ​ស្តេរ៉យ (corticosteroid ) បន្ទាប់​ពី​កម្រិត​អុកស៊ីសែន​​របស់​លោក​​បាន​ធ្លាក់​ចុះ​ នេះ​បើ​តាម​លោក​វេជ្ជ​បណ្ឌិត Sean Coley។ ជា​ធម្មតា​ថ្នាំ​នេះ​ គឺ​គេ​អាច​​ឲ្យ​អ្នក​ជំងឺ​ប្រើ​នៅ​ពេល​ដែល​អ្នក​ជំងឺ​ត្រូវ​បញ្ចូល​អុកស៊ីសែន ឬ​ត្រូវ​ការ​បំពាក់​ម៉ាស៊ីន​ជំនួយ​ដង្ហើម (Ventilation) ប៉ុណ្ណោះ ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ដឹង​ថា​ហេតុ​អ្វី​បាន​ជា​ត្រូវ​ផ្ដល់​ជូន​លោក​ប្រធានាធិបតី​នៅ​ឡើយ​ទេ បើ​ទោះ​ជា​គាត់​នៅ​មិន​ទាន់​ដល់​ដំណាក់​កាល​ដែល​បាន​រៀប​រាប់​ក៏​ដោយ។  នេះ​បើ​យោង​តាម​ប្រសាសន៍​លោក​ស្រី​វេជ្ជ​បណ្ឌិត Rochelle Walensky ប្រធាន​ផ្នែក​ជំងឺ​ឆ្លង​នៃ​មន្ទីរពេទ្យ​ទូទៅ​នៃ​រដ្ឋ ម៉ាសាឈូសេត (Massachusetts)។

គួរ​បញ្ជាក់​​ថា​ថ្នាំ Dexamethasone នេះ​ត្រូវ​បាន​ប្រើ​នៅ​សហរដ្ឋ​អាមេរិក​ចាប់​តាំង​ពី​ជំងឺ​រាតត្បាត​សកល​នេះ​ចាប់​ផ្ដើម​កើត​មាន​ដំបូង​មក​ម្លេះ។

៤-បំពាក់​ជំនួយ​អុកស៊ីសែន

បើ​យោង​តាម​លោក​វេជ្ជ​បណ្ឌិត Coley ​វេជ្ជ​បណ្ឌិត​ក្នុង​សេតវិមាន បាន​និយាយ​ថា លោក​ប្រធានាធិបតី​ គឺ​មិន​តម្រូវ​ឲ្យ​ពាក់​អុកស៊ីសែន​​នៅ​ឡើយ​ទេ​កាល​ពី​ថ្ងៃ​សៅរ៍ ប៉ុន្តែ​លោក​បាន​បំពាក់​អុកស៊ីសែន​ជំនួយ​នៅ​ថ្ងៃ​អាទិត្យ​ដោយ​សារ​តែ​ការ​ធ្លាក់​ចុះ​កម្រិត​អុកស៊ីសែន​​របស់​លោក។

គួរ​បញ្ជា​ក់​ថា​ក្រៅ​ពី​ការ​ព្យាបាល​ខាង​លើ លោក​ប្រធានាធិបតី​ក៏ បាន​ទទួល​ជាតិ​ស័ង្កសី វីតាមីន D ថ្នាំ Famotidin ថ្នាំ Melatonin និង​ថ្នាំ Aspirin ផង​ដែរ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy
ប្រភព

អត្ថបទពាក់ព័ន្ធ:

អ្នកអាចចូលចិត្ត

កូវីដ ១៩៖ អ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍វិជ្ជមាន ៣៤នាក់

កូវីដ ១៩-អ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ចំនួន ៣៤នាក់ រកឃើញវិជ្ជមានកូវីដ ១៩ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី

បន្តរកឃើញអ្នកឆ្លងកូវីដ ១៩ ថ្មី ២៤នាក់ សុទ្ធតែពាក់ព័​ន្ធព្រឹត្តិការណ៍សហគមន៍

កូវីដ ១៩-ថ្ងៃនេះក្រសួងសុខាភិបាលបន្តរកឃើញករណីវិជ្ជមានកូវីដ​១៩ ថ្មី ចំនួន ២៤ករណី ដែលសុទ្ធតែជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍

ត្រួតពិនិត្យដោយ ជីព ចិត្ត
ដោយ ដេត ធន្នី

ថយចុះហើយ ថ្ងៃនេះមានអ្នកកូវីដ ១៩ ថ្មី តែ ១៥នាក់ទេ

កូវីដ ១៩-មានករណីឆ្លងកូវីដ ១៩ ថ្មី តែ ១៥នាក់ប៉ុណ្ណោះ ក្នុងនោះមានអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ចំនួន ១៤ករណី និង...

ត្រួតពិនិត្យដោយ ជីព ចិត្ត
ដោយ ដេត ធន្នី

មានអ្នកឆ្លងកូវីដ ១៩ ដល់ ២៦នាក់ សុទ្ធតែអ្នកពាក់ព័​ន្ធព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ

កូវីដ ១៩-មានករណីវិជ្ជមានកូវីដ ១៩ ថ្មី ចំនួន ២៦នាក់ និងមិនមានករណីជាសះស្បើយនោះទេ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល។ អ្នកឆ្លងកូវីដ ១៩ ទាំ

ត្រួតពិនិត្យដោយ ជីព ចិត្ត
ដោយ ដេត ធន្នី

អត្ថបទគួរអាន

COVID-19

សម្រេចឲ្យមន្ត្រី និងពលរដ្ឋ អាយុចាប់ពី ៦០ឆ្នាំ​ នៅ ៣ខេត្ត ចាក់វ៉ាក់សាំង AstraZeneca

ត្រួតពិនិត្យដោយ ជីព ចិត្ត
ដោយ ដេត ធន្នី
ចេញផ្សាយថ្ងៃទី 04/03/2021 . អាន 1 នាទី
កូវីដ​ ១៩

បន្តការប្រុងប្រយ័ត្ន! រកឃើញអ្នកឆ្លងកូវីដ ១៩ ថ្មី ៣១នាក់បន្ថែមទៀតហើយ

ដោយ ដេត ធន្នី
ចេញផ្សាយថ្ងៃទី 04/03/2021 . អាន 1 នាទី

៤ តិចនិក ត្រៀមខ្លួនសម្រាលកូនដោយសុវត្ថិភាពក្នុងពេលកូវីដ ១៩ វាយលុក

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ចេញផ្សាយថ្ងៃទី 03/03/2021 . អាន 2 នាទី
កូវីដ ១៩

ជនជាតិចិន ៣នាក់ នៅបុរីប៉េងហួត ច្បារអំពៅ វិជ្ជមានកូវីដ ១៩

ត្រួតពិនិត្យដោយ ជីព ចិត្ត
ដោយ ដេត ធន្នី
ចេញផ្សាយថ្ងៃទី 03/03/2021 . អាន 1 នាទី