ពិតអត់ ស្ត្រីឆ្លង COVID-19 និងជាភរិយាឯកឧត្តម ឆែម សាវុធ ជាអ្នកមកពីអាមេរិក តែមិនព្រមធ្វើចត្តាឡីស័ក?

    ពិតអត់ ស្ត្រីឆ្លង COVID-19 និងជាភរិយាឯកឧត្តម ឆែម សាវុធ ជាអ្នកមកពីអាមេរិក តែមិនព្រមធ្វើចត្តាឡីស័ក?

    រូបភាព៖ ស្នងការនគរបាលរាជធានីភ្នំពេញ

    មាន​ការ​ផ្សព្វផ្សាយ និង​ចែក​ចាយ​ព័ត៌មាន ថា ស្ត្រី​ដែល​ឆ្លង COVID-19 និង​ជា​ភរិយា​ឯកឧត្តម ឆែម សាវុធ ​អគ្គនាយក​ពន្ធនាគាររូបនេះ ជា​អ្នក​ទើប​មក​ពី​អាមេរិក តែ​មិន​ព្រម​ធ្វើ​ចត្តាឡីស័ក ១៤ថ្ងៃ បែរ​ជា​ដើរ​ហើរ​ពេញ​ប្រទេស។

    ចំពោះ​ការ​ផ្សព្វផ្សាយ​ខាង​លើនេះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​បាន​ឆ្លើប​តបថា នេះ​មិនមែន​ជាពេល​ដែល​ត្រូវ​រក​ខុស​ត្រូវ​នោះ​ទេ គឺជា​ពេលវេលា​ដែល​ខ្មែរ​ត្រូវរួប​រួមគ្នាស្តាប់​តាមការ​ណែនាំ​របស់​សម្តេច​តេជោ និង​របស់​ក្រសួង​សុខាភិបាល ឲ្យបាន​គ្រប់ៗគ្នា ដេីម្បី​កម្ពុជា​ឆ្លង​កាត់​នូវ​ព្រឹត្តិការណ៌​ដ៏​ស្មុគស្មាញ​ថ្មី​មួយ​នេះ។​

    “ខ្ញុំសុំ​លេីក​ដៃ​អង្វរ​លោក​អ្នក​ទាំងអស់ សូម​មេត្តា​កុំ​រុញឲ្យខ្លោច កុំរោចឲ្យឆៅអី កុំគិតរកកំហុសទម្លាក់ដាក់អ្នកនេះអ្នកនោះអីណា ។ អ្វីដែលសំខាន់បំផុតនៅពេលនេះ គឺបុគ្គលគ្រប់រូបចាំបាច់ត្រូវអនុវត្តវិធានការការពារខ្លួនឲ្យបានខ្ជាប់ខ្ជួនមែនទែន ធ្វេីយ៉ាងណាកុំឲ្យមានការចម្លងមកខ្លួនឯង កុំឲ្យពីបុគ្គលម្នាក់ចម្លងទៅបុគ្គលម្នាក់ទៀត និងកុំឲ្យចម្លងក្នុងសហគមន៌”។

    ចំណែកលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលវិញបានថ្លែងប្រាប់ Fresh News ដោយច្រានចោលព័ត៌មានដែលបានបំពុលថា «ភរិយាអគ្គនាយកពន្ធនាគារទើបត្រឡប់មកពីសហរដ្ឋអាមេរិក»។ លោកជំទាវបញ្ជាក់ថា អ្នកបំភ្លៃព័ត៌មានញុះញង់បែបនេះ គឺមានចេតនាបង្កចលាចលសង្គមកម្ពុជា លោកជំទាវស្នើឲ្យកម្លាំងសមត្ថកិច្ចតាមស្រាវជ្រាវ និងចាត់វិធានការចំពោះជនបង្កបញ្ហា។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 29/11/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត