brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

រកឃើញអ្នកឆ្លងកូវីដ ១៩ ចំនួន៣១នាក់បន្ថែមទៀត

រូបភាព៖ Hort Kimny

រកឃើញអ្នកឆ្លងកូវីដ ១៩ ចំនួន៣១នាក់បន្ថែមទៀត

តាមប្រកាសរបស់ក្រសួងសុខាភិបាលនៅព្រឹកនេះ មានករណីវិជ្ជមានកូវីដ ១៩ ចំនួន ៣១នាក់ ក្នុងនោះមានអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ចំនួន ២៨ ​នាក់ ​និង ៣នាក់ទៀតជាអ្នកដំណើរចូលមកកម្ពុជា។ ក្រៅពីករណីវិជ្ជមានទាំង ៣១នាក់ ក៏មានអ្នកជាសះស្បើយពីកូវីដ ១៩ ចំនួន ២នាក់ដែរ។

គិតត្រឹមព្រឹកថ្ងៃទី៤ មីនា នេះ សរុបតួលេខអ្នកឆ្លងកូវីដ ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ កើនឡើងដល់ ៤០២នាក់។ ដោយឡែកស្ថានភាពជំងឺកូវីដ ១៩ ​នៅទូទាំងប្រទេស មានអ្នកឆ្លងសរុបចំនួន ៩០៩នាក់ ក្នុងនោះព្យាបាលជាសះស្បើយ ៤៨៤នាក់ និងកំពុងសម្រាកព្យាបាល ៤២៥នាក់។

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ ដេត ធន្នី · កែ 29/04/2021