backup og meta

អ្នកមានជំងឺប៉ុន្មាននេះ បើឆ្លងកូវីដ-១៩ សុខភាពអាចកាន់តែយ៉ាប់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Mar 10, 2021

    អ្នកមានជំងឺប៉ុន្មាននេះ បើឆ្លងកូវីដ-១៩ សុខភាពអាចកាន់តែយ៉ាប់

    ករណី​ឆ្លង​ជំងឺ​កូវីដ-១៩ ក្នុងសហគមន៍​កើន​ឡើង​ជា​គំហុក ​កាន់​តែ​ធ្វើ​ឲ្យ​មាន​ហានិភ័យ​កាន់​តែ​ខ្ពស់​ឡើង​ក្នុង​ការ​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​ដោយ​មិន​ដឹង​ខ្លួន។ ស្រប​គ្នា​នេះ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ខាង​អ្នក​ស្រាវជ្រាវ​នៅ​តែ​បន្ត​ការងារ​ស្វែង​យល់​ពី​ជំងឺ​កូវីដ-១៩​ ឲ្យ​បាន​កាន់​តែ​ច្បាស់​បន្ថែម​ទៀត​ដែរ។ ​តាម​សិក្សា​មួយ​ចំនួន​របស់​មជ្ឈមណ្ឌល​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​អាមេរិក (CDC) មនុស្ស​ដែល​មាន​ជំងឺ​ប្រចាំកាយមួយចំនួន បើ ឆ្លង​កូវីដ-១៩ អាច​ធ្វើ​ឲ្យ​សុខភាព​ធ្លាក់​ធ្ងន់ធ្ងរ​បាន។

    CDC​ អាមេរិក​បន្ត​ទៀត​ថា កូវីដ-១៩ ​ជា​ជំងឺ​ថ្មី។ បច្ចុប្បន្ន មាន​ការ​សិក្សា និង​ព័ត៌មាន​​កំណត់​ទាក់ទង​នឹង​ផល​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ​លើ​អ្នក​ជំងឺ​ដែល​មាន​ជំងឺ​ប្រចាំ​កាយ​ណា​មួយ។ យោង​តាម​ព័ត៌មាន​ដែល​មាន​ឥឡូវ​នេះ មនុស្ស​ពេញ​វ័យ​គ្រប់​អាយុ​ដូច​ខាង​ក្រោម​នេះ អាច​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​កាន់​តែ​ធ្ងន់ធ្ងរ​ដោយសារ​វីរុស​ដែល​បង្ក​ឲ្យ​មាន​ជំងឺ​កូវីដ-១៩​ដូចជា៖

    -ជំងឺហឺត

    -ជំងឺក្រិន​សរសៃ​ឈាម

    -ជំងឺ Cystic fibrosis

    -លើស​សម្ពាធ​ឈាម

    -ខ្សោយ​ប្រព័ន្ធ​ភាពស៊ាំ

    -ជំងឺវង្វេង​វង្វាន់

    -ជំងឺធាត់

    -ជំងឺថ្លើម

    -ស្រ្តី​ពពោះ

    -ជំងឺ down syndrome

    -ជំងឺមហារីក

    -ជំងឺបេះដូង

    -ជំងឺ Thalassemia

    -ជំងឺទឹក​នោម​ផ្អែម។ល។

    CDC អាមេរិក​បន្ថែម​ឲ្យ​ដឹង​ថា ខណៈ​ពេល​ដែល​កុមារ​រង​ផល​ប៉ះពាល់​តិច​តួច​ពី​ជំងឺ​កូវីដ-១៩ បើ​ធៀប​នឹង​មនុស្ស​ធំ តែ​ក្មេង​ខ្លះ​ក៏​អាច​ប្រឈម​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​ធ្ងន់ធ្ងរ​មួយ​ចំនួន​ដោយ​សារ​វីរុស​កូវីដ-១៩ ​ដែរ។ ជាពិសេស កុមារ​ដែល​មាន​ជំងឺ​ប្រចាំ​កាយ​ដូច​ជា ជំងឺ​ធាត់ ជំងឺ​សរសៃ​ប្រសាទ​ធ្ងន់ធ្ងរ ជំងឺ​មេតាប៉ូលីស​ពី​កំណើត ជំងឺ​បេះដូង ជំងឺ​ហឺត ទឹក​នោម​ផ្អែម ជំងឺ​តម្រង​នោម ឬ​ខ្សោយ​ប្រព័ន្ធ​ការពារ​រាងកាយ​ជាដើម។

    covid-19

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Mar 10, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម