ចំណែកខាងអង្គការសុខភាពពិភពលោកវិញបានកត់សម្គាល់ពីផលប៉ះពាល់រយៈពេលវែងលើអ្នកជាសះស្បើយពីជំងឺកូវីដ១៩ ដែរថា អ្នកជាសះស្បើយអាចមានផលវិបាករយៈពេលវែងដូចខាងក្រោម។
- បេះដូង៖ ខូចសាច់ដុំបេះដូង បេះដូងខ្សោយ
- សួត៖ ខូចជាលិកាសួត សួតខ្សោយ
- ខួរក្បាល និងប្រព័ន្ធប្រសាទ៖ បាត់បង់ក្លិន ស្ទះដុំកំណកឈាមនៅសួត គាំងបេះដូង បញ្ហាសរសៃឈាមខួរក្បាល បញ្ហាផ្ចង់អារម្មណ៍ និងការចងចាំ
- ផ្លូវចិត្ត៖ ជំងឺថប់បារម្ភ បាក់ស្បាត បាក់ទឹកចិត្ត និងបញ្ហាដំណេក
- បញ្ហាផ្សេងទៀត៖ ឈឺសន្លាក់ ឬសាច់ដុំ និងអស់កម្លាំង។
ដើម្បីបង្ការខ្លួនពីការឆ្លងវីរុសកូវីដ១៩ ជាការណែនាំយើងត្រូវពាក់ម៉ាសពេលចេញក្រៅ រក្សាគម្លាតសង្គមយ៉ាងតិច១,៥ម៉ែត្រ លាងសម្អាតដៃឲ្យបានញឹកញាប់ និងជៀសវាងកន្លែងដែលមានមនុស្សច្រើនកកកុញ។