backup og meta

ក្នុងចំណោមអ្នកជំងឺកូវីដ ១៩ ជាង៥០០នាក់កំពុងព្យាបាល មួយចំនួនស្ថានភាពមិនសូវល្អ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Mar 11, 2021

    ក្នុងចំណោមអ្នកជំងឺកូវីដ ១៩ ជាង៥០០នាក់កំពុងព្យាបាល មួយចំនួនស្ថានភាពមិនសូវល្អ

    ក្នុង​​ចំណោម​​អ្នក​​ជំងឺ​កូវីដ ១៩ ទាំង ​៥៩៧នាក់ ដែល​​កំពុង​​សម្រាក​​ព្យាបាល​​នៅ​​តាម​​មន្ទីរពេទ្យ​​នានា មាន​មួយ​ចំនួនស្ថានភាព​សុខភាព​មិនសូវជាល្អប៉ុន្មាននោះទេ។ នេះជាការលើកឡើងរបស់លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជាអ្នក​នាំ​ពាក្យ​ក្រសួងសុខាភិបាល។

    លោកជំទាវបានបន្តថា បច្ចុប្បន្ន​ក្រុមគ្រូពេទ្យ​កំពុង​តែ​ខ្នះខ្នែង​ជួយ​សង្គ្រោះ​អ្នក​ជំងឺកូវីដ ១៩ ដែល​មាន​ស្ថានភាព​មិន​សូវល្អទាំង​នោះ តែ​ស្ថាន​បែប​ណា​នោះ ក្រសួង​សុខាភិបាល​នឹង​តាម​បន្ត​ទៀត​ជាមួយ​នឹង​ក្រុម​គ្រូពេទ្យ។

    ក្នុង​នោះ​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​​បាន​ទទូច​មិន​ឲ្យ​ពលរដ្ឋ​មើលស្រាល​ជំងឺកូវីដ ១៩ ហើយ​យើង​ទាំងអស់​គ្នាត្រូវ​មាន​ការ​ប្រុងប្រយ័ត្នជាប់​ជានិច្ច។

    ស្ថានភាព​ជំងឺកូវីដ ១៩ គិត​ត្រឹម​ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១

    – អ្នក​ឆ្លង​កូវីដ ១៩ សរុប ១១៦៣នាក់

    – អ្នក​ពាក់​ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ៦៥២​នាក់

    – កំពុង​សម្រាក​ព្យាបាល ៥៩៧នាក់

    – ព្យាបាល​ជា​សះស្បើយ ៥៦៥នាក់

    – ស្លាប់ ១នាក់

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Mar 11, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម