backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

ជំទាវ ឱ វណ្ណឌីន៖ ស្លាប់១ករណីហើយ នៅមានអ្នកស្ថិតក្នុងសភាពធ្ងន់ធ្ងរមួយចំនួនទៀត

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Mar 13, 2021

ជំទាវ ឱ វណ្ណឌីន៖ ស្លាប់១ករណីហើយ នៅមានអ្នកស្ថិតក្នុងសភាពធ្ងន់ធ្ងរមួយចំនួនទៀត

រូបភាព៖ ទូរទស្សន៍ជាតិកម្ពុជា

“យើង​មាន​ករណី​ស្លាប់​ម្នាក់​រួច​ទៅ​ហើយ​ក៏​នៅ​មាន​អ្នក​ដែល​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ​មួយ​ចំនួន​ទៀត​ដែរ ដែល​ក្រុម​គ្រូពេទ្យ​កំពុង​តែ​ជួយ​សង្រ្គោះ​យ៉ាង​មមាញឹក​ជា​ទី​បំផុត”។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​ជំទាវ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល។

ក្នុង​សេចក្តី​ជូន​ដំណឹង​មួយ​ព្រឹក​នេះ លោក​ជំទាវ​បាន​ទទូច​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដើម្បី​បញ្ឈប់​ការ​ចម្លង​បន្ត​គ្នា​ទៀត ខណៈ​វីរុសកូវីដ-១៩ បម្លែងថ្មី​ កំពុង​តែ​ចរាចរ​យ៉ាង​សកម្ម​ខ្លាំងក្លា​នៅ​ក្នុង​ប្រទេស​កម្ពុជា មិន​ដឹង​ថា​វា​នៅ​ទីណា​ខ្លះ​នោះ​ទេ ជា​ពិសេស​នៅ​រាជធានី​ភ្នំពេញ​នេះ​តែ​ម្តង​ ដែល​មាន​ការ​ចម្លង​បន្ត​គ្នា​លឿន​ណាស់​ និង​ឆ្លង​បន្ត​ទៅ​ខេត្ត​មួយ​ចំនួន​រួច​ទៅ​ហើយ។ ដូច្នេះ​ពេលនេះ​ នៅផ្ទះ​ និង​កុំ​ចល័ត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ហើយ​មិន​ត្រូវ​បង្ក​ការ​ជួប​ជុំគ្នា​ច្រើន​ណា​មួយ​នោះ​ទេ ដូចជា​ពីធី​មង្គលការ​ ឡើងផ្ទះ បុណ្យ​សាសនា​ផ្សេងៗ ដោយ​ពន្យារ​ពេល​ គឺ​ត្រូវ​តែ​ធ្វើ​នៅ​ពេល​នេះ​ជា​ចាំបាច់បំផុត ដែល​ជា​វិធានការ​ជួយ​ដល់​ការ​កាត់​ផ្តាច់​បាន​នូវ​ការ​ចម្លងពី​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់​ទៀត​បាន​ជា​អតិប្បរិមា។

អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​រូប​នេះ​បាន​សង្កត់​ធ្ងន់​ថា ជ្រើស​រើស​យក​ការ​បញ្ឈប់​ការ​ជួបជុំ ឬ​ការ​ពន្យារ​ពេល​នៃ​ការ​រៀប​ចំ​ពិធី​នានា ល្អ​ប្រសើរ​ជាជាង​ការ​ឆ្លង​ហើយ​អាច​ស្លាប់​បាន​គ្រប់​ពេល​វេលា​នា​ពេល​នេះ។

សូម​ចងចាំ​ថា​ វីរុស​បម្លែងថ្មី​នេះ​ សាហាវ​ជាង​ និង​ខ្លាំង​ជាង​វីរុសនា​ពេលមុនៗ​ ដែល​អាច​ធ្វើ​ឱ្យ​បុគ្គល​ស្លាប់​បាន​គ្រប់​ពេល​វេលា។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Mar 13, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម