ឆ្លងកូវីដ ១៩ ក្នុងសហគមន៍ ៤១នាក់ ភាគច្រើននៅស្រុកកោះធំ ខេត្តកណ្តាល
រូបភាព៖ ជា ពិសី

មានករណីវិជ្ជមានកូវីដ ១៩ ថ្មី ចំនួន ៤១នាក់ ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២១ កុម្ភៈ ទាំងអស់។ ករណីវិជ្ជមានទាំង ៤១នាក់នោះភាគច្រើន មានអាសយដ្ឋាននៅឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។
តាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ក្រៅពីករណីវិជ្ជមានខាងលើ ក៏មានករណីជាសះស្បើយពីកូវីដ ១៩ ចំនួន ២៤នាក់ដែរ។
ស្ថានភាពជំងឺកូវីដ ១៩ គិតត្រឹម ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១
– អ្នកឆ្លងកូវីដ ១៩ សរុប ១៣០៥នាក់
– អ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ៧៩២នាក់
– កំពុងសម្រាកព្យាបាល ៦៥៦នាក់
– ព្យាបាលជាសះស្បើយ ៦៤៨នាក់
– ស្លាប់ ១នាក់។