backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

រកឃើញអ្នកឆ្លងកូវីដ ១៩ បីនាក់ ជិតផ្សារសាំហាន់ ជាអ្នកពាក់ព័ន្ធសមាជិកក្រុមរាំសុគន្ធនិសា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Mar 15, 2021

រកឃើញអ្នកឆ្លងកូវីដ ១៩ បីនាក់ ជិតផ្សារសាំហាន់ ជាអ្នកពាក់ព័ន្ធសមាជិកក្រុមរាំសុគន្ធនិសា

រូបភាព៖ ជា ពិសី

មាន​ករណី​វិជ្ជមាន​កូវីដ១៩ ចំនួន ៣នាក់ នៅ​យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ក្នុង​មូលដ្ឋាន​ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ។

នៅ​លើ​បណ្តាញ​សង្គម​របស់​អភិបាល​ខណ្ឌឫស្សី ឯកឧត្តម ជា ពិសី បាន​បញ្ជាក់​ថា អ្នក​មាន​វិជ្ជមានកូវីដ១៩ ទាំង ៣នាក់​នោះ ជា​អ្នក​ផ្ទះ​រស់​នៅ​ជាមួយ​បុរស អាយុ២២ឆ្នាំ ជា​សមាជិក​ក្រុម​រាំ​របស់​តារា​ចម្រៀង សុគន្ធនិសា មាន​ទីតាំង​នៅ​ផ្ទះលេខ​៤៤ ផ្លូវបេតុង ភូមិបាក់ទូក សង្កាត់​ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានី​ភ្នំពេញ (ជិតផ្សារ​សាំហាន់)។

១. ស្ត្រី អាយុ ៤៧ ឆ្នាំ

២. បុរស អាយុ ៣០ ឆ្នាំ

៣. កុមារី អាយុ ១២ ឆ្នាំ

បច្ចុប្បន្ន​អ្នក​ឆ្លង​កូវីដ ១៩ ទាំង ៣នាក់​ ខាង​លើនេះ​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​អតីត​សណ្ឋាគារThe Great Duke រីឯ​អ្នក​ដែល​ពាក់ព័ន្ធ​ផ្សេង​ទៀត​នៅ​ក្នុង​ផ្ទះ ត្រូវ​បាន​ឲ្យ​ធ្វើ​ចត្តាឡីស័ក​នៅ​ក្នុង​ទីតាំង​នេះ​បន្ត​ទៀត ហើយ​អាជ្ញាធរ​បាន​បន្ត​បិទ​ទីតាំង​ខាងលើ​នេះ​ជា​បណ្ដោះ​អាសន្ន។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Mar 15, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម