“ជាមធ្យមការចម្លងដែលគេរកឃើញដល់ទៅ ៧នាក់ក្នុងពេលតែមួយ បើយើងប្រៀបធៀបក្នុងការចម្លងពីពេលមុន វីរុសពីមុន ដែលមិនមែនជាវីរុសបម្លែងថ្មីនេះ មានប្រហែលជា ៣នាក់ ៤នាក់ប៉ុណ្ណឹងឯង អ៊ីចឹងលឿនណាស់សឹងតែ២ដង“។ លោកជំទាវអ្នកនាំពាក្យក្រសួងសុខាភិបាលរៀបរាប់។
លោកជំទាវបន្តថា វីរុសកូវីដ ១៩ ដែលបម្លែងថ្មីមានលទ្ធភាពចម្លងលឿន ហើយអាចវាយលុកលឿនធ្វើឲ្យស្លាប់ ដែលធ្វើឲ្យបរុសម្នាក់ស្លាប់កាលពីសប្តាហ៍មុន។ បច្ចុប្បន្នវីរុសបម្លែងថ្មីកំពុងចរាចរណ៍យ៉ាងសកម្ម នៅភ្នំពេញ កំពង់សោម ព្រៃវែង កណ្តាល ដូច្នេះបើមិនចាំបាច់ត្រូវនៅផ្ទះ កុំជួបជុំទី១ ត្រូវអនុវត្ត ៣វិធានការការពារ និង ៣កុំ និងតម្រូវឲ្យធ្វើចត្តាឡីស័ក ត្រូវមានភាពស្មោះត្រង់។
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល