ការចាក់វ៉ាក់សាំង គឺជាឧបករណ៍មួយបន្ថែមទៅលើវិធានការ ៣ការពារ ៣កុំ និងតម្រូវការនៃការធ្វើចត្តាឡីស័ក នេះការលើកឡើងរបស់លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល។
លោកជំទាវអ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះ បានបន្តថា វ៉ាក់សាំងតែមួយមុខ មិនមែនជាមធ្យោបាយនៃការរីករាលដាលនៃជំងឺកូវីដ ១៩ នោះទេ អ្នកដែលចាក់វ៉ាក់សាំងរួចត្រូវតែការពារខ្លួនគ្រប់ពេល។
“វ៉ាក់សាំងជាមធ្យោបាយមួយបន្ថែម ហើយអ្នកចាក់វ៉ាក់សាំងរួចមិនត្រូវជិះសេះលែងដៃដែរ សូមបញ្ជាក់ហើយបញ្ជាក់ទៀត ខ្ញុំនិយាយប៉ុន្មានលើកហើយត្រង់ចំណុចនេះ ពីព្រោះលទ្ធភាពនៃការចម្លងនៅតែមាន គ្រាន់តែថា នៅពេលចាក់វ៉ាក់សាំងរួច សរីរាង្គរបស់មនុស្សយើងមានកងការពារសម្រាប់វាយបកជាមួយនឹងវីរុសកូវីដ ១៩ ហើយមិនធ្វើឲ្យសុខភាពរបស់យើងទ្រុឌទ្រោមរហូតដល់បាត់បង់ជីវិត”។
តាមការសិក្សាស្រាវជ្រាវ អ្នកដែលបានចាក់វ៉ាក់សាំងរួចកាត់បន្ថយបានជាអតិបរិមានូវអត្រាចូលសម្រាកពេទ្យ ដែលជួយកាត់បន្ថយការចំណាយដ៏ច្រើន។
[embed-health-tool-bmi]