brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

ក្រសួងប្រកាសឲ្យក្រុមមនុស្សប្រឈមនៅភ្នំពេញ និងកណ្តាល ទៅធ្វើតេស្តកូវីដ ១៩

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង នៃ​ក្រសួង​សុខាភិបាល បាន​ប្រកាស​ឲ្យ​ក្រុម​មនុស្ស​ដែល​មាន​ហានិភ័យ​ខ្ពស់​ឆ្លង​កូវីដ ១៩ ទៅ​ធ្វើ​តេស្ត​កូវីដ ១៩ ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​បាន បើ​មាន​រោគសញ្ញា ក្តៅខ្លួន កណ្តាស់ ឈឺក ហៀរសម្បោរ ហត់ ឬ​ពិបាក​ដង្ហើម។

ក្រសួងប្រកាសឲ្យក្រុមមនុស្សប្រឈមនៅភ្នំពេញ និងកណ្តាល ទៅធ្វើតេស្តកូវីដ ១៩

ក្រុម​មនុស្ស​ដែល​បាន​ប៉ះពាល់​ជាមួយ​មនុស្ស​ច្រើន និង​មាន​ហានិភ័យ​ខ្ពស់​ឆ្លង​កូវីដ ១៩ នោះ​រួម​មាន បុគ្គលិក​សុខាភិបាល គ្រូបង្រៀន កង​កម្លាំង​ប្រដាប់​អាវុធ នគរបាល​យុត្តិធម៌ បុគ្គលិក​អនាម័យ និង​អ្នក​បើក​តាក់ស៊ី។

ចំពោះ​ទីតាំង​ដែល​ត្រូវ​ទៅ​ធ្វើ​តេស្ត​មាន​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ឬ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត។

កូវីដ ១៩

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ ដេត ធន្នី · កែ 19/03/2021