ឆ្លងច្រើនទៀតហើយ ថ្ងៃនេះរកឃើញវិជ្ជមានកូវីដ ១៩ ជាង៧០នាក់
រូបភាព៖ ជា ពិសី

នៅថ្ងៃទី ២១ មីនា មានករណីវិជ្ជមានកូវីដ ១៩ ដល់ទៅ ៧៣នាក់ និងមានអ្នកជាសះស្បើយ ១៧នាក់។ ក្នុងសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងកូវីដ ១៩ ទាំង ៧៣នាក់ មាន ៧១នាក់ ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ និង ២នាក់ទៀតជាអ្នកធ្វើដំណើរចូលមកកម្ពុជា។
ស្ថានភាពជំងឺកូវីដ ១៩ គិតត្រឹមព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១
– អ្នកឆ្លងកូវីដ ១៩ សរុប ១៧៥៣នាក់
– អ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ១២៣៣នាក់
– ព្យាបាលជាសះស្បើយ ៩៦៧នាក់
– កំពុងសម្រាកព្យាបាល ៧៨១នាក់
– ស្លាប់ ៣នាក់។