backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

ដឹងអត្តសញ្ញាណបុរសនៅកាកាប ឆ្លងកូវីដ ១៩ ស្លាប់ ក្រោយចូលពេទ្យបាន ១ថ្ងៃ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Mar 22, 2021

ដឹងអត្តសញ្ញាណបុរសនៅកាកាប ឆ្លងកូវីដ ១៩ ស្លាប់ ក្រោយចូលពេទ្យបាន ១ថ្ងៃ

បុរសជនជាតិខ្មែរ អាយុ ៧៥ឆ្នាំ ឆ្លងកូវីដ ១៩ រស់នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ស្លាប់បន្ទាប់ពីចូលសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតបាន ១ថ្ងៃប៉ុណ្ណោះ។

បើលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ថ្លែងប្រាប់កម្ពុជាថ្មី បុរសខាងលើឈ្មោះ ស្តើង ជា អាយុ ៧៥ឆ្នាំ មានអាការៈ ហត់ និងពិបាកដកដង្ហើមវិវត្តរហ័សរយៈពេល ៣ ទៅ ៤ ថ្ងៃ គួបផ្សំនឹងជំងឺប្រចាំកាយលើសឈាម។

បុរសរូបនេះ ទើបតែតេស្តឃើញវិជ្ជមានកូវីដ១៩ នៅយប់ថ្ងៃទី ២១ ខែមីនានេះ ហើយបានចូលសម្រាកក្នុងមន្ទីរពេទ្យនៅថ្ងៃទី ២១ ខែមីនា ក្នុងសភាពហត់ខ្លាំង។ ដោយសភាពរលាកសួតធ្ងន់ធ្ងរខ្លាំងទាំងសងខាង និងមានខ្សោយសួតខ្លាំងគ្រូពេទ្យមិនអាចជួយសង្គ្រោះបាន បុរសរូបនោះបានស្លាប់នៅព្រឹកថ្ងៃទី ២២ មីនា។

បើតាមគណនីហ្វេសប៊ុក Vannak Ebiza បុរសអ្នកជំងឺកូវីដ ១៩ ដែលបានស្លាប់នេះ មានតួនាទីជាសាស្រ្តាចារ្យវេជ្ជបណ្ឌិត លោកធ្លាប់គ្រូពេទ្យព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ និងជាអនុប្រធានការិយាល័យបច្ចេកទេស។ មុខងារចុងក្រោយជាទីប្រឹក្សាវិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាលខេមរភូមិន្ទ និងជាប្រធានអាសន:រោគកុមារនៅសាកលវិទ្យាល័យអន្តរជាតិ។ គណនីខាងលើនេះក៏បានអរគុណដល់លោកវេជ្ជបណ្ឌិត  ស្តើង ជា ដែលបានចំណោយពេលវេលាជួយបង្រៀនណែនាំមេរៀននិងបទពិសោធន៍ល្អៗ។

គិតត្រឹមព្រឹកថ្ងៃទី ២២ មីនា ២០២១ មានអ្នកស្លាប់ដោយសារជំងឺកូវីដ ១៨ ចំនួន ៤ករណី៖

១. បុរសជនជាតិខ្មែរ អាយុ៥០ឆ្នាំ នៅសង្កាត់ចាក់អង្រែ ភ្នំពេញ ស្លាប់នៅមន្ទីរមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១

២. ស្រ្តីជនជាតិខ្មែរ អាយុ៦២ឆ្នាំ នៅសង្កាត់ស្នោ ខណ្ឌកំបូល ភ្នំពេញ ស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១

៣. បុរសជនជាតិខ្មែរ អាយុ៤៦ឆ្នាំ នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ភ្នំពេញ ស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។

៤. បុរសជនជាតិខ្មែរ អាយុ៧៥ឆ្នាំ នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ ស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Mar 22, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម