backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

ឱ វណ្ណឌីន៖ ព្រឹកនេះមានស្លាប់ទៀតហើយ មិនដឹងទៅមុខមានស្លាប់ប៉ុន្មានទៀតទេ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Mar 22, 2021

ឱ វណ្ណឌីន៖ ព្រឹកនេះមានស្លាប់ទៀតហើយ មិនដឹងទៅមុខមានស្លាប់ប៉ុន្មានទៀតទេ

រូបភាព៖ Freshnews

ព្រឹក​នេះ​មាន​ស្លាប់​ទៀត​ហើយ មិន​ដឹង​ថា​ត​ទៅ​មុខ​ទៀត​មាន​ស្លាប់​ប៉ុន្មាន​នាក់​ទៀត​ទេ? នេះ​ជា​ការ​លើក​ឡើង​របស់​រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល លោកជំទាវ ឱ វណ្ណឌីន ក្នុងបទសម្ភាសជាមួយ BTV។

លោក​ជំទាវ​លើក​ឡើង​បែប​នេះ ដោយសារ​តែ​មាន​អ្នក​ជំងឺ​មួយ​ចំនួន​មាន​ស្ថានភាព​ធ្ងន់ធ្ងរ ហើយ​ក្រុម​គ្រូពេទ្យ​កំពុង​តែ​ជួយ​សង្គ្រោះ តែ​មិន​ដឹង​ថា អាច​ឆ្លង​កាត់​នូវ​ដំណាក់កាល​វាយ​លុក​ដ៏​ខ្លាំងក្លា​របស់វីរុសកូវីដ ១៩ បាន ឬ​អត់​នោះ​ទេ។

ដើម្បី​ឆ្លង​ផុត​ដំណាក់​ធ្ងន់ធ្ងរ​នៃ​ការ​វាយ​លុក​របស់​វីរុសកូវីដ ១៩ លោក​ជំទាវ​ស្នើ ២ ចំណុច។ ទី១ ចំពោះ​អ្នក​ដែល​ឆ្លង​កូវីដ ១៩ ត្រូវ​អត់​ធ្មត់ ហើយ​ព្យាយាម​ធ្វើ​តាម​វិធានការ​សុខាភិបាល ធ្វើ​យ៉ាងណា​ឲ្យ​សរីរាង្គ​យើង​អាច​ឈ្នះ​កូវីដ ១៩ ទី២ អ្នក​ដែល​មិន​ទាន់​ឆ្លង សុំ​ធ្វើ​ឲ្យ​យ៉ាង​ណា​កុំ​ឲ្យ​ឆ្លង ដោយ​អនុវត្ត​វិធាន​ការពារ​ខ្លួន​ឲ្យ​បាន​ត្រឹម​ត្រូវ។

លោក​​ជំទាវ​​ថ្លែងទាំង​អួលដើម​កថា ករណី​​នៃ​​ការ​​ស្លាប់​​ដោយសារ​​ជំងឺ​​កូវីដ ១៩ មាន​​ជា​​បន្ត​​បន្ទាប់ ហើយ​​វីរុសកូវីដ ១៩ នៅ​​ពេល​​​នេះ​​​ជា​​វីរុស​បម្លែងថ្មី មាន​​​លទ្ធភាព​​វាយ​​លុក​ខ្លាំង​​ក្លា ដែល​​ធ្វើ​​​ឲ្យ​ក្រុម​​គ្រូពេទ្យ​​មិន​​អាច​​ជួយ​​សង្គ្រោះ​​បាន។ “ខ្ញុំ​​មានអារម្មណ៍​ក្តុកក្តួល​មែន​ទែន នៅ​ពេលឃើញ​បងប្អូនប្រជាពលរដ្ឋ​ស្លាប់​ជា​បន្ត​បន្ទាប់ ហើយ​ការស្លាប់នេះ​ប្រសិន​បើ​យើង​អាចការពារ យើង​ត្រូវតែ​ពួតដៃ​គ្នា ដើម្បី​ធ្វើម៉េច​ឲ្យ​វិធានការ​សុខាភិបាល​មាន​ចំណាត់ការ​ត្រឹមត្រូវ”។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Mar 22, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម