ស្រ្តី អាយុ ៦២ឆ្នាំ រស់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅព្រឹកនេះ ដោយសារជំងឺកូវីដ១៩។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ស្រ្តី អាយុ ៦២ឆ្នាំ រស់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅព្រឹកនេះ ដោយសារជំងឺកូវីដ១៩។
បើតាមមន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ស្ត្រីរូបនោះ មានឈ្មោះ អ៊ិន ម៉ានីតា ជាម្តាយរបស់ស្រីពីន តារាកំប្លែងក្រុមនាយក្រឹម បានរកឃើញមានផ្ទុកជំងឺកូវីដ១៩ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ហើយត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។
១. បុរសជនជាតិខ្មែរ អាយុ៥០ឆ្នាំ នៅសង្កាត់ចាក់អង្រែ ភ្នំពេញ ស្លាប់នៅមន្ទីរមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១
២. ស្រ្តីជនជាតិខ្មែរ អាយុ៦២ឆ្នាំ នៅសង្កាត់ស្នោ ខណ្ឌកំបូល ភ្នំពេញ ស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១
៣. បុរសជនជាតិខ្មែរ អាយុ៤៦ឆ្នាំ នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ភ្នំពេញ ស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។
៤. បុរសជនជាតិខ្មែរ អាយុ៧៥ឆ្នាំ នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ ស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១។
៥.ស្រ្តីជនជាតិខ្មែរ ឈ្មោះ អ៊ិន ម៉ានីតា ភេទស្រី អាយុ៦២ឆ្នាំ រស់នៅភូមិមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕