ស្ត្រីចំណាស់ ២នាក់ ជាអ្នកពាក់ព័ន្ធវេជ្ជបណ្ឌិត ស្តើង ជា ឆ្លងកូវីដ ១៩
ស្ត្រីវ័យចំណាស់ ២រូប ដែលជាអ្នកពាក់ព័ន្ធជាមួយលោកវេជ្ជបណ្ឌិត ស្តើង ជា រកឃើញវិជ្ជមានកូវីដ ១៩។ ស្រ្តីទាំង ២នាក់ ម្នាក់ជាភរិយារបស់លោកវេជ្ជបណ្ឌិត ស្តើង ជា ឯម្នាក់ជាអ្នករស់នៅជាមួយ នៅសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោក ស្តើង ជាវេជ្ជបណ្ឌិតចូលនិវត្តន៍ បានទទួលមរណភាពកាលពីថ្ងៃទី ២២ មីនា ២០២១ កន្លងទៅ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដោយសារជំងឺកូវីដ ១៩។