brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

ខេត្តព្រះសីហនុត្រឹម១ថ្ងៃ មានអ្នកឆ្លងកូវីដ ១៩ ជិត១៥០នាក់

រកឃើញ​ករណីវិជ្ជមានកូវីដ ១៩ ចំនួន ១៧៩នាក់ ក្នុងមានអ្នករស់នៅខេត្តព្រះសីហនុដល់ទៅ ១៤២នាក់។ នេះបើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល។

ខេត្តព្រះសីហនុត្រឹម១ថ្ងៃ មានអ្នកឆ្លងកូវីដ ១៩ ជិត១៥០នាក់

ក្រៅពីករណីវិជ្ជមានខាងលើ ក៏មានស្រ្តី​ជនជាតិ​ខ្មែរ​ម្នាក់ អាយុ ៤៣ឆ្នាំ ស្លាប់​ដោយសារ​ជំងឺ​កូវីដ ១៩ ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ នេះបើ​តាម​លោក​ជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល។

ស្ថានភាព​ជំងឺកូវីដ ១៩ គិត​ត្រឹមព្រឹក​ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១

– អ្នក​ឆ្លង​កូវីដ ១៩ សរុប ២១៤៧នាក់

– អ្នក​ពាក់​ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ១៦២២នាក់

– ព្យាបាល​ជា​សះស្បើយ ១១៣២នាក់

– កំពុង​សម្រាក​ព្យាបាល ១០០៥នាក់

– ស្លាប់ ៨នាក់។

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ ដេត ធន្នី · កែ 27/04/2021