តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

null

ចាក់វ៉ាក់សាំងរួច ឈឺ ឬហើមនៅកន្លែងចាក់ ត្រូវធ្វើម៉េច?

    ចាក់វ៉ាក់សាំងរួច ឈឺ ឬហើមនៅកន្លែងចាក់ ត្រូវធ្វើម៉េច?

    គ្រប់​វ៉ាក់សាំង​ទាំង​អស់ រួម​ទាំង​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ ១៩ ផង ក្រោយ​យើង​ចាក់​រួច​តែង​តែ​មាន​ផល​រំខានខ្លះៗ។ តាម​ការ​ផ្សព្វផ្សាយ​របស់​ក្រសួង​សុខាភិបាល ផល​រំខាន​ក្រោយ​ចាក់​វ៉ាក់សាំងរួច មាន​ដូចជា ឈឺ ឬ​ហើម​តិចតួច​នៅ​កន្លែង​ចាក់ ក្តៅខ្លួន ស្រៀវស្រាញ អស់កម្លាំង ឈឺក្បាល ឈឺសាច់ដុំ ឈឺនៅសន្លាក់ វិលមុខ។ ផល​រំខាន​ទាំង​នោះ​នឹង​បាត់​ទៅ​វិញ ក្នុង​រយៈពេល ២-៣ ថ្ងៃ។

    ក្នុង​ករណី​មាន​ផល​រំខាន​ខាង​លើ​នេះ យើង​អាច​លេប​ថ្នាំ​បំបាត់ការ​ឈឺចាប់ ឬ​ថ្នាំ​បញ្ចុះ​កម្តៅ បើ​សិន​ជា​មិន​មាន​បញ្ហា​សុខភាព ដែល​ពេទ្យ​ហាម​មិន​ឲ្យ​លេប​ថ្នាំ​ប្រភេទ​នេះ។ តែ​ប្រសិន​បើ​ឈឺ ឬ​ហើម​តិច​តួច​នៅ​កន្លែង​ចាក់ យើង​អាច​ស្អំ​ជាមួយ​កំណាត់​សើម​ត្រជាក់​ដែល​ស្អាត។

    ទោះ​ជា​ដឹង​ថា ក្រោយ​ពេល​ចាក់​វ៉ាក់សាំង​មាន​ផល​រំខាន​បែប​នេះ​ក្តី តែ​ពេទ្យ​ហាម​ដាក់​ខាត​ការ​លេប​ថ្នាំ​បំបាត់​ការ​ឈឺចាប់ ឬ​ថ្នាំ​បញ្ចុះ​កម្តៅ​មុន​ពេល​ចាក់​វ៉ាក់សាំង ដើម្បី​ការពារ​ផល​រំខាន។

    វ៉ាក់សាំង

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 31/03/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត