backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

ត្រឹម១ថ្ងៃប៉ុណ្ណោះ មានស្ត្រីខ្មែរ ៣នាក់ ស្លាប់ដោយសារជំងឺកូវីដ ១៩

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Apr 01, 2021

ត្រឹម១ថ្ងៃប៉ុណ្ណោះ មានស្ត្រីខ្មែរ ៣នាក់ ស្លាប់ដោយសារជំងឺកូវីដ ១៩

នៅ​ថ្ងៃទី ៣១ មីនា​ ២០២១ ម្សិល​មិញ​នេះ មានស្ត្រីខ្មែរ ៣នាក់ ស្លាប់​ដោយសារ​ជំងឺ​កូវីដ ១៩ នេះ​បើ​តាម​សេចក្តី​ជូនព័ត៌មាន​ជា​បន្ត​បន្ទាប់​របស់​ក្រសួង​សុខាភិបាល។

១. ស្ត្រីជនជាតិ​ខ្មែរ អាយុ ៥៦ឆ្នាំ រស់​នៅ​សង្កាត់​វាលវង់ ខណ្ឌ៧មករា រាជធានី​ភ្នំពេញ រក​ឃើញ​​វិជ្ជមាន​​នៅ​ថ្ងៃទី២៦ មីនា ស្លាប់​នៅ​ថ្ងៃទី៣១ មីនា ម៉ោង១០៖៣០នាទីព្រឹក នៅ​មន្ទីរពេទ្យមិត្តភាព​ខ្មែរ-សូវៀត។

២. ស្ត្រី​ជន​ជាតិ​ខ្មែរ អាយុ ២៨ឆ្នាំ រស់នៅ​ភូមិ​បឹងសាឡាង សង្កាត់​ឫស្សីកែវ រាជធានី​ភ្នំពេញ រក​ឃើញ​វិជ្ជមាន​នៅ​ថ្ងៃទី៣០ មីនា ស្លាប់នៅថ្ងៃទី៣១ មីនា ម៉ោង ២៖៤០នាទីរសៀល នៅ​មន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត។

៣. ស្ត្រី​ជនជាតិ​ខ្មែរ អាយុ ៥៦ឆ្នាំ រស់នៅ​សង្កាត់​បឹងព្រលឹត ខណ្ឌ៧មករា រាជធានី​ភ្នំពេញ រក​ឃើញ​វិជ្ជមាននៅថ្ងៃទី២៧មីនា ស្លាប់នៅថ្ងៃទី ៣១ មីនា ២០២១ វេលាម៉ោង ៤៖៥០នាទី​រសៀល នៅ​មន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត។

គិត​​ត្រឹម​ថ្ងៃទី ៣១ មីនា ២០២១ នេះ ​មាន​​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ ១៩ សរុប​ទូទាំង​ប្រទេស ចំនួន ១៤នាក់។

កូវីដ ១៩

កូវីដ ១៩

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Apr 01, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម