brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

អ្នកបំពានបម្រាម ត្រូវដកហូតមធ្យោបាយធ្វើដំណើរ និងតម្រូវឲ្យធ្វើចត្តាឡីស័ក ១៤ថ្ងៃ

ព្រឹក​មិញ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្តី​សម្រេច​អនុវត្ត​វិធានការ​រដ្ឋបាល​ជា​បណ្តោះ​អាសន្ន ដោយ​ដើម្បី​ទប់​ស្កាត់​ការ​រីករាល​ជំងឺ​កូវីដ ១៩។

អ្នកបំពានបម្រាម ត្រូវដកហូតមធ្យោបាយធ្វើដំណើរ និងតម្រូវឲ្យធ្វើចត្តាឡីស័ក ១៤ថ្ងៃ

នៅ​ក្នុង​សេចក្តី​សម្រេច​នោះ បាន​ផ្អាក​ការ​ធ្វើ​ចរាចរ និង​សកម្មភាព​អាជីវកម្ម​ពី​ម៉ោង ៨យប់ ដល់​ម៉ោង ៥ភ្លឺ រយៈពេល ២សប្តាហ៍ គិត​ចាប់​ពី​ថ្ងៃទី១ ខែ​មេសា នេះ​ត​ទៅ លើក​លែង​តែ​ករណី​ចាំបាច់​មួយ​ចំនួន​ប៉ុណ្ណោះ។

ក្នុង​ករណី​មាន​អ្នក​បំពាន​នឹង​សេចក្តី​សម្រេច​នេះ សមត្ថកិច្ច​នឹង​ចាប់​យក​មធ្យោបាយ​ធ្វើ​ដំណើរ រួម​មាន​ម៉ូតូ ឡាន​ជា​ដើម​នោះ ទៅ​រក្សា​ទុក​នៅ​ខណ្ឌ ឯ​អ្នក​បំពាន​តម្រូវ​ឲ្យ​ធ្វើ​ចត្តាឡីស័ក​នៅ​ផ្ទះ​រយៈពេល ១៤ថ្ងៃ។

“យើង​កុំ​ចាំបាច់​ឃាត់​គាត់ តែ​យើង​រក្សា​ទុក​មធ្យោបាយ​ធ្វើ​ដំណើរ ឧទាហរណ៍​ថា បើ​គាត់​ជិះ​ម៉ូតូ យក​ម៉ូតូ​គាត់​ទុក ហើយ​ឲ្យ​មនុស្ស​ទៅ​ធ្វើ​ចត្តាឡីស័ក​នៅ​ផ្ទះ បើ​គាត់​ជិះឡាន​យក​ឡាន​ទៅ​ទុក ហើយ​ឲ្យ​មនុស្ស​ទៅ​ធ្វើ​ចត្តាឡីស័ក​នៅ​ផ្ទះ គ្រប់ ១៤ថ្ងៃ ទើប​ឲ្យ​គាត់​មក​ទទួល​សម្ភារៈ​វិញ”។ នេះ​ជា​សារ​សំឡេង​របស់អភិបាល​រាជធានី​ភ្នំពេញ ឯកឧត្តម ឃួន ស្រេង បញ្ជា​ទៅ​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌទាំង១៤ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាការ​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ។

បន្ថែម​ពី​នោះ អំឡុង​ពេល​ធ្វើ​ចត្តាឡីស័ក បើ​អាជ្ញាធរ​មូលដ្ឋាន​ពិនិត្យ​ឃើញ​ថា មិន​អនុវត្ត​តាម​ការ​ណែនាំ​របស់​សមត្ថកិច្ច នោះ​នឹង​អនុវត្ត​នូវ​ការ​ផាក​ពិន័យ​បន្ថែម​ទៀត។

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ ដេត ធន្នី · កែ 01/04/2021