នៅថ្ងៃទី០២ មេសា នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងសារជាសំឡេង ជំរុញឲ្យរៀបចំចាក់វ៉ាក់សាំងកូវីដ ១៩ ដល់អ្នកលក់ដូរនៅតាមទីផ្សារនានានៅភ្នំពេញ ឲ្យបានឆាប់បំផុត។ ចំពោះអ្នករត់តាក់ស៊ី កង់ ៣ ក៏ត្រូវទទួលបានការចាក់ថ្នាំបង្ការជំងឺកូវីដ ១៩ ដូចគ្នា។