home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

មកដឹងបន្ថែមពីវ៉ាក់សាំងកូវីដ-១៩ ទាំង៣ Sinovac Sinopharm និង AstraZeneca

មកដឹងបន្ថែមពីវ៉ាក់សាំងកូវីដ-១៩ ទាំង៣ Sinovac Sinopharm និង AstraZeneca

បច្ចុប្បន្ន​នេះ ប្រទេសយើងមានវ៉ាក់សាំង​​ ៣ ប្រភេទ ​ ដែល​អាចចាក់​​ការពារ​សុខភាព​ពី​ជំងឺ​ឆ្លង​សកល​កូវីដ-១៩​ គឺ ស៊ីណូវ៉ាក់ ស៊ីណូហ្វាម និង​អាស្ត្រាហ្សេនីកា។ មាន​ឆ្ងល់​ទេ​ថា វ៉ាក់សាំង​ទាំង​៣​នេះ ខុស​គ្នា​យ៉ាង​ម៉េច​ខ្លះ?

ឆ្លើយ​តប​នឹង​ការ​ងឿង​ឆ្ងល់​នេះ លោក​ជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល​បាន​បក​ស្រាយ​ឲ្យ​ដឹង​ថា ចំពោះ​វ៉ាក់សាំង​ស៊ីណូវ៉ាក់ (Sinovac) និង​ស៊ីណូហ្វាម​ (Sinopharm) មាន​ភាព​ប្រហាក់​ប្រហែល​គ្នា។ ឥឡូវ​នេះ ស៊ីណូហ្វាម ក៏​អាច​ចាក់​លើ​មនុស្ស​ចាប់​ពី​អាយុ​១៨-៦០​ឆ្នាំ​ឡើង​ទៅ​បាន​ដូច​វ៉ាក់សាំង​ផ្សេង​ទៀត​ដែរ។ ប៉ុន្តែ​ក្រសួង​សុខាភិបាល នឹង​សិក្សា​បន្ថែម​ពី​ការ​ណែនាំ​ថ្មី​នេះ។

លោក​ជំទាវ​បន្ត​ថា ចំណុច​ដែល​ដូច​គ្នា​រវាង​វ៉ាក់សាំង ស៊ីណូហ្វាម និង​ស៊ីណូវ៉ាក់ គឺ​វ៉ាក់សាំង​ទាំង​ពីរ​នេះ interval នឹង​គ្នា មាន​ន័យ​ថា ចន្លោះ​នៃ​ការ​ចាក់​ពី​ដូស​ទី១ ដល់​ដូស​ទី២ មាន​រយៈ​ពេល​ ១៤-២៨​ថ្ងៃ។ ព្រោះ​តាម​ការ​សិក្សា​បង្ហាញ​ថា បើ​ហួស ​២៨​ថ្ងៃ វ៉ាក់សាំង​មិន​សូវ​មាន​ប្រសិទ្ធភាព​ល្អ ក្នុង​ការ​ឆ្លើយ​តប​របស់​សរីរាង្គ​របស់​យើង។

ចំណែក​រវាង​វ៉ាក់សាំង​ស៊ីណូវ៉ាក់ និង​ស៊ីណូហ្វាម មិន​សូវ​ជា​មាន​ភាព​ខុស​គ្នា​ប៉ុន្មាន​ទេ ពោល​គឺ​មាន​លក្ខណៈ​នៃ​ការ​ចាក់​ដូច​គ្នា។ ឧទាហរណ៍ អ្នក​មាន​ជំងឺ​ប្រចាំ​កាយ (លើស​ឈាម​មិន​អាច​គ្រប់​គ្រង​បាន ឬ​កើត​ហឺត) គួរ​ព្យាបាល​ជំងឺ​ឲ្យ​បាន​ធូរ​ស្បើយ​សិន សឹម​ទៅ​ចាក់​វ៉ាក់សាំង។ ប៉ុន្តែ អ្វី​ដែល​គេ​កត់​សម្គាល់​នោះ​គឺ វ៉ាក់សាំង​ស៊ីណូវ៉ាក់ អាច​ចាក់​បាន​នៅ​លើ​ស្ត្រី​បំបៅដោះ​កូន​បាន ដោយ​មិន​មាន​ផល​ប៉ះពាល់​ណា​គួរ​ឲ្យ​បារម្ភ តែ​ស៊ីណូហ្វាម​ត្រូវ​ការ​ការ​សិក្សា និង​ណែនាំ​បន្ថែម​ទៀត​ចំពោះ​ការ​ចាក់​លើ​ស្ត្រី​បំបៅ​ដោះ​កូន ក៏​ដូច​ជា​ការ​ចាក់​លើ​មនុស្ស​៦០​ឆ្នាំ​ឡើង។

រដ្ឋលេខាធិការ ឱ វណ្ណឌីន បាន​បន្ថែម​ទៀត​ថា ដោយឡែក​ចំពោះ​វ៉ាក់សាំង អាស្ត្រាហ្សេនីកា (AstraZeneca) ត្រូវ​បាន​ក្រសួង​សុខាភិបាល​កំណត់​ឲ្យ​មាន​ចន្លោះ​ពេល​ចាក់​ពី​ដូស​ទី​១ ដល់​ដូស​ទី​២ ចាប់​ពី​៤-៨​សប្ដាហ៍ ប៉ុន្តែ​កាល​បរិច្ចេទ​សុពលភាព​នៃ​ការ​ប្រើ​ប្រាស់​វ៉ាក់សាំង​នេះ​មាន​រយៈ​ពេល​ខ្លី។ ចំពោះ​វ៉ាក់សាំង​នេះ​ដែរ ត្រូវ​បាន​អង្គការ​សុខភាព​ពិភព​លោកទទូច​ឲ្យ​យើង​ចាក់​វ៉ាក់សាំង​ដូស​ទី២ នៅ​ក្នុង​សប្ដាហ៍​ទី​៨-សប្ដាហ៍​ទី​១២ ដើម្បី​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់។

ចំពោះ​វ៉ាក់​សាំង អាស្ត្រាហ្សេនីកា (AstraZeneca)​នេះ នឹង​ផុត​កំណត់​ការ​ប្រើ​ប្រាស់​នៅ​ក្នុង​សប្ដាហ៍​ទី​៣ ក្នុង​ខែ​មិថុនា ឆ្នាំ​២០២១​នេះ ដូច​នេះ​លោក​ជំទាវ​បាន​អំពាវនាវ​ឲ្យ​អ្នក​ដែល​ធ្លាប់​ចាក់​វ៉ាក់សាំង​នេះ​ហើយ ទៅ​ចាក់​ដូស​ទី​២​មុន​ថ្ងៃ​ទី២២ ខែ​មិថុនា​ឆ្នាំ​នេះ នៅ​កន្លែង​ដដែល​។

វ៉ាក់សាំង

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ ដេត ធន្នី
អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា
កែ 3 ស​ប្តា​ហ៍​មុន
x