ក្នុងសារជាសំឡេងនៅព្រឹកនេះ សម្តេចនាយករដ្ឋមន្ត្រីឲ្យពិចារណាវិធីសាស្ត្រព្យាបាលអ្នកជំងឺកូវីដ ១៩ កម្រិតស្រាលនៅតាមផ្ទះ ដូចបណ្តាប្រទេសមួយចំនួនដែលមានអ្នកជំងឺកូវីដ ១៩ ច្រើន រួមមាននៅសហរដ្ឋអាមេរិក និងអឺរ៉ុបជាដើម។
ប្រមុខរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា កាលពីពេលប្រជុំអន្តរក្រសួង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានស្នើឲ្យមានការរៀបចំព្យាបាលតាមផ្ទះ ឥឡូវនេះដល់ពេលត្រូវព្យាករណ៍សភាពការណ៍ជាមុន អំពីលទ្ធភាពទ្រទ្រង់បាននៃមន្ទីរពេទ្យ ប្រសិនបើជំងឺមិនថមថយទេនោះ មន្ទីរពេទ្យនឹងពេញហៀរ ជោរជន់ទៅដោយអ្នកជំងឺទាំងស្រាលទាំងធ្ងន់។