របាយការណ៍ពីក្រសួង បុរសខ្មែរ ២នាក់ស្លាប់ដោយសារកូវីដ ១៩ តួលេខសរុបកើនដល់ ២៤នាក់

    របាយការណ៍ពីក្រសួង បុរសខ្មែរ ២នាក់ស្លាប់ដោយសារកូវីដ ១៩ តួលេខសរុបកើនដល់ ២៤នាក់

    ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មានផ្លូវការ ស្តីពីករណីស្លាប់បុរសជនជាតិខ្មែរចំនួន ២នាក់ ដោយសារជំងឺកូវីដ ១៩ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១។

    ១. បុរស​អាយុ ៦៨ឆ្នាំ រស់នៅ​ភូមិទ្រា៤ សង្កាត់​ស្ទឹង​មានជ័យ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ស្លាប់​នៅ​ម៉ោង ១៖៤០នាទីរំលងអាធ្រាត្រ ដោយសារ​វិបត្តិ​ផ្លូវដង្ហើម​ស្រួចស្រាវ និង​រលាក​សួត​ទាំងសង​ខាង​ធ្ងន់ធ្ងរ ដោយសារ​វីរុសកូវីដ ១៩។

    ២. បុរស​អាយុ ៤៩ឆ្នាំ រស់នៅ​ភូមិទ្រា៣ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ស្លាប់​នៅ​ម៉ោង ១១៖៥៥នាទីព្រឹក ដោយសារ​វិបត្តិផ្លូវដង្ហើម​ស្រួចស្រាវ និង​រលាក​រលាក​សួត​សង​ខាង​ធ្ងន់ធ្ងរ ដោយសារ​វីរុសកូវីដ ១៩។

    បូកបញ្ចូល​បុរសទាំង ២ ខាងលើ ចំនួន​អ្នកស្លាប់​ដោយសារ​ជំងឺកូវីដ ១៩ កើនដល់ ២៤នាក់ហើយ។​

    កូវីដ ១៩

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ 08/04/2021

    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម